Paris Peace Accords 23 Oct. 1991

Tuesday, August 16, 2016

Sam Rainsy: គោលដៅ ៥ ចំណុច របស់ គណបក្ស សង្រ្គោះជាតិ | The 5-point objective of the CNRP

១៦ សីហា ២០១៦ | 16 August 2016
គោលដៅ ៥ ចំណុច របស់ គណបក្ស សង្រ្គោះជាតិ | The 5-point objective of the CNRP
ដោយសារតែ រដ្ឋអំណាច សព្វថ្ងៃ ដែលមាន បរទេស នៅពីក្រោយខ្នង បានលួចប្លន់ អ្វីៗ ទាំងអស់ ពីប្រជារាស្ត្រខ្មែរ, គោលដៅ របស់ គណបក្ស សង្រ្គោះជាតិ មាន ៥ ចំណុច ដូចតទៅ៖ 
. ប្រគល់ សង ប្រទេស កម្ពុជា ជូនមក ប្រជារាស្ត្រខ្មែរ វិញ ដែលជាម្ចាស់ទឹក ម្ចាស់ដី តែមួយគត់។
. ប្រគល់ សង ទ្រព្យសម្បត្តិជាតិ ជូនមក ប្រទេសជាតិ វិញ ដូចជាព្រៃឈើ, រ៉ែ, ភ្នំ, បឹងបួរ, ស្ទឹង, ទន្លេ, រហូតដ ល់ឆ្នេរសមុទ្រ និងកោះ កណ្តាលសមុទ្រ ដើម្បី ទុកគ្រប់គ្រង ឲ្យបម្រើផល ប្រយោជន៍ សាធារណៈ និងលើកស្តួយ ជីវភាព រស់នៅ របស់ ប្រជារាស្ត្រ។
. ប្រគល់ សង ទ្រព្យសម្បត្តិ របស់ ប្រជារាស្ត្រ ជូនមក ប្រជារាស្ត្រ វិញ ដែលជាម្ចាស់ដើម និងម្ចាស់ពិត លើផ្ទះសម្បែង, ដីធ្លី, ស្រែ, ចំការ របស់លោក។
. ប្រគល់ សង វាសនាប្រទេស កម្ពុជា ជូនមក ប្រជារាស្ត្រខ្មែរ វិញ ជាអ្នកសម្រេច ក្នុងឯករាជ្យភាព ដ៏ពេញលេញ។
. បញ្ឈប់ ការអភិវឌ្ឍន៍ ក្លែងក្លាយ ដូចសព្វថ្ងៃ ដែលបម្រើ តែ ផលប្រយោជន៍ ក្រុមគ្រួសារ មេដឹកនាំ ពុករលួយ និងបក្សពួក មួយក្តាប់តូច, ហើយ រៀបចំ ឲ្យមាន ការអភិវឌ្ឍន៍ ពិតប្រាកដ ដែលបម្រើ ផលប្រយោជន៍ ប្រជារាស្ត្រខ្មែរ ទាំងមូល។
ដូច្នេះ សូម បងប្អូន ជនរួមជាតិ ដែលជាអ្នក ស្រលាញ់ជាតិ និងស្រលាញ់ យុត្តិធម៌ គ្រប់រូប មេត្តាគាំទ្រ និងចូលរួម សកម្មភាព គណបក្ស សង្គ្រោះជាតិ ដើម្បី ឲ្យប្រជារាស្ត្រខ្មែរ បានសម្រេច គោលដៅទាំង ៥ ចំណុច ខាងលើនេះ៕
THE FIVE-POINT OBJECTIVE OF THE CNR
 Because the authorities in place with a foreign country behind them, have stolen everything from the Cambodian people, the CNPR's objective is based on the following five points: 
1. Give back Cambodia as a country to the Cambodian people who are the only legitimate master of the land.
2. Give back our nation's assets to our nation, meaning forests, mineral deposits, mountains, rivers and lakes, seashores and islands must return to the public domain and serve the common good by contributing to raise the living standard of the concerned populations.
3. Give back citizens' properties to their legitimate owners, meaning to those citizens who first owned those assets before being illegally and unfairly expelled from their homes and their farmland. 
4. Give back the control of their destiny to the Cambodian people who must have the exclusive right to decide, in total independence, on the fate of Cambodia. 
5. Put an end to the current fake development that only serves the interests of a small group of corrupt leaders with their cronies, and replace it with a genuine, sustainable and equitable development that serves the interests of the whole Cambodian people. 
Therefore, all Cambodians who love their country as well as they love justice, must join the CNRP to ensure that we achieve the above five-point objective for the Cambodian people.
សម រង្ស៊ី / Sam Rainsy

www.facebook.com/rainsy.sam.5

No comments:

Post a Comment