បក្សសង្គ្រោះជាតិ សាទរ ចំពោះ ទស្សនៈ នយោបាយ ថ្មី របស់ ប្រមុខរដ្ឋាភិបាល
RFA / វិទ្យុ
អាស៊ី សេរី | ២ សីហា ២០១៦
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង
(រូបកណ្ដាលកាន់មេក្រូ) ថ្លែងក្នុងសន្និសីទកាសែត
នាទីស្នាក់ការកណ្ដាលបក្សចាក់អង្រែលើ នៅថ្ងៃទី៣១ ខែឧសភា ឆ្នំ២០១៦។
RFA/Cheu Sideth
គណបក្ស សង្គ្រោះជាតិ
សាទរ ចំពោះ ការបង្ហាញ ទស្សនៈ នយោបាយ របស់ ប្រមុខរដ្ឋាភិបាល ដែលទំនង សំដៅ
ដល់ការ ប្រកាស របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន
ចំពោះ ជំហរ របស់លោក ទៅលើ វៀតណាម។
បើ ទោះបី ជាមិនបាន បញ្ជាក់ច្បាស់ ថា, សំដៅ ដល់ទស្សនៈ នយោបាយ របស់លោក ហ៊ុន សែន ទៅលើ វៀតណាមក្ដី, មន្ត្រី គណបក្សប្រឆាំង និងជាអ្នក តំណាងរាស្ត្រ មណ្ឌលកណ្ដាល លោក អេង ឆៃអ៊ាង លើកឡើង នៅមុខ ទីស្នាក់ការ គណបក្ស នៅថ្ងៃ ទី២ ខែសីហា ថា, ការបង្ហាញ ជំហរ របស់ ប្រមុខរដ្ឋាភិបាល នៅពេលនេះ គឺ ជារឿង ដែលគួរ ឲ្យភ្ញាក់ផ្អើល។ លោកថា គណបក្ស សង្គ្រោះជាតិ ក៏មិនខុស ពីពលរដ្ឋ ទូទៅដែរ និងបន្ត តាមដាន រឿងនេះ។
លោក អេង ឆៃអ៊ាង
លើកឡើងទៀត ថា ដើម្បី ឲ្យនយោបាយ ការបរទេស របស់ កម្ពុជា ខ្លាំង ចាំបាច់ណាស់ ដែលកម្ពុជា ត្រូវ រួបរួមគ្នា៖ «ទស្សនៈនេះ គឺ ធ្វើឲ្យ ប្រជាពលរដ្ឋ កំពុងតែ តាមឃ្លាំមើល។
បើសិនជាទ ស្សនៈ នយោបាយនេះ ជាការពិត គឺ ប្រជាពលរដ្ឋ ខ្មែរ អបអរសាទរ រីករាយ។ ដោយឡែកគណបក្សសង្គ្រោះជាតិ ក៏ចូលរួម អបអរសាទរដែរ
តែ អ្វី ដែលគណបក្សសង្គ្រោះជាតិ យល់ឃើញថា ដើម្បីអោយខ្មែរខ្លាំងទាំងនៅលើនយោបាយថ្នាក់ជាតិ
ទាំងឆាកអន្តរជាតិ ទាល់តែខ្មែរមានការឯកភាពជាតិពិត
មានការបង្រួបបង្រួមជាតិពិត។ ដូច្នេះហើយគណបក្សសង្គ្រោះជាតិ
សូម អំពាវនាវ ឲ្យគ្រប់ភាគីទាំងអស់គឺជជែកគ្នា ពិភាក្សាគ្នាធ្វើយ៉ាងណា ឲ្យខ្មែរឯកភាពគ្នាទៅ ពេលនោះ យើង មានជំនឿ ថា, ខ្មែរ មាននយោបាយ ការបរទេសខ្លាំង នយោបាយ ក្នុងប្រទេស ក៏ខ្លាំង។»
នាយករដ្ឋមន្ត្រី ហ៊ុន
សែន កាលពីថ្ងៃទី៣១ កក្កដា អះអាងថា វៀតណាម
មិនមែនជាចៅហ្វាយរបស់លោកនោះឡើយ។ លោក ហ៊ុន សែន
បានឆ្លើយតបទៅនឹងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook)
ដែលគេសង្ស័យថា ជាជនជាតិវៀតណាម បានចូលសរសេរបញ្ចេញមតិ (Comment)
នៅលើទំព័រហ្វេសប៊ុកលោក ហ៊ុន សែន ថា លោក ហ៊ុន សែន ក្បត់វៀតណាម។
លោក ហ៊ុន សែន
ឆ្លើយតបថា លោកជាមេដឹកនាំដែលមានឯករាជ្យ អធិបតេយ្យភាព មានទំនាក់ទំនងជាមួយមេដឹកនាំវៀតណាម
ដោយស្មើភាព និងស្មើសិទ្ធិ។ លោក ហ៊ុន សែន
ក៏ផ្ដែផ្ដាំអ្នកប្រើប្រាស់ហ្វេសប៊ុក ឈ្មោះ ហ្វាម ឌឹក ហៀង (Pham
Duc Hien) ឲ្យបញ្ជូនសារនេះទៅកាន់មេដឹកនាំវៀតណាម
ឲ្យបានដឹងផង បើគេនោះជាជនជាតិវៀតណាម ត្រឹមត្រូវមែន៕
Be careful! Not falling into trap so quickly.
ReplyDeleteLet Hun Sen's actions prove his words !
ReplyDelete