លោក កែម ឡី ត្រូវ ឃាតក បាញ់សម្លាប់ នៅ Star Mart ស្តុបបូកគោ
RFA / វិទ្យុ អាស៊ី សេរី | ១០ កក្កដា ២០១៦
ទិដ្ឋភាពភាពនៅខាងមុខ ស្ដារ ម៉ាត (Star Mart) ស្ដុបបូកគោ
ក្រោយពេលលោក កែម ឡី ត្រូវឃាតកបាញ់សម្លាប់ នៅព្រឹកថ្ងៃទី១០ កក្កដា
ឆ្នាំ២០១៦។ RFA/Uon Chhin
លោក កែម ឡី អ្នកស្រាវជ្រាវ ការអភិវឌ្ឍ សង្គម ត្រូវ បាញ់ឃាតក សម្លាប់ នៅ Star Mart ស្តុបបូកគោ ក្នុងខណ្ឌ ចំការមន នៅម៉ោង ប្រមាណ ជិត ១០ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
សាក្សី នៅកន្លែង កើតហេតុ សូម មិនបញ្ចេញឈ្មោះ បញ្ជាក់ ថា, ឃាតក មានបំណង ចូលទៅបាញ់ លោក កែម ឡី តែម្ដង, គឺ មិនមាន ប៉ះទង្គិចគ្នា មុនឡើយ។
ភ្លាមៗ ក្រោយបាញ់ សម្លាប់, សមត្ថកិច្ច ចាប់បាន ជនសង្ស័យ ជាឃាតក ម្នាក់ ដែលបាន ប្រាប់ថា ខ្លួន ឈ្មោះ ជួប សម្លាប់ អាយុ ៣៨ឆ្នាំ។
លោក កែម ឡី អ្នកសិក្សាការអភិវឌ្ឍសង្គមចូលរួមវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦។
លោក កែម ឡី បានចូល ក្នុងកម្មវិធី វេទិកា អ្នកស្ដាប់ វិទ្យុ អាស៊ី សេរី ចុងក្រោយ កាលពីថ្ងៃ ទី៨ ខែកក្កដា ឆ្នាំ២០១៦ ជុំវិញ ប្រធានបទ ថា តើ សាច់ញាតិ អ្នកដឹកនាំ មានសិទ្ធិ ធ្វើជំនួញ ឬទេ?
ប្រធានបទនេះ ត្រូវ បានរៀបចំឡើង ក្រោយពេល ដែលអង្គការ ឃ្លាំមើល ពិភពលោក (Global Witness) ចេញរបាយការណ៍ របស់ខ្លួន មួយ កាលពីថ្ងៃ ទី៧ ខែកក្កដា ដែលមាន ចំណងជើង ថា អាណាចក្រ សាជីវកម្ម នៃគ្រួសារ អ្នកកាន់អំណាច នៅកម្ពុជា។

No comments:
Post a Comment