តំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី ពេលសមត្ថកិច្ចបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦។ RFA/Cheu Sideth |
សមត្ថកិច្ច បញ្ជូន សកម្មជន បឹងកក់ ២នាក់ មកកាន់តុលាការ នៅព្រឹកនេះ
RFA / វិទ្យុ អាស៊ី សេរី | ១៧ សីហា ២០១៦
តំណាង សហគមន៍ បឹងកក់ ២នាក់ គឺ អ្នកស្រី ទេព វន្នី និងលោកស្រី បូវ សោភា ត្រូវ បានសមត្ថកិច្ច បញ្ជូនមកកាន់ សាលាដំបូង រាជធានី ភ្នំពេញ នៅព្រឹក ម៉ោងប្រមាណ ៧ ថ្ងៃ ទី១៧ សីហា។
អ្នកស្រី ទេព វន្នី ថ្លែងឲ្យដឹងថា សមត្ថកិច្ចខណ្ឌដូនពេញបានសាកសួរអ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ពីប្រភពនៃទីងមោង ក្រវិល ទៀន ធូប ទង់អង្គការសហប្រជាជាតិ ទង់ជាតិ រួមនឹងសម្ភារៈផ្សេងទៀត ដែលសហគមន៍បឹងកក់ យកមកធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ។
ទោះយ៉ាងណា អ្នកស្រី ទេព វន្នី ឆ្លើយតបថា មិនមានច្បាប់ណាមួយហាមប្រាមពលរដ្ឋមិនឲ្យយកសម្ភារៈទាំងនេះ រៀបចំយុទ្ធនាការតស៊ូមតិនោះទេ។
ចំណែកពលរដ្ឋដែលរស់នៅក្នុងសហគមន៍បឹងកក់ប្រមាណ២០នាក់ ក៏មកជួបជុំគ្នានៅមុខតុលាការ កាន់បដាស្រែកទាមទារ ឲ្យដោះលែងអ្នកស្រី ទេព វន្នី និងលោកស្រី បូវ សោភា។
No comments:
Post a Comment