Paris Peace Accords 23 Oct. 1991

Sunday, August 28, 2016

[Vietnamization, analogy] Sam Rainsy video: ទិដ្ឋភាព ប្រទេស កម្ពុជា កាលពី ៥០ឆ្នាំ មុន | Aspects of Cambodia 50 years ago / ខួបទី៥០ នៃដំណើរ ទស្សនកិច្ច របស់លោក ឧត្តមសេនីយ៍ ដឺហ្គោល នៅប្រទេស កម្ពុជា | 50th anniversary of General de Gaulle’s visit to Cambodia

២៧ សីហា ២០១៦ | 27 August 2016
ទិដ្ឋភាព ប្រទេស កម្ពុជា កាលពី ៥០ឆ្នាំ មុន | Aspects of Cambodia 50 years ago
ខួបទី៥០ នៃដំណើរ ទស្សនកិច្ច របស់លោក ឧត្តមសេនីយ៍ ដឺហ្គោល នៅប្រទេស កម្ពុជា | 50th anniversary of General de Gaulle’s visit to Cambodia
បន្តិចទៀតនេះ គឺ ជាខួប ទី៥០ នៃដំណើរ ទស្សនកិច្ច ជាប្រវត្តិសាស្ត្រ របស់ ប្រធានាធិបតី បារាំង លោកឧត្តមសេនីយ៍ ហ្សាល ដឺហ្គោល (Charles de Gaulle) ពីថ្ងៃ ៣០ សីហា ដល់ថ្ងៃ ២ កញ្ញា ឆ្នាំ ១៩៦៦ តាមសេចក្តីអញ្ជើញ ពីសម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រ កម្ពុជា នៅពេលនោះ។ 
សម្តេចព្រះ នរោត្តម សីហនុ ធ្លាប់តែ គោរព និងស្រលាញ់ លោកឧត្តមសេនីយ៍ ដឺហ្គោល ដែលព្រះអង្គ បានយកធ្វើ ជាគម្រូ។  លោកឧត្តមសេនីយ៍ ដឺហ្គោល ជាវីរបុរស សម្រាប់ ជនជាតិបារាំង ដោយសារតែ លោក បានតស៊ូ រំដោះ ប្រទេសបារាំង ពីពួកអាល្លឺម៉ង់ ណាហ្ស៊ី (Nazi) ដែលបានឈ្លានពាន មកលើទឹកដី បារាំង ពីឆ្នាំ ១៩៤០ ដល់ឆ្នាំ ១៩៤៤។  ក្នុងរយៈពេល ៤ ឆ្នាំនោះ លោកឧត្តមសេនីយ៍ ដឺហ្គោល បាននិរទេសខ្លួន ទៅប្រទេស អង់គ្លេស ដើម្បី រៀបចំ និងដឹកនាំ កម្លាំង ទ័ពបារាំង ស្នេហាជាតិ។  ដោយមាន ការគាំទ្រ ពីកងទ័ព អង់គ្លេស និងកងទ័ព អាមេរិកាំង, កម្លាំងទ័ពបារាំង ស្នេហាជាតិ បានរំដោះ ប្រទេសបារាំង ពីបរទេស ឈ្លានពាន។  
ចំពោះ សម្តេចព្រះ នរោត្តម សីហនុ ក៏ព្រះអង្គ បានធ្វើ ដូចលោក ឧត្តមសេនីយ៍ ដឺហ្គោល អញ្ចឹងដែរ។  ពេលកងទ័ព ប្រទេស វៀតណាម បានឈ្លានពាន មកលើទឹកដី ប្រទេសកម្ពុជា ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩១, សម្តេចព្រះ នរោត្តម សីហនុ ក៏បានតស៊ូ ពីក្រៅប្រទេស ដើម្បី រំដោះ ប្រទេសកម្ពុជា ពីបរទេស ឈ្លានពាន។  តាមការប្រយុទ្ធ ផ្លូវសឹក លើសមរភូមិផង និងតាម ការប្រយុទ្ធ ផ្លូវនយោបាយ និងផ្លូវទូត លើឆាក អន្តរជាតិផង, ការតស៊ូ របស់ សម្តេចព្រះ នរោត្តម សីហនុ បាននាំមក នូវកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ឆ្នាំ ១៩៩១។  កិច្ចព្រមព្រៀងនេះ បានតម្រូវ ឲ្យប្រទេស វៀតណាម ដកកងទ័ព របស់ខ្លួន ទាំងអស់ ចេញ ពីប្រទេស កម្ពុជា។
សូម ស្តាប់សុន្ទរកថា (ដកស្រង់) របស់លោក ឧត្តមសេនីយ៍ ដឺហ្គោល នៅភ្នំពេញ ថ្ងៃ ១ កញ្ញា ឆ្នាំ ១៩៦៦ https://www.youtube.com/watch?v=IBaAo754d5c

In a few days we should commemorate the 50th anniversary of French President General Charles de Gaulle’s historic state visit to Cambodia from 30 August to 02 September 1966 at the invitation of HRH Prince Norodom Sihanouk, then Cambodia’s head of state.
Our late King Norodom Sihanouk used to admire and respect General de Gaulle whom he considered as a model of patriotism. General de Gaulle is a national hero for the French people because he fought to liberate his country from the German Nazis who invaded and occupied France from 1940 to 1944. During those four years General de Gaulle went into exile in England from where he organised and commanded French patriotic forces who, with the support of the British and the American armies, eventually liberated France from a foreign aggressor. 
Our late King Norodom Sihanouk acted like General de Gaulle: When the Vietnamese army invaded and occupied Cambodia from 1979 to 1991, our late King led and symbolized the national resistance from abroad in order to liberate Cambodia from a foreign aggressor. The resistance meant fighting militarily on the battlefield in Cambodia but also politically and diplomatically on the international scene. This two-form resistance led to the signing of the Paris Peace Agreements on 23 October 1991, which compelled Vietnam to withdraw all her troops from Cambodia.
To listen to an extract from the historic speech that General de Gaulle made in Phnom Penh on 1st September 1966, please click at www.youtube.com/watch?v=IBaAo754d5c
សម រង្ស៊ី / Sam Rainsy

www.facebook.com/rainsy.sam.5

No comments:

Post a Comment