Paris Peace Accords 23 Oct. 1991

Saturday, July 30, 2016

[Vietnamization] ក្រុមហ៊ុន​ ឧកញ៉ា​ ទ្រី​ ភាព​ សម្រុក​ ដឹកឈើ​ ចេញ ពី​ខេត្ត រតនគិរី​ ដូច​ហែ​កឋិន​ | Try Pheap's company persists in transporting logs out of Ratanakiri in convoy like Katheun ceremonial procession

 

ក្រុមហ៊ុន​ ឧកញ៉ា​ ទ្រី​ ភាព​ សម្រុក​ ដឹកឈើ​ ចេញ ពី​ខេត្ត រតនគិរី​ ដូច​ហែ​កឋិន​

ប្រភព ​ព័ត៌មាន​ ពី​ខេត្ត រតនគិរី​ បាន​ឲ្យ​ដឹង​ ថា,​ នា​រយៈពេល​ ប៉ុន្មាន​ថ្ងៃ​ ជាប់ៗ ​គ្នា​នេះ​, ក្រុមហ៊ុន​ លោក​ឧកញ៉ា​ ទ្រី​ ភាព​ ដែល​គេ​ ស្គាល់​ថា​ ជា​ឈ្មួញ​ឈើ​ ដ៏​ល្បីឈ្មោះ​ នៅ​កម្ពុជា​នោះ​ បាន​សម្រុក​ ដឹកឈើ​ គ្រប់​ប្រភេទ​ ចេញពី​ខេត្ត រតនគិរី​ តាម​រថយន្ត​ យី​ឌុ​ប​ ធំៗ​ យ៉ាង​គគ្រឹកគគ្រេង ​ដូច​គ​ហែ​កឋិន​ ខណៈ ​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ធ្លាប់​បាន​ ប្រកាស ​ក្តែ​ងៗ​ ថា​ មិន​មាន ការ​ពាក់ព័ន្ ធ​ទៅ​នឹង​សកម្មភាព​ កាប់​ឈើ​ នៅ​ខេត្ត រតនគិរី​ ឡើយ​ (sic!)​។​
 

​ឈើ​ទាំង​ឡានៗ ​ត្រូវ​ បាន​ក្រុមហ៊ុន ​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ប្រមូល​ទិញ​ និង​ដឹក​ជញ្ជូន​ យក​ទៅ​ស្តុក​ទុក​ នៅ​ក្នុង​ឃ្លាំង​ ដ៏​ធំ​ ឋិត​ក្នុងស្រុក ​វ៉ឺ​ន​សៃ​ ខេត្ត រតនគិរី​, រួច​ហើយ ​ទើប​ ដឹក​ជញ្ជូន​ ចេញពី​ឃ្លាំង​ បន្ត​ទៀត​ ។​
 

​គួរ រំលឹក​ជូន​ ថា,​ កាលពី​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ​ អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​២០​រូប​ បាន​ធ្វើ​លិខិតផ្លូវការ​តាម​រយៈ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នីតិកាល​ទី​៥​ គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ស្នើ​សុំ​ឲ្យ​មានការ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​អាជីវកម្ម​កាប់​ បំផ្លាញ​ព្រៃឈើ​របស់​ក្រុមហ៊ុន​ឧកញ៉ា​ ទ្រី​ ភាព​ នៅ​ក្នុងភូមិ​សាស្ត្រ​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ​ តំបន់​កន្ទុយ​នាគ​ ឋិត​ក្នុងស្រុក​តា​វែង​ ខេត្តរតនគិរី​ ។​ ខណៈ​មិន​ទាន់​មាន​ចំណាត់ការ​ណាមួយ​ពី​បុរស​ខ្លាំង​នៅឡើយ​នោះ​ ស្រាប់តែ​នៅ​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០១៥​ដដែល​នេះ​ដែរ​ ក្រុមហ៊ុន​ទ្រី​ភាព​ អ៊ី​ម​ផត​ អ៊ិ​ច​ផត​ (Try​ Pheap​ Import​ Export​ Co.,​ Ltd.)​ គ្រប់គ្រង​ដោយ​លោក​ឧកញ៉ា​ ទ្រី​ ភាព​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ច្រានចោល​នូវ​ការ​ចោទប្រកាន់​របស់​ ក្រុម​អ្នកតំណាង​រាស្ត្រ​គណបក្សប្រឆាំង​ (sic!)​។​
 
​លោក​ ទ្រី​ ភាព​ ជា​ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា​ ដែល​គ្រប់គ្រង​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន​ មាន​ទាំង​ចម្ការ​ម្រេច​ មាន​ទាំង​កាស៊ីណូ​ មាន​ទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០៤/២១៤ ​ ចុះ​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០០៤​ ៕​
 
Try-Pheap-Car-2



1 comment:

  1. When will those Vietnamese occupiers, Fascist Hun Sen and his CPP thugs [as Khmer Democrat put it] stop/quit destroying Khmer, God only knows...If Khmer people cannot vote the CPP-majority-Viet-controlled regime out this coming general election, Khmer would have been gone for good, off the face of this green planet earth!

    ReplyDelete