![]() |
| លោក Tom Malinowski ឧបការីរដ្ឋមន្រ្តីការបទេស អាមេរិកទទួលបន្ទុកសិទ្ធិមនុស្ស ប្រជាធិបតេយ្យនិងសិទ្ធិការងារថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្រុងភ្នំពេញ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA) |
មន្ត្រី អាមេរិក ថា, ជំនួយចិន ដល់កម្ពុជា មិនអាចធ្វើ ឲ្យមាន ការបោះឆ្នោត យុត្តិធម៌ទេ
VOA / វីអូអេ | ២០ កក្កដា ២០១៦
ភ្នំពេញ —
លោក ឧបការី រដ្ឋមន្ត្រី ក្រសួង ការបរទេស សហរដ្ឋ អាមេរិក លោក ថម ម៉ាលីណូស្គី (Tom Malinowski) បានបញ្ចប់ ការធ្វើ ទស្សនកិច្ច របស់លោក ក្នុងប្រទេស កម្ពុជា ដោយលោក ធ្វើការ បញ្ជាក់ ជាច្រើន អំពី ការធ្វើ ឲ្យមាន ភាពប្រសើរឡើង នៃទំនាក់ទំនង របស់ គណបក្ស នយោបាយ នៅក្នុងប្រទេស កម្ពុជា។ នៅក្នុងថ្ងៃ ទីពីរ នៃដំណើរ ទស្សនកិច្ច របស់លោក ដែលជាថ្ងៃ ចុងក្រោយ នេះ, លោក បានបញ្ជាក់ សារជាថ្មី ទៅរាជរដ្ឋាភិបាល កម្ពុជា ថា, សហរដ្ឋអាមេរិក គឺ ជាប្រទេសមួយ ដែលអាចធ្វើ ពិភពលោកជឿ ទៅលើដំណើរការ បោះឆ្នោត នៅកម្ពុជា។
នៅថ្ងៃបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា លោក ថម ម៉ាលីណូស្គី (Tom Malinowski) ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងចំអកឲ្យប្រទេសចិន ដោយថ្លែងថា ជំនួយចិន នឹងមិនអាចផ្តល់ឲ្យកម្ពុជានូវការបោះឆ្នោតមួយប្រកបដោយ ប្រជាធិបតេយ្យ និងត្រឹមត្រូវនោះទេ បើទោះបីចិនបានផ្តល់ជំនួយផ្នែកហិរញ្ញប្បទានដ៏ច្រើនមកដល់កម្ពុជា ក្តី។
លោក Tom Malinowski បានថ្លែងយ៉ាងដូច្នេះ នៅក្រោយពេលដែលប្រទេសចិនត្រូវគេរាយការណ៍ឲ្យដឹងថា បានសន្យាផ្តល់ជំនួយឥតសំណងចំនួន៦០០លានដុល្លារសម្រាប់គាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍវិស័យជាច្រើននៅក្នុងរយៈពេលបីឆ្នាំគឺគិតពី ឆ្នាំ២០១៦ដល់ឆ្នាំ២០១៨។
ការសន្យានេះក៏បានធ្វើឡើង បន្ទាប់ពីតុលាការអាជ្ញាកណ្តាលអន្តរជាតិនៅទីក្រុងឡាអេ ប្រទេសហូឡង់បានចេញសាលដីកាឲ្យប្រទេសហ្វីលីពីនឈ្នះក្តីលើប្រទេសចិន កាលពីថ្ងៃទី១២ ខែកក្កដា ពាក់ព័ន្ធទៅនឹងជម្លោះដណ្តើមកម្មសិទិ្ធនៅក្នុងសមុទ្រចិនខាងត្បូង ដែលប្រទេសហ្វីលីពីនបានប្តឹង។
តុលាការបានចាត់ទុកថា
ចិនគ្មានសិទ្ធិស្របច្បាប់ចំពោះអំណះអំណាងទាក់ទងនឹងភស្តុតាង
ប្រវត្តិសាស្ត្រដែលបញ្ជាក់ថា
ខ្លួនជាម្ចាស់នៃដែនដីដែលកំពុងមានជម្លោះនៅសមុទ្រចិនខាង
ត្បូងនោះទេ។ យ៉ាងណាក៏ដោយ
ចិនបានបង្ហាញជំហរមិនទទួលស្គាល់សាលដីការរបស់តុលាការ
ដែលរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ប្រកាសមិនទទួលស្គាល់
ដូចជំហរចិននោះដែរ។
នៅក្នុងសន្និសីទព័ត៌មាន ដែលរៀបចំឡើងកាលពីរសៀលថ្ងៃអង្គារនៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំ ប្រទេសកម្ពុជា លោក Tom Malinowski បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ប្រទេសកម្ពុជា និងប្រទេសដទៃទៀតក្នុងសមាគមអាស៊ានត្រូវរក្សាទំនាក់ទំនងល្អជាមួយ ប្រទេសចិន ដោយសារតែការពង្រឹងទំនាក់ទំនងនេះមិនបានបង្កជាក្តីបារម្ភដល់ សន្តិសុខនៅក្នុងតំបន់នោះទេ។
«យើង ពិតជាគិត ថា, វា ជារឿងល្អមួយ ដែលប្រទេស ទាំងឡាយ នៅក្នុងតំបន់នេះ ត្រូវ មានទំនាក់ទំនង ល្អ ជាមួយចិន, មិនថា ប្រទេស វៀតណាម ឬកម្ពុជា ឬក៏ភូមា នោះទេ។ នរណាក៏ដោយ។ ដូច្នេះ វា មិនបានធ្វើ ឲ្យខ្ញុំ បារម្ភ ទាល់តែសោះ នៅពេល ខ្ញុំ ឃើញប្រទេស ទាំងឡាយ ជួបគ្នា និងកំពុង មាន ទំនាក់ទំនង ល្អ នោះ។»
ក៏ប៉ុន្តែលោកថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានដឹងរួចទៅហើយអំពីអ្វីដែលសហរដ្ឋអាមេរិក បានផ្តល់ជូន និងអ្វីទៅដែលប្រទេសចិន មិនអាចផ្តល់ជូន រួមមានការទទួលស្គាល់អំពីកិច្ចដំណើរការបោះឆ្នោតដែលប្រទេសចិនមិន អាចធ្វើបាននោះ។
«ខ្ញុំគិតថា មានអ្វីៗជាច្រើនដែលសហរដ្ឋអាមេរិកផ្តល់ឲ្យ ហើយដែលប្រទេសចិនមិនអាចផ្តល់ឲ្យ។ ខ្ញុំគិតថា រាជរដ្ឋាភិបាលដឹងអំពីរឿងនេះ។ ហើយប្រាកដជាងនេះនោះគឺថា ប្រសិនបើរដ្ឋាភិបាលចង់ឲ្យពិភពលោកមើលឃើញថា ការបោះឆ្នោតនៅឆ្នាំ២០១៧ និងការបោះឆ្នោតនៅឆ្នាំ២០១៨គួរឲ្យជឿជាក់នោះ នោះគឺជាអ្វីមួយដែលចិនមិនអាចផ្តល់ឲ្យនោះទេ។»
ជំនួយចំនួន៦០០លានដុល្លារដែលចិនសន្យាថា ផ្តល់ឲ្យកម្ពុជានោះក៏នឹងត្រូវផ្តល់សម្រាប់វិស័យបោះឆ្នោតនៅ កម្ពុជាផងដែរ។ ប៉ុន្តែក្រុមអ្នកឃ្លាំមើលការបោះឆ្នោតអះអាងថា បញ្ហាសំខាន់នោះគឺការធានាការបោះឆ្នោតឲ្យមានភាពសេរី និងយុត្តិធម៌ ត្រឹមត្រូវ គ្មានអំពើហិង្សា ការចាប់ចង ការចោទប្រកាន់ក្រុមអ្នកជំទាស់ មន្ត្រីគ.ជ.ប. និងការបំបាត់បរិយាកាសភ័យខ្លាចដោយសារតែការសម្លាប់អ្នកវិភាគ សង្គមគឺលោកបណ្ឌិត កែម ឡី ដែលទើបកើតឡើងកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ។
ប្រទេសកម្ពុជាគ្រោងនឹងធ្វើការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០១៧ និងបោះឆ្នោតជាតិនៅឆ្នាំ២០១៨។ ក្នុងការបោះឆ្នោត ដែលធ្វើឡើងកាលពីឆ្នាំ២០១៣ គណបក្សប្រឆាំងទទួលបាន៥៥អាសនៈនៅក្នុងសភា ខណៈដែលគណបក្សគ្រប់ប្រទេសដែលស្និទ្ធនឹងប្រទេសចិនបានទទួល៦៨អាសនៈ។ ក្រុមអ្នកតំណាងរាស្ត្រនៃគណបក្សនេះអះអាងថា ការបោះឆ្នោតកាលពីឆ្នាំ២០១៣នោះមានការគៃបន្លំ ហើយមិនបានឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់អ្នកបោះឆ្នោតនោះ ឡើយ៕
លោក ឧបការី រដ្ឋមន្ត្រី ក្រសួង ការបរទេស សហរដ្ឋ អាមេរិក លោក ថម ម៉ាលីណូស្គី (Tom Malinowski) បានបញ្ចប់ ការធ្វើ ទស្សនកិច្ច របស់លោក ក្នុងប្រទេស កម្ពុជា ដោយលោក ធ្វើការ បញ្ជាក់ ជាច្រើន អំពី ការធ្វើ ឲ្យមាន ភាពប្រសើរឡើង នៃទំនាក់ទំនង របស់ គណបក្ស នយោបាយ នៅក្នុងប្រទេស កម្ពុជា។ នៅក្នុងថ្ងៃ ទីពីរ នៃដំណើរ ទស្សនកិច្ច របស់លោក ដែលជាថ្ងៃ ចុងក្រោយ នេះ, លោក បានបញ្ជាក់ សារជាថ្មី ទៅរាជរដ្ឋាភិបាល កម្ពុជា ថា, សហរដ្ឋអាមេរិក គឺ ជាប្រទេសមួយ ដែលអាចធ្វើ ពិភពលោកជឿ ទៅលើដំណើរការ បោះឆ្នោត នៅកម្ពុជា។
នៅថ្ងៃបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា លោក ថម ម៉ាលីណូស្គី (Tom Malinowski) ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងចំអកឲ្យប្រទេសចិន ដោយថ្លែងថា ជំនួយចិន នឹងមិនអាចផ្តល់ឲ្យកម្ពុជានូវការបោះឆ្នោតមួយប្រកបដោយ ប្រជាធិបតេយ្យ និងត្រឹមត្រូវនោះទេ បើទោះបីចិនបានផ្តល់ជំនួយផ្នែកហិរញ្ញប្បទានដ៏ច្រើនមកដល់កម្ពុជា ក្តី។
លោក Tom Malinowski បានថ្លែងយ៉ាងដូច្នេះ នៅក្រោយពេលដែលប្រទេសចិនត្រូវគេរាយការណ៍ឲ្យដឹងថា បានសន្យាផ្តល់ជំនួយឥតសំណងចំនួន៦០០លានដុល្លារសម្រាប់គាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍវិស័យជាច្រើននៅក្នុងរយៈពេលបីឆ្នាំគឺគិតពី ឆ្នាំ២០១៦ដល់ឆ្នាំ២០១៨។
ការសន្យានេះក៏បានធ្វើឡើង បន្ទាប់ពីតុលាការអាជ្ញាកណ្តាលអន្តរជាតិនៅទីក្រុងឡាអេ ប្រទេសហូឡង់បានចេញសាលដីកាឲ្យប្រទេសហ្វីលីពីនឈ្នះក្តីលើប្រទេសចិន កាលពីថ្ងៃទី១២ ខែកក្កដា ពាក់ព័ន្ធទៅនឹងជម្លោះដណ្តើមកម្មសិទិ្ធនៅក្នុងសមុទ្រចិនខាងត្បូង ដែលប្រទេសហ្វីលីពីនបានប្តឹង។
រូបឯកសារ៖ លោក Li Keqiang នាយករដ្ឋមន្ត្រីចិន (ឆ្វេង)
ពិភាក្សាជាមួយលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន (កណ្តាល)
ខណៈដែលលោកនិងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ចូលរួមនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅទីក្រុង
អ៊ូឡង់បាទ័រ (Ulaanbaatar) ប្រទេសម៉ុងហ្គោលី កាលពីថ្ងៃទី១៥ ខែកក្កដា
ឆ្នាំ២០១៦។ (Damir Sagolj/Pool Photo via AP)
នៅក្នុងសន្និសីទព័ត៌មាន ដែលរៀបចំឡើងកាលពីរសៀលថ្ងៃអង្គារនៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំ ប្រទេសកម្ពុជា លោក Tom Malinowski បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ប្រទេសកម្ពុជា និងប្រទេសដទៃទៀតក្នុងសមាគមអាស៊ានត្រូវរក្សាទំនាក់ទំនងល្អជាមួយ ប្រទេសចិន ដោយសារតែការពង្រឹងទំនាក់ទំនងនេះមិនបានបង្កជាក្តីបារម្ភដល់ សន្តិសុខនៅក្នុងតំបន់នោះទេ។
«យើង ពិតជាគិត ថា, វា ជារឿងល្អមួយ ដែលប្រទេស ទាំងឡាយ នៅក្នុងតំបន់នេះ ត្រូវ មានទំនាក់ទំនង ល្អ ជាមួយចិន, មិនថា ប្រទេស វៀតណាម ឬកម្ពុជា ឬក៏ភូមា នោះទេ។ នរណាក៏ដោយ។ ដូច្នេះ វា មិនបានធ្វើ ឲ្យខ្ញុំ បារម្ភ ទាល់តែសោះ នៅពេល ខ្ញុំ ឃើញប្រទេស ទាំងឡាយ ជួបគ្នា និងកំពុង មាន ទំនាក់ទំនង ល្អ នោះ។»
ក៏ប៉ុន្តែលោកថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានដឹងរួចទៅហើយអំពីអ្វីដែលសហរដ្ឋអាមេរិក បានផ្តល់ជូន និងអ្វីទៅដែលប្រទេសចិន មិនអាចផ្តល់ជូន រួមមានការទទួលស្គាល់អំពីកិច្ចដំណើរការបោះឆ្នោតដែលប្រទេសចិនមិន អាចធ្វើបាននោះ។
«ខ្ញុំគិតថា មានអ្វីៗជាច្រើនដែលសហរដ្ឋអាមេរិកផ្តល់ឲ្យ ហើយដែលប្រទេសចិនមិនអាចផ្តល់ឲ្យ។ ខ្ញុំគិតថា រាជរដ្ឋាភិបាលដឹងអំពីរឿងនេះ។ ហើយប្រាកដជាងនេះនោះគឺថា ប្រសិនបើរដ្ឋាភិបាលចង់ឲ្យពិភពលោកមើលឃើញថា ការបោះឆ្នោតនៅឆ្នាំ២០១៧ និងការបោះឆ្នោតនៅឆ្នាំ២០១៨គួរឲ្យជឿជាក់នោះ នោះគឺជាអ្វីមួយដែលចិនមិនអាចផ្តល់ឲ្យនោះទេ។»
ជំនួយចំនួន៦០០លានដុល្លារដែលចិនសន្យាថា ផ្តល់ឲ្យកម្ពុជានោះក៏នឹងត្រូវផ្តល់សម្រាប់វិស័យបោះឆ្នោតនៅ កម្ពុជាផងដែរ។ ប៉ុន្តែក្រុមអ្នកឃ្លាំមើលការបោះឆ្នោតអះអាងថា បញ្ហាសំខាន់នោះគឺការធានាការបោះឆ្នោតឲ្យមានភាពសេរី និងយុត្តិធម៌ ត្រឹមត្រូវ គ្មានអំពើហិង្សា ការចាប់ចង ការចោទប្រកាន់ក្រុមអ្នកជំទាស់ មន្ត្រីគ.ជ.ប. និងការបំបាត់បរិយាកាសភ័យខ្លាចដោយសារតែការសម្លាប់អ្នកវិភាគ សង្គមគឺលោកបណ្ឌិត កែម ឡី ដែលទើបកើតឡើងកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ។
ប្រទេសកម្ពុជាគ្រោងនឹងធ្វើការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០១៧ និងបោះឆ្នោតជាតិនៅឆ្នាំ២០១៨។ ក្នុងការបោះឆ្នោត ដែលធ្វើឡើងកាលពីឆ្នាំ២០១៣ គណបក្សប្រឆាំងទទួលបាន៥៥អាសនៈនៅក្នុងសភា ខណៈដែលគណបក្សគ្រប់ប្រទេសដែលស្និទ្ធនឹងប្រទេសចិនបានទទួល៦៨អាសនៈ។ ក្រុមអ្នកតំណាងរាស្ត្រនៃគណបក្សនេះអះអាងថា ការបោះឆ្នោតកាលពីឆ្នាំ២០១៣នោះមានការគៃបន្លំ ហើយមិនបានឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់អ្នកបោះឆ្នោតនោះ ឡើយ៕

No comments:
Post a Comment