Paris Peace Accords 23 Oct. 1991

Tuesday, August 2, 2016

Sam Rainsy: ខ្ញុំ នៅតែ រក្សាជំនឿ របស់ខ្ញុំ | I stand by my words

[Background / Related]

Sam Rainsy: ខ្ញំុ ជឿថា, រដ្ឋាភិបាល ជាអ្នកនៅ ពីក្រោយ ឃាតករ ដែលបាន បាញ់សម្លាប់ លោកបណ្ឌិត កែម ឡី / អំពើ ភេរវកម្ម រៀបចំ ដោយរដ្ឋអំណាច | government is behind the criminals who gunned down Kem Ley / state terrorism 

...

«ខ្ញំុ ជឿថា, រដ្ឋាភិបាល ជាអ្នកនៅ ពីក្រោយ ឃាតករ ដែលបាន បាញ់សម្លាប់ លោកបណ្ឌិត កែម ឡី ដូចក្នុងករណី ការគប់ គ្រាប់បែក ក្នុងឆ្នាំ១៩៩៧ ដែលបានបណ្តាល ឲ្យស្លាប់មនុស្ស យ៉ាងតិច ១៦នាក់ និងដូច ក្នុងករណី ឃាតកម្ម លើលោក ជា វិជ្ជា ក្នុងឆ្នាំ២០០៤ និងករណី ឃាតកម្ម លើលោក ឈុត វុទ្ធី ក្នុងឆ្នាំ២០១២ អញ្ចឹងដែរ។  ទាំងអស់នេះ គឺ ជាអំពើ ភេរវកម្ម រៀបចំ ដោយរដ្ឋអំណាច»


ខ្ញុំ នៅតែ រក្សាជំនឿ របស់ខ្ញុំ ដូចខាងលើនេះ ដដែល ពីព្រោះ មិនមាន មូលហេតុអ្វី ផ្សេង ពីនេះទេ ដែលអាច ពន្យល់ ពីឃាតកម្ម ទាំងអស់នោះ បានឡើយ។  ជំនឿ របស់ខ្ញុំ ឈរ លើលក្ខណៈ សម្គាល់ ដូចគ្នា ចំពោះ ការជ្រើសរើស មុខសញ្ញា និងការជ្រើសរើស របៀបបាញ់សម្លាប់ ជនរងគ្រោះ។  ម្យ៉ាងវិញទៀត មានតែ រដ្ឋាភិបាលទេ ដែលមាន មធ្យោបាយ និងមាន លទ្ធភាព ធ្វើការ វាយប្រហារ បែបនេះ, ហើយ រួចទៅ បិទបាំង ការពិត និងធានា ឲ្យមាន និទណ្ឌភាព ចំពោះ ជនដៃដល់ និងអ្នក នៅពីក្រោយ។

ចំពោះ មុខសញ្ញា នៃការ វាយប្រហារ ទាំងអស់នោះ គឺ គេ សំដៅ ទៅអ្នក ដែលហ៊ាន ទិតៀន រដ្ឋាភិបាល ខ្លាំងជាងគេ, ហើយ ដែលជាគ្រោះថ្នាក់ សម្រាប់ រដ្ឋាភិបាល និងគណបក្ស កាន់អំណាច។

ចំពោះ របៀប ប្រតិបត្តិការ ក្នុងការបាញ់សម្លាប់, យើង ឃើញថា, ជនដៃដល់ ប្រើវិធី 
បច្ចេកទេស ដូចគ្នា ទាំងអស់ ក្នុងការ តាមដាន និងការ ស្ទាក់បាញ់សម្លាប់ ជនរងគ្រោះ គឺ ជាវិធី ដែលក្រុមជំនាញ ខាងបាញ់សម្លាប់ មនុស្ស តាមបញ្ជា រដ្ឋាភិបាល គេ បានប្រើប្រាស់នៅប្រទេស កម្ពុជា ក្នុងរយៈពេល ២០ឆ្នាំ ចុងក្រោយនេះ។

បើ រដ្ឋាភិបាល មិនចង់ ឲ្យខ្ញុំ ធ្វើការ ចោទប្រកាន់ ទៅលើខ្លួន បែបនេះ, តើ ហេតុអ្វី បានជារដ្ឋាភិបាលនេះ មិនអនុញ្ញាត ឲ្យមាន ការស៊ើបអង្កេត ឯករាជ្យមួយ ដោយមាន ការចូលរួម ពីអន្តរជាតិ ដែលប្រជាពលរដ្ឋ អាចជឿ ទុកចិត្តបាន?
សម រង្ស៊ី / Sam Rainsy

www.facebook.com/rainsy.sam.5

No comments:

Post a Comment