រូបឯកសារ៖ លោក Joachim von Marschall ឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់ថ្លែងក្នុងពិធីសម្ពោធបូជនីយដ្ឋាន មួយនៅសារមន្ទីរទួលស្លែងក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥។ (រូបថតផ្តល់ឲ្យដោយស្ថានទូតអាល្លឺម៉ង់) |
បទសម្ភាសន៍ VOA៖ ទូតអាល្លឺម៉ង់ បញ្ចប់បេសកកម្ម ការទូត ដោយបារម្ភ ពីស្ថានភាព នយោបាយកម្ពុជា
VOA / វីអូអេ | ២៩ កក្កដា ២០១៦
លោក Joachim von Marschall ថ្លែង ថា, បរិយាកាស នយោបាយ និងសង្គមនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ មានលក្ខណៈ
បែកបាក់ខ្លាំង ដែលជាកត្តា ជំរុញ ឲ្យមាន ព្រឹត្តិការណ៍ការ សម្លាប់ សកម្មជន ដូចជាលោក
កែម ឡី នាពេល ថ្មីៗនេះ ជាដើម។
វ៉ាស៊ីនតោន — នៅក្នុងខែ កក្កដា នេះ លោក Joachim von Marschall អតីត ឯកអគ្គរដ្ឋទូត ប្រទេស អាល្លឺម៉ង
បានបញ្ចប់ បេសកកម្ម ការទូត នៅកម្ពុជា កាលពីដើម សប្តាហ៍មុន
ដោយមាន ទស្សនវិស័យ អាប់អួរ អំពី ស្ថានភាព នយោបាយ, សេដ្ឋកិច្ច, និងកិច្ចប្រឹងប្រែង កំណែទម្រង់ នៅកម្ពុជា នៅមុន ការបោះឆ្នោត ខាងមុខ។ លោក ថ្លែងដូច្នេះ នៅក្នុងបទសម្ភាសន៍ មួយ ជាមួយ VOA នៅមុនពេល ចាកចេញ ពីកម្ពុជា កាលពីសប្តាហ៍មុន។
17:39
00:00
/17:39
ក្នុងអំឡុងពេល៣ឆ្នាំនៃអាណត្តិការទូតនេះ
លោក Joachim von Marschall អតីតឯកអគ្គរដ្ឋទូតអាល្លឺមង់
បានជួបទាំងការឡើងកម្តៅនិងចុះកម្តៅក្នុងនយោបាយកម្ពុជា
មានរួមទាំងកិច្ចប្រឹងប្រែង«វប្បធម៌សន្ទនា»រវាងគណបក្សធំៗទាំងពីរ
និងការបង្ក្រាបកាន់តែខ្លាំងលើសង្គមស៊ីវិល។
នៅក្នុងកិច្ចសម្ភាសន៍មួយតាមទូរស័ព្ទជាមួយលោក
សឹង សុផាត នៃ VOA កាលពីថ្ងៃទី១៩ ខែកក្កដា
ដែលជាថ្ងៃចុងក្រោយនៃអាណត្តិការទូតរបស់លោក
អតីតឯកអគ្គរដ្ឋទូតអាល្លឺម៉ង់រូបនេះថ្លែងថា
បរិយាកាសនយោបាយនិងសង្គមនៅកម្ពុជានាពេលបច្ចុប្បន្ននេះមានលក្ខណៈ
បែកបាក់ខ្លាំង ដែលជាកត្តាជំរុញឲ្យមានព្រឹត្តិការណ៍ការសម្លាប់សកម្មជនដូចជាលោក
កែម ឡី នាពេលថ្មីៗនេះជាដើម។
ចំពោះវិស័យសេដ្ឋកិច្ច
លោកថា ថ្វីបើកម្ពុជាបានចូលក្នុងចំណាត់ថ្នាក់ប្រទេសមានចំណូលមធ្យមកម្រិត
ទាបក្តី (lower middle-income country) ក៏កិច្ចប្រឹងប្រែងកំណែទម្រង់របស់រដ្ឋាភិបាលកម្ពុជានាពេលកន្លងមកនៅ
មិនទាន់បានដោះស្រាយបញ្ហាគម្លាតទ្រព្យសម្បត្តិដ៏ធំរវាងអ្នកមាន
និងអ្នកក្រដែលត្រូវបានបង្ហាញជាថ្មីទៀតនៅក្នុងរបាយការណ៍អង្គការ Global
Witness នាពេលថ្មីៗកន្លងទៅនេះ។
លោកអតីតឯកអគ្គរដ្ឋទូត Joachim
von Marschall បានអំពាវនាវឲ្យមានការសន្ទនាខាងនយោបាយ
ប៉ុន្តែនិយាយថាគេមិនគួរមានការរំពឹងទុកអ្វីអំពីការផ្លាស់
ប្តូរនយោបាយកម្ពុជាឲ្យហួសពី«លទ្ធភាពជាក់ស្តែង»នោះទេ ដោយលោកអះអាងថា
គណបក្សប្រជាជនកម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងនៅ
កាន់អំណាចជាដាច់ខាត។
យ៉ាងនេះក្តី
អ្នកការទូតទើបចប់អាណត្តិរូបនេះមានសុទិដ្ឋិនិយមថា
ការផ្លាស់ប្តូរនឹងមានជាដាច់ខាត ក្នុងរយៈយូរទៅមុខ
ដែលការផ្លាស់ប្តូរនេះនឹងត្រូវជំរុញដោយយុវជនជំនាន់ក្រោយរបស់
កម្ពុជាដែលមានការទាមទារនិងការរំពឹងទុកក្នុងជីវិតច្រើនជាងមុន។
សូមស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៖
No comments:
Post a Comment