ឧបការី រដ្ឋមន្ត្រី ក្រសួង ការបរទេស អាមេរិក នឹងមកកម្ពុជា ដើម្បី ពិភាក្សា ពីសិទ្ធិមនុស្ស
RFA / វិទ្យុ អាស៊ី សេរី | ១៣ កក្កដា ២០១៦
ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក
ទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ លោក ថម
ម៉ាលីណូស្គី (Tom Malinowski)
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅប្រទេសប៊ូរុនឌី (Burundi)
កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦។ Photo AFP
សេចក្តីប្រកាស ព័ត៌មាន របស់ ស្ថានទូត សហរដ្ឋ អាមេរិក ប្រចាំ កម្ពុជា ចុះថ្ងៃ ទី១៣ កក្កដា ឲ្យដឹង ថា, គោលបំណង នៃដំណើរ ទស្សនកិច្ចនេះ គឺ ដើម្បី បញ្ជាក់ ពីសារសំខាន់ នៃសិទ្ធិមនុស្ស នៅក្នុង ទំនាក់ទំនង រវាង កម្ពុជា និងសហរដ្ឋ អាមេរិក។
ស្ថានទូត សហរដ្ឋ អាមេរិក ឲ្យដឹងបន្ត ថា, នៅក្នុងដំណើរ ទស្សនកិច្ចនេះ, លោក ថម ម៉ាលីណូស្គី នឹងជួប ជាមួយ មន្ត្រីរដ្ឋាភិបាល, បក្សប្រឆាំង, សង្គមស៊ីវិល, និងតំណាងទីភ្នាក់ងារ អន្តរជាតិ ដើម្បី ពិភាក្សា ពីសារសំខាន់ នៃការបោះឆ្នោត ប្រកប ដោយភាពសេរី, ត្រឹមត្រូវ, និងយុត្តិធម៌ នៅកម្ពុជា។ លោក ក៏នឹងរម្លឹក ឲ្យកម្ពុជា លើកកម្ពស់ បទដ្ឋាន សិទ្ធិមនុស្ស អន្តរជាតិ, ហើយ ធានា ការការពារ អង្គការ សិទ្ធិមនុស្ស។
ក្រៅពីនោះ លោក ក៏នឹងចូលរួម នៅក្នុង ការសំណេះសំណាល ជាមួយ យុវជន កម្ពុជា លើប្រធានបទ នៃការបោះឆ្នោត នៅសហរដ្ឋ អាមេរិក ផងដែរ៕
No comments:
Post a Comment