ក្រុមហ៊ុន ឧកញ៉ា ទ្រី ភាព សម្រុក ដឹកឈើ ចេញ ពីខេត្ត រតនគិរី ដូចហែកឋិន
ប្រភព ព័ត៌មាន ពីខេត្ត រតនគិរី
បានឲ្យដឹង ថា, នារយៈពេល ប៉ុន្មានថ្ងៃ ជាប់ៗ គ្នានេះ,
ក្រុមហ៊ុន លោកឧកញ៉ា ទ្រី ភាព ដែលគេ ស្គាល់ថា
ជាឈ្មួញឈើ ដ៏ល្បីឈ្មោះ នៅកម្ពុជានោះ
បានសម្រុក ដឹកឈើ គ្រប់ប្រភេទ ចេញពីខេត្ត រតនគិរី
តាមរថយន្ត យីឌុប ធំៗ យ៉ាងគគ្រឹកគគ្រេង ដូចគហែកឋិន ខណៈ លោកឧកញ៉ា
ទ្រី ភាព ធ្លាប់បាន ប្រកាស ក្តែងៗ ថា
មិនមាន ការពាក់ព័ន្ ធទៅនឹងសកម្មភាព កាប់ឈើ នៅខេត្ត រតនគិរី ឡើយ
(sic!)។
ឈើទាំងឡានៗ ត្រូវ បានក្រុមហ៊ុន លោកឧកញ៉ា ទ្រី ភាព ប្រមូលទិញ និងដឹកជញ្ជូន យកទៅស្តុកទុក នៅក្នុងឃ្លាំង ដ៏ធំ ឋិតក្នុងស្រុក វ៉ឺនសៃ ខេត្ត រតនគិរី, រួចហើយ ទើប ដឹកជញ្ជូន ចេញពីឃ្លាំង បន្តទៀត ។
គួរ រំលឹកជូន ថា, កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ អ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិជាង២០រូប បានធ្វើលិខិតផ្លូវការតាមរយៈសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានីតិកាលទី៥ គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំឲ្យមានការបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអាជីវកម្មកាប់ បំផ្លាញព្រៃឈើរបស់ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព នៅក្នុងភូមិសាស្ត្រឧទ្យានជាតិវីរៈជ័យ តំបន់កន្ទុយនាគ ឋិតក្នុងស្រុកតាវែង ខេត្តរតនគិរី ។ ខណៈមិនទាន់មានចំណាត់ការណាមួយពីបុរសខ្លាំងនៅឡើយនោះ ស្រាប់តែនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ដដែលនេះដែរ ក្រុមហ៊ុនទ្រីភាព អ៊ីមផត អ៊ិចផត (Try Pheap Import Export Co., Ltd.) គ្រប់គ្រងដោយលោកឧកញ៉ា ទ្រី ភាព បានចេញសេចក្តីប្រកាសព័ត៌មានមួយច្រានចោលនូវការចោទប្រកាន់របស់ ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង (sic!)។
លោក ទ្រី ភាព ជាឈ្មួញឈើដ៏ល្បីឈ្មោះនៅកម្ពុជា ដែលគ្រប់គ្រងក្រុមហ៊ុនឯកជនជាច្រើន មានទាំងចម្ការម្រេច មានទាំងកាស៊ីណូ មានទាំងតំបន់សេដ្ឋកិច្ចពិសេសនោះ ទទួលបានការតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៤/២១៤ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០០៤ ៕

When will those Vietnamese occupiers, Fascist Hun Sen and his CPP thugs [as Khmer Democrat put it] stop/quit destroying Khmer, God only knows...If Khmer people cannot vote the CPP-majority-Viet-controlled regime out this coming general election, Khmer would have been gone for good, off the face of this green planet earth!
ReplyDelete