Paris Peace Accords 23 Oct. 1991

Tuesday, August 2, 2016

បក្ស​សង្គ្រោះ​ជាតិ​ សាទរ​ ចំពោះ​ ទស្សនៈ​ នយោបាយ​ ថ្មី​ របស់ ​ប្រមុខ​រដ្ឋាភិបាល | CNRP welcomes new political stance of head of govt

បក្ស​សង្គ្រោះ​ជាតិ​ សាទរ​ ចំពោះ​ ទស្សនៈ​ នយោបាយ​ ថ្មី​ របស់ ​ប្រមុខ​រដ្ឋាភិបាល

RFA / វិទ្យុ អាស៊ី សេរី | ២ សីហា ២០១៦
អេង ឆៃអ៊ាង ២០១៦ ៨៥៥
មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង (រូប​កណ្ដាល​កាន់​មេក្រូ) ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​ទីស្នាក់ការ​កណ្ដាល​បក្ស​ចាក់អង្រែលើ នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នំ​២០១៦។ RFA/Cheu Sideth

គណបក្ស​ សង្គ្រោះ​ជាតិ សាទរ ​ចំពោះ ​ការ​បង្ហាញ​ ទស្សនៈ ​នយោបាយ ​របស់ ​ប្រមុខ​រដ្ឋាភិបាល​ ដែល​ទំនង ​សំដៅ ​ដល់​ការ ​ប្រកាស ​របស់​លោក ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ ជំហរ​ របស់​លោក ​ទៅ​លើ ​វៀតណាម។


បើ​ ទោះបី​ ជា​មិន​បាន ​បញ្ជាក់​ច្បាស់​ ថា, សំដៅ​ ដល់​ទស្សនៈ​ នយោបាយ ​របស់​លោក ហ៊ុន សែន ទៅ​លើ​ វៀតណាម​ក្ដី, មន្ត្រី​ គណបក្ស​ប្រឆាំង និង​ជា​អ្នក​ តំណាងរាស្ត្រ​ មណ្ឌល​កណ្ដាល លោក អេង ឆៃអ៊ាង លើក​ឡើង​ នៅ​មុខ​ ទីស្នាក់ការ​ គណបក្ស​ នៅ​ថ្ងៃ​ ទី​២ ខែ​សីហា ថា, ការ​បង្ហាញ​ ជំហរ ​របស់​ ប្រមុខ​រដ្ឋាភិបាល ​នៅ​ពេល​នេះ គឺ​ ជា​រឿង ដែល​គួរ​ ​ឲ្យ​​ភ្ញាក់​ផ្អើល។ លោក​ថា គណបក្ស​ សង្គ្រោះ​ជាតិ ក៏​មិន​ខុស​ ពី​ពលរដ្ឋ​ ទូទៅ​ដែរ និង​បន្ត​ តាមដាន ​រឿង​នេះ។

លោក អេង ឆៃអ៊ាង លើក​ឡើង​ទៀត​ ថា ដើម្បី​ ​ឲ្យ​​នយោបាយ​ ការបរទេស ​របស់​ កម្ពុជា ខ្លាំង ចាំបាច់​ណាស់ ​ដែល​កម្ពុជា ត្រូវ​ រួបរួម​គ្នា៖ «ទស្សនៈ​នេះ ​គឺ​ ធ្វើ​​ឲ្យ​ ​ប្រជាពលរដ្ឋ​​ កំពុង​តែ​ តាម​ឃ្លាំមើល។ បើ​សិន​ជា​ទ ស្សនៈ​ នយោបាយ​នេះ ​ជា​ការ​ពិត គឺ​ ប្រជាពលរដ្ឋ​ ខ្មែរ​ អបអរសាទរ ​​រីករាយ។  ដោយ​ឡែក​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ចូលរួម​ អបអរសាទរ​​​ដែរ តែ ​អ្វី​ ដែល​គណបក្ស​សង្គ្រោះ​ជាតិ យល់​ឃើញ​ថា ដើម្បី​អោយ​ខ្មែរ​ខ្លាំង​ទាំង​នៅ​លើ​នយោបាយ​ថ្នាក់ជាតិ ទាំង​ឆាក​អន្តរជាតិ ទាល់​តែ​ខ្មែរ​មាន​ការ​ឯកភាព​ជាតិ​ពិត​​ មាន​ការ​បង្រួបបង្រួម​ជាតិ​ពិត។ ដូច្នេះ​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ សូម ​អំពាវនាវ​​ ​ឲ្យ​​គ្រប់​ភាគី​ទាំង​អស់​គឺ​ជជែក​គ្នា ពិភាក្សា​គ្នា​ធ្វើ​យ៉ាង​ណា​ ​ឲ្យ​ខ្មែរ​ឯកភាព​គ្នា​ទៅ ​ពេល​នោះ​ យើង​ មាន​ជំនឿ​ ថា, ខ្មែរ ​មាន​នយោបាយ​ ការបរទេស​ខ្លាំង នយោបាយ ​ក្នុង​ប្រទេស​ ក៏ខ្លាំង»

នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៣១ កក្កដា អះអាង​ថា វៀតណាម មិន​មែន​ជា​ចៅហ្វាយ​របស់​លោក​នោះ​ឡើយ។ លោក ហ៊ុន សែន បាន​ឆ្លើយ​តប​ទៅ​នឹង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដែល​គេ​សង្ស័យ​ថា ជា​ជនជាតិ​វៀតណាម បាន​ចូល​សរសេរ​បញ្ចេញ​មតិ (Comment) នៅ​លើ​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន ថា លោក ហ៊ុន សែន ក្បត់​វៀតណាម។

លោក ហ៊ុន សែន ​ឆ្លើយ​តប​ថា លោក​ជា​មេ​ដឹកនាំ​ដែល​មាន​ឯករាជ្យ អធិបតេយ្យភាព មាន​ទំនាក់ទំនង​ជាមួយ​មេ​ដឹកនាំ​វៀតណាម ដោយ​ស្មើ​ភាព និង​ស្មើ​សិទ្ធិ។ លោក ហ៊ុន សែន ក៏​ផ្ដែផ្ដាំ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក ឈ្មោះ ហ្វាម ឌឹក ហៀង (Pham Duc Hien) ​ឲ្យ​បញ្ជូន​សារ​នេះ​ទៅ​កាន់​មេ​ដឹកនាំ​វៀតណាម ឲ្យ​បាន​ដឹង​ផង បើ​គេ​នោះ​ជា​ជនជាតិ​វៀតណាម ត្រឹមត្រូវ​មែន៕



2 comments:

  1. Anonymous8:28 AM

    Be careful! Not falling into trap so quickly.

    ReplyDelete
  2. Anonymous10:35 AM

    Let Hun Sen's actions prove his words !

    ReplyDelete