Paris Peace Accords 23 Oct. 1991

Saturday, July 23, 2016

លោក សម រង្ស៊ី អះអាង​ ថា, សម្ដី​ របស់លោក​ នៅ​សភា​អឺរ៉ុប​ ជា​វិធី​សាស្ត្រ ​ក្នុង​ការ​ចរចា | Sam Rainsy says his words at European Parliamen part of negotiation strategy

media
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនៅក្នុងមហាបាតុកម្ម កាលពី​ឆ្នាំ​២០១៣ កន្លង​ទៅRFI/Im Rachna

លោក សម រង្ស៊ី អះអាង​ ថា, សម្ដី​ របស់លោក​ នៅ​សភា​អឺរ៉ុប​ ជា​វិធី​សាស្ត្រ ​ក្នុង​ការ​ចរចា

RFI / ​​វិទ្យុ​​ បារាំង ​​អន្តរជាតិ  | ២២ កក្កដា ២០១៦
អ្វី ​ដែល​បាន​ លើក​ឡើង ​នៅ​សភា​ សហភាព​អឺរ៉ុប គឺ​ ជា​វិធីសាស្ត្រ​ ក្នុង​ការ​ចរចា ដើម្បី​ ស្នើ​ឲ្យ ​អ្នក​បញ្ជា​ទិញ ដាក់​សម្ពាធ​ ទៅ​លើ​ ថៅកែ​រោងចក្រ​ កាត់ដេរ​ នៅ​កម្ពុជា​ ឲ្យ​តម្លើង​ប្រាក់​ខែ និង​កែ​លម្អ​ លក្ខខណ្ឌ​ការងារ​ សម្រាប់​ ជួយ​ដល់​កម្មករ​ ខ្មែរ​។  នេះ​ ជា​ការ​អះអាង ​របស់​លោក សម រង្ស៊ី ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ ឆ្លើយ​តប​ទៅ​ នឹង​ប្រតិកម្ម​ ដូច​ព្យុះ​ ចំពោះ​ ការ​លើក​ឡើង ​របស់​លោក ​នៅ​សភា​ អឺរ៉ុប​ កាល​ពី​ថ្ងៃ​ ទី​១៣​ កក្កដា​ កន្លង​ទៅ​។  ជា​ការ​លើក​ឡើង​​ ដែល​ថា ក្នុង​លក្ខខណ្ឌ​ ដែល​សហភាព​អឺរ៉ុប​ លូក​ដៃ​ បិទ​ទីផ្សារ​ នាំ​ចូល​ សម្លៀក​បំពាក់ ​ពី​កម្ពុជា​ គឺ​ មិន​ប៉ះពាល់​ ដល់​​កម្មករ ​និង​ប្រជាពលរដ្ ឋ​តូច​តាចទេ​។
ប្រសាសន៍ ​របស់​លោក សម រង្ស៊ី ថ្លែង​នៅ​សភា​អឺរ៉ុប នៅ​ថ្ងៃ​ ទី​១៣​កក្កដា អំពី​ ទីផ្សារ​ សម្លៀក​បំពាក់​​ កម្ពុជា នៅ​តែ​ជា​សង្គ្រាម​ប៉ាកា​​នៅ​ឡើយ​រហូត​មក​ទល់​ពេល​នេះ​។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​តែ​និរទេស​ខ្លួន​នៅ​បរទេស​រូប​នេះ ត្រូវ​បាន​រដ្ឋាភិបាល សមាគម​រោងចក្រ​កាត់ដេរ និង​សហជីព​ជា​ច្រើនថ្កោល​ទោស និង​ចោទ​ប្រកាន់​ជា​បន្ត​បន្ទាប់​ថា មាន​បំណង​ផ្ដាច់​ឆ្នាំង​បាយ​ខ្មែរ ខណៈ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ពី​ខ្មែរ​ទៅ​អឺរ៉ុប មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ​៣​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៥​។
ឆ្លើយ ​តប​ទៅ​នឹង​ប្រតិកម្ម​ដូច​ព្យុះ​នេះ លោក សម រង្ស៊ី បាន​បង្ហាញ​វីដេអូ និង​សរសេរ​ពន្យល់​បន្ថែម​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​ខ្លួនថា លោក​មិន​បាន​អំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប បិទ​ទីផ្សារ​របស់​គេ​តែ​ម្ដង​ទេ​។ លោក​ថា បើ​អឺរ៉ុប​លូក​ដៃ​ចូល​ក្នុង​ទីផ្សារ​សម្លៀក​បំពាក់​នៅ​កម្ពុជា គឺ​នៅ​ពេល​បើក​ទីផ្សារ​វិញ មិន​មែន​ចេះ​តែ​បើក​ទេ គឺ​ត្រូវ​មាន​ភ្ជាប់​ជា​មួយ​លក្ខខណ្ឌ​ផង​ដែរ​។ ជា​លក្ខខណ្ឌ​ដែល​លោក សម រង្ស៊ី អះអាង​បន្ថែម​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ថា នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាប់​ផ្ដើម​គិតគូរ​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​និង ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ បើ​តាម មេ​បក្ស​ប្រឆាំង​ដដែល ការ​លូក​ដៃ​របស់​សហភាព​អឺរ៉ុប​ក្នុង​ទីផ្សារ​សម្លៀក​បំពាក់​នេះ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មករ​ឬ​ប្រជាជន​តូច​តាច​ទេ​។ អ្នក​ដែល​ប៉ះពាល់ គឺ​ថៅកែធំ​ៗ​ទៅ​វិញ​ទេ​។ ថៅកែ​ធំ​ៗ មេ​ឈ្មួញ​ធំ​ៗ ដែល​ចំណេញ​ប្រាក់​ច្រើន ហើយ​យក​ផ្នែក​មួយ​នៃ​ប្រាក់​ចំណេញ​នោះ ទៅ​សូក​ប៉ាន់​គណបក្ស​កាន់​អំណាច​។

សម្រាប់ ​លោក សម រង្ស៊ី ការ​លើក​ឡើង​របស់​លោក​ដូច្នេះ​នៅ​សភា​អឺរ៉ុប គឺ​មិន​ខុស​ពី​អ្វី​ដែល​សហជីព​ធំ​ៗ​នៅ​កម្ពុជា​បាន​លើក​ឡើង​ជាមួយ​ក្រុមហ៊ុន ​អន្ដរជាតិ​ធំ​ៗ​ដែល​ជា​អ្នក​បញ្ជា​ទិញ​ឡើយ​។ ការ​លើក​ឡើង​បែប​នេះ គឺ​ជា​វិធីសាស្ត្រ​ក្នុង​ការ​ចរចា ដើម្បី​ស្នើ​ឲ្យ​អ្នក​បញ្ជា​ទិញ ដាក់​សម្ពាធ​ទៅ​លើ​ថៅកែ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ឲ្យ​តម្លើង​ប្រាក់​ខែ និង​កែ​លម្អ​លក្ខខណ្ឌ​ការងារ​សម្រាប់​ជួយ​ដល់​កម្មករ​ខ្មែរ​។ លោកថែម​ទាំង​បាន​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​គណបក្ស​កាន់​អំណាច កំពុង​តែ​ភូត​កុហក​ប្រជាពលរដ្ឋ ជា​ពិសេស​កម្មករ ដោយ​មួល​បង្កាច់​រូប​លោក​ថា បាន​ស្នើ​ឲ្យ​អឺរ៉ុប បិទ​ទីផ្សារ​សម្លៀក​បំពាក់​ដែល​នាំ​ចេញ​ពី​កម្ពុជា​៕




No comments:

Post a Comment