សកម្មភាពវៀតណាមកំពុងសាងសង់ប៉ុស្តិ៍ នៅតំបន់ស ត្រង់ចំណុចអូរកុមារ ក្នុងភូមិ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦។ |
កម្ពុជា, វៀតណាម នឹងពិភាក្សា អំពី សំណើជំនួយ បច្ចេកទេស ពីបារាំង រឿងព្រំដែន នៅសប្ដាហ៍ក្រោយ
RFA / វិទ្យុ អាស៊ី សេរី | ២៧ សីហា ២០១៦
ជំនួប ទ្វេភាគី រវាង កម្ពុជា និងវៀតណាម ស្ដីពី ការដោះស្រាយ ជម្លោះព្រំដែន នៃប្រទេស ទាំងពីរ នឹងរៀបចំ នៅទីក្រុង ភ្នំពេញ នៅថ្ងៃច័ន្ទ ទី២៩ ខែសីហា ដើមសប្ដាហ៍ក្រោយ។ ភាគីទាំងពីរ នឹងពិភាក្សា ពីសេចក្ដីព្រាងលិខិត ស្នើសុំ អន្តរាគមន៍ ផ្នែកបច្ចេកទេស ព្រំដែន ពីប្រទេស បារាំង។ រដ្ឋាភិបាល កម្ពុជា ប្រកាស ប្រកាន់ជំហរ ប្រើយន្តការ ដោះស្រាយបញ្ហា ដោយសន្តិវិធី។ ចំណែក ឯសមាជិក សភា គណបក្សប្រឆាំង និងអ្នកស្រាវជ្រាវ ព្រំដែន ស្វាគមន៍ ចំពោះ យន្តការនេះ, ក៏ប៉ុន្តែ ពួកគាត់ ស្នើឲ្យ ភាគីកម្ពុជា បង្ហាញតម្លាភាព និងបើក ឲ្យមាន ការចូលរួម ដើម្បី ធានាប្រសិទ្ធភាព ការចរចា រឿងព្រំដែន នេះ។
តាមគម្រោងនៅថ្ងៃច័ន្ទ គណៈកម្មការចម្រុះកិច្ចការព្រំដែនប្រទេសកម្ពុជា និងគណៈកម្មការកិច្ចការព្រំដែនរបស់វៀតណាម នឹងពិចារណាសម្រេចលើសំណើសុំអន្តរាគមន៍ពីប្រទេសបារាំង អតីតម្ចាស់អាណាព្យាបាល និងអាណានិគមរបស់កម្ពុជា និងវៀតណាម។
ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃទី២៧ ខែសីហា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម លោក វ៉ា គឹមហុង ឲ្យដឹងថា ភាគីទាំងពីរនឹងពិភាក្សាគ្នាលើលិខិតសុំជំនួយបច្ចេកទេសផ្នែកការ គូសចម្លងផែនទីបោនខ្នាតមួយលើមួយរយពាន់ (1/100.000) និងផែនទី យូ.ធី.អឹម (UTM) ខ្នាតមួយលើហាសិបពាន់ (1/50.000)។
លោក វ៉ា គឹមហុង បញ្ជាក់ថា កិច្ចប្រជុំនឹងមិនមានសមាសភាពនាយករដ្ឋមន្ត្រីទេ ដោយនេះជាកិច្ចប្រជុំសមភាគីរវាងគណៈកម្មការរបស់ប្រទេសទាំងពីរ។ ទោះបីជាយ៉ាងណា លោកមិនបានបង្ហើបពីសមាសភាពលម្អិតនោះទេ។
តំណាងភាគីកម្ពុជា រូបនេះប្ដេជ្ញាថា ក្រុមការងាររបស់លោកនឹងតស៊ូមតិដោះស្រាយជម្លោះព្រំដែននេះដោយសន្តិវិធី។
ដោយលើកយកបទពិសោធន៍នៃការដោះស្រាយជម្លោះព្រំដែនពីប្រទេសផ្សេង លោក វ៉ា គឹមហុង បន្ថែមទៀតថា ការដោះស្រាយរឿងព្រំដែននេះ នឹងស៊ីពេលយូរ ហើយលោកថា ប្រសិនបើយន្តការការទូត និងទ្វេភាគីមិនមានប្រសិទ្ធភាព កម្ពុជានឹងដាក់ពាក្យប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ។
ទាក់ទងនឹងជម្លោះព្រំដែនរវាងចិន និងវៀតណាម ទីភ្នាក់ងារសារព័ត៌មាន អេ.អេហ្វ.ភី (AFP) រាយការណ៍ថា ប្រធានាធិបតីវៀតណាម កាលពីថ្ងៃពុធ ទី២៤ ខែសីហា ស្នើឲ្យប្រទេសបារាំង និងប្រទេសដទៃទៀត អន្តរាគមន៍រក្សាសន្តិភាពនៅក្នុងដែនជម្លោះសមុទ្រចិនខាងត្បូង ខណៈប្រទេសចិន កំពុងដំឡើងសាច់ដុំក្នុងជម្លោះផ្លូវទឹកយុទ្ធសាស្ត្រនេះ។
ជុំវិញជម្លោះព្រំដែនកម្ពុជា-វៀតណាម សមាជិកសភានៃគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ឲ្យដឹងថា លោកលើកទឹកចិត្ត ហើយនឹងតាមដានកិច្ចប្រជុំនេះ។ លោកថ្លែងបន្តថា ទំនាស់ព្រំដែនកម្ពុជា-វៀតណាម ត្រូវការភាគីទីបីចូលអន្តរាគមន៍៖ «»។
លោក សុន ឆ័យ ក៏ស្នើឲ្យភាគីរដ្ឋាភិបាលកម្ពុជា បង្ហាញតម្លាភាពពីដំណើរការ និងលទ្ធផលនៃកិច្ចប្រជុំជាមួយប្រជាពលរដ្ឋកម្ពុជា ហើយលោកថា រដ្ឋាភិបាលគួរអញ្ជើញអ្នកឯកទេសព្រំដែនកម្ពុជា ចូលរួមតុចរចាជាមួយវៀតណាម ដោយមិនរើសអើង៖ «»។
យ៉ាងណាមិញ អ្នកស្រាវជ្រាវព្រំដែន បណ្ឌិត សុខ ទូច បញ្ជាក់ថា លោកមិនត្រូវបានគេអញ្ជើញឲ្យចូលរួមកិច្ចប្រជុំ នៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយនេះទេ។ លោកពន្យល់ពីមូលហេតុថា កិច្ចការងារនេះមិនមែនជាការងាររបស់លោកទេ។
ចាប់តាំងពីខែតុលា ឆ្នាំ២០១១ ដល់ខែសីហា ឆ្នាំ២០១៦ រដ្ឋាភិបាលក្រុងភ្នំពេញ បានផ្ញើកំណត់ទូត និងលិខិតតវ៉ាទៅរដ្ឋាភិបាលក្រុងហាណូយ ស្ដីពីការរំលោភបំពានរបស់វៀតណាម នៅតាមព្រំដែនចំនួនប្រមាណ ២៣លើកហើយ។ កំណត់ទូតចុងក្រោយដែលផ្ញើនៅថ្ងៃទី២៩ ខែកក្កដា ស្ដីពីការសាងសង់ប៉ុស្តិ៍យាមនៅតំបន់សក្នុងខេត្តរតនគិរី ហើយកាលពីថ្ងៃទី១៨ ខែសីហា កម្ពុជា បានផ្ញើលិខិតមួយរម្លឹកវៀតណាម រឿងរំលោភបំពានទឹកដីកម្ពុជា។
បណ្ឌិត សុខ ទូច មើលឃើញថា យន្តការការទូតដែលកម្ពុជា កំពុងប្រើ មានប្រយោជន៍ និងស្របតាមនីតិវិធីអន្តរជាតិដើម្បីបញ្ចៀសហិង្សា៖ «»។
កិច្ចប្រជុំទ្វេភាគីនៅថ្ងៃច័ន្ទ ក៏នឹងជជែកអំពីការសាងសង់ប៉ុស្តិ៍យាម ការសង់អគារ ការជីកស្រះ ការធ្វើផ្លូវ និងបញ្ហាចម្រូងចម្រាសសំខាន់ៗផ្សេងទៀតនៅតាមបណ្ដោយព្រំដែនកម្ពុជា- វៀតណាម៕
No comments:
Post a Comment