រូបឯកសារ៖ ទូកដែលមានទង់ជាតិកម្ពុជាបើកក្នុងឈូងសមុទ្រថៃនៅជិតក្រុងព្រះសីហនុ។ |
២៥ឆ្នាំ ក្រោយ ពីកិច្ចព្រមព្រៀង សន្តិភាព, កម្ពុជា ដើរមកដល់ ផ្លូវបំបែក
VOA / វីអូអេ | ២៩ កក្កដា ២០១៦
ស្ថានភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេស កម្ពុជា កំពុង ស្ថិតនៅក្រោម ការគំរាមកំហែង, ហើយ សហគមន៍ អន្តរជាតិ
ដូចជាសហរដ្ឋ អាមេរិក ត្រូវតែ បង្កើន ការជួយ ដល់ប្រទេស ដ៏ក្រីក្រនេះ។ នេះ ជាការសន្និដ្ឋាន រួមរ បស់ វាគ្មិន ដែលបាន ចូលរួម ពិភាក្សានៅ ឯមូលនិធិ Heritage [Foundation]។
វ៉ាស៊ីនតោន — ស្ថានភាពលទ្ធិប្រជាធិបតេយ្យ
និងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាកំពុងស្ថិតនៅក្រោមការគំរាម
កំហែង ហើយសហគមន៍អន្តរជាតិ
ដូចជាសហរដ្ឋអាមេរិកត្រូវតែបង្កើនការជួយដល់ប្រទេសដ៏ក្រីក្រនេះ។
នេះជាការសន្និដ្ឋានរួមរបស់វាគ្មិនដែលបានចូលរួមពិភាក្សានៅឯ មូលនិធិ Heritage។
ក្រុមអ្នកជំនាញដែលបានជួបពិភាក្សាគ្នានៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារកន្លងទៅនេះ បានលើកឡើងពីការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេស កម្ពុជាដោយសារមានការបាញ់សម្លាប់អ្នកវិភាគឯករាជ្យ គឺ លោក កែម ឡី ការដាក់គុកសកម្មជនសិទ្ធិមនុស្ស និងសមាជិកគណបក្សប្រឆាំង និងការបោះឆ្នោតជាតិក្នុងពេលខាងមុខដែលនៅមិនទាន់ច្បាស់លាស់។
លោកស្រី អេលីហ្សាបែត បែកឃឺ (Elizabeth Becker) អ្នកនិពន្ធ
និងជាអ្នកសារព័ត៌មានដ៏ល្បីឈ្មោះម្នាក់
បានប្រាប់ដល់ក្រុមអ្នកចូលរួមស្តាប់ថា ក្នុងរយៈពេលចុងក្រោយនេះ
សហរដ្ឋអាមេរិកបានដើរតួនាទីច្រើនជាងពេលមុនៗ, ហើយ លោកស្រី ស្នើដល់រដ្ឋាភិបាល សហរដ្ឋអាមេរិក ធ្វើការងារនេះ បន្ថែមទៀត៖
«ខ្ញុំគិតថា
នេះគឺជាពេលវេលាដ៏ល្អសម្រាប់សហរដ្ឋអាមេរិកប្រើប្រាស់ឥទ្ធិពល
និងអំណាចរបស់ខ្លួន
ដើម្បីដើរតួនាទីសំខាន់គាំទ្រជួយដល់ការខិតខំប្រឹងប្រែងរបស់
ពលរដ្ឋកម្ពុជាក្នុងការនាំយកលទ្ធិប្រជាធិបតេយ្យមកវិញ។»
លោក Walter Lohman នាយកកម្មវិធីនៃមជ្ឈមណ្ឌលសិក្សាកិច្ចការអាស៊ីរបស់មូលនិធិ
Heritage យល់ស្រប
ដោយសារតែនយោបាយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន
ហាក់លោតចុះឡើងរវាងចិន និងសហរដ្ឋអាមេរិក
ជាពិសេសលើបញ្ហាសមុទ្រចិនខាងត្បូង ដោយទទួលផលប្រយោជន៍ជាច្រើន
ហើយនៅតែធ្វើបាបពលរដ្ឋខ្លួនដដែល។
លោក បានបន្ថែម ថា៖ «លោក ហ៊ុន សែន គឺគ្រាន់តែលេងសើចនឹងយើងទល់នឹងចិនប៉ុណ្ណោះ។
គាត់ទទួលបានផលប្រយោជន៍ពីយើង។ គាត់ទទួលបានផលប្រយោជន៍ពីចិន។
ហើយគាត់នៅបន្តធ្វើអ្វីដែលគាត់ចង់។
ដូច្នេះបើគាត់ចង់ទៅកៀកនឹងចិនឱ្យគាត់ទៅកៀកចិនទៅ។»
វេទិកាពិភាក្សានេះជាផ្នែកមួយនៃការពិនិត្យមើលលើលទ្ធិ
ប្រជាធិបតេយ្យ និងការទទួលខុសត្រូវរបស់អន្តរជាតិ
បន្ទាប់ពីមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស
កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ក្នុងរយៈពេល២៥ឆ្នាំមកនេះ
កម្ពុជាមិនបានជឿនលឿនទៅមុខខាងផ្នែកលទ្ធិប្រជាធិបតេយ្យ
ដូចការរំពឹងទុករបស់សហគមន៍អន្តរជាតិទេ។
ទស្សនាវីដេអូស្តីពីវេទិកាពិភាក្សារបស់មូលនិធិ Heritage Foundation
5:27
▶ទាញយកពីតំណភ្ជាប់ដើម
អ្នកចូលរួមខ្លះបានស្នើឱ្យមានវត្តមានអ្នករក្សាសន្តិភាពរបស់
អង្គការសហប្រជាជាតិក្នុងប្រទេសកម្ពុជា ដើម្បីធានាថា ការបោះឆ្នោតក្នុងពេលខាងមុខប្រព្រឹត្តទៅដោយត្រឹមត្រូវ។
ប៉ុន្តែ ការណ៍នេះត្រូវបានវាគ្មិនយល់ថា
វាជាការពិបាកក្នុងការនាំយកកម្លាំងយោធាពីខាងក្រៅចូលទៅប្រទេស
អធិបតេយ្យមួយ ហើយសូម្បីតែអង្គការសហប្រជាជាតិយល់ថា
បេសកកម្មរៀបចំការបោះឆ្នោតរបស់ខ្លួនកាលពីឆ្នាំ១៩៩៣បានចប់ សព្វគ្រប់ហើយ។
យ៉ាងណាក៏ដោយ
លោក Sam LaHood នាយករងថ្នាក់តំបន់នៃវិទ្យាស្ថានសាធារណរដ្ឋអាមេរិកាំងបានកត់
សម្គាល់ពីការចូលរួមសកម្មភាពផុលផុសរបស់យុវជនជំនាន់ក្រោយ។
លោកបានលើកពីឧទាហរណ៍ចំនួនពលរដ្ឋដែលចេញមកយ៉ាងច្រើនកុះករ
ដង្ហែរបុណ្យសពលោក កែម ឡី និងការមកស្វាគមន៍ លោក សម រង្ស៊ី
ពីនិរទេសខ្លួនកាលពីឆ្នាំ២០១៣ជាដើម។
លោក
Sam LaHood បានបន្ថែម ថា៖
«អ្នក ដឹងទេ ថា, ពេលមើលឃើញ រឿងដូចនេះ កើតមានឡើង,
វា ផ្តល់ឱ្យខ្ញុំ នូវការ លើកទឹកចិត្ត និងគំនិត ដែលថា មានការ ចាប់អារម្មណ៍ ច្រើន ក្នុងការចង់ឃើញ ការផ្លាស់ប្តូរ ជាងអ្វី ដែលបាន កើតមានឡើង ក្នុងប្រទេស កម្ពុជា។»
លោក
អ៊ូ គឹមហួត ពលរដ្ឋខ្មែរអាមេរិកាំងមកពីទីក្រុងហ្វីឡាដែលហ្វៀ (Philadelphia)
រដ្ឋផិនស៊ីលវេនៀ (Pennsylvania) មានក្តីសង្ឃឹមច្រើនលើសភាជាតិសហរដ្ឋអាមេរិក។
«នៅសហរដ្ឋអាមេរិកគេឃើញថា
យើងគប្បីពឹងផ្អែកទៅលើខាងសភាច្រើនជាង
ព្រោះសភាអាចនាំលទ្ធផលល្អសម្រាប់ផ្លូវឆ្ងាយចំណែកខាងរដ្ឋបាលវិញ
គឺវាមានបញ្ហាជាច្រើនដែលគេត្រូវដោះស្រាយ។ ដូច្នេះគេពិបាកនឹងផ្ចង់ស្មារតីទៅរឿងមួយៗ។
ដូច្នេះក៏គេចង្អុលប្រាប់យើងឱ្យទាក់ទងសកម្មជាមួយសភានៅក្នុងការ
ជួយដោះស្រាយស្រុកខ្មែរយើងនៅក្នុងផ្លូវវែងឆ្ងាយនេះ»។
អ្នកចូលរួមមួយចំនួនដូចជាលោក
ព្រហ្ម សៅរ៍ណូរ៉ា នៃអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកាំងមើលឃើញ ថា, ការជំរុញដល់លទ្ធិប្រជាធិបតេយ្យក៏ត្រូវមានការឱ្យតម្លៃទៅដល់អ្នក
ដែលបានបូជាជីវិតដើម្បីទាមទារបុព្វហេតុនេះ ដូចជាលោក កែម ឡី ផងដែរ។
លោកស្នើថា នៅជារៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង៧ល្ងាច
ពលរដ្ឋគួរតែបញ្ចេញសំឡេងតាមរយៈការស៊ីផ្លេម៉ូតូ និងរថយន្តឬផ្លុំកញ្ចែរ
ឱ្យបានជាប្រចាំក្នុងរយៈពេលមួយនាទី។
លោក បន្ថែមថា៖
«ហ្នឹងគឺថាយើងលើកដម្កើងឱ្យកិត្តិយសចំពោះលោក
កែម ឡីពីព្រោះបើយើងមិនធ្វើអីចឹងទេ តែមួយខែពីរខែទៀត យើងភ្លេចលោក កែម
ឡី បាត់ហើយ។»
សមាជិកសភាមួយចំនួនរបស់សហរដ្ឋអាមេរិកបានធ្វើសេចក្តីព្រាង
សេចក្តីសម្រេចចិត្តលេខ៧២៨ ដើម្បីជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស
និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ
ហើយកំពុងតែស្នើឱ្យមានអ្នកតំណាងរាស្ត្រជាច្រើនទៀត ចូលរួមគាំទ្រផងដែរ៕
No comments:
Post a Comment