លោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃផ្តល់បទសម្ភាសន៍ពិសេសមួយជាមួយលោក ម៉ែន គឹមសេង នៃ VOA ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទីសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦។ (ពិន ស៊ីសុវណ្ណ/VOA) |
រដ្ឋាភិបាល កម្ពុជា នឹងបញ្ចប់ច្បាប់ គ្រប់គ្រង បណ្តាញសង្គម និងអ៊ីនធឺណិត នៅចុង ឆ្នាំ២០១៦
VOA / វីអូអេ
អង្គការ សង្គមស៊ីវិល និងអ្នកវិភាគ មួយចំនួន ធ្លាប់បានសម្តែង ការព្រួយបារម្ភ ពីច្បាប់ «បទល្មើស បច្ចេកវិទ្យា ព័ត៌មាន»
ដែលគ្រប់គ្រង លើការប្រើប្រាស់ បណ្តាញសង្គមនេះ ផងដែរ។
វ៉ាស៊ីនតោន —
សេចក្តីព្រាងច្បាប់ មួយ ដែលនឹងគ្របដណ្តប់ លើការប្រើប្រាស់ បណ្តាញសង្គម ជាពិសេស ហ្វេសប៊ុក កំពុង ត្រូវ រាជរដ្ឋាភិបាល កម្ពុជា ជំរុញ ឱ្យបានចប់ នៅដំណាច់ឆ្នាំ ២០១៦នេះ ឬដើមឆ្នាំ ក្រោយ។ នេះ បើ តាមការបញ្ជាក់ របស់ មន្ត្រី រដ្ឋាភិបាល កម្ពុជា។
លោក ប៉ុល លឹម រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ បានបញ្ជាក់ ប្រាប់ VOA ក្នុងបទសម្ភាសន៍ ពិសេសមួយ ក្នុងរដ្ឋធានី វ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ថា, ច្បាប់ ដែលមានឈ្មោះ ថា «បទល្មើស បច្ចេកវិទ្យា ព័ត៌មាន» មាន៧ ជំពូក និង៣៧ មាត្រា, ហើយ ត្រូវ បានក្រុមការងារ រដ្ឋាភិបាល ធ្វើសេចក្តីព្រាង រួចរាល់ អស់ហើយ និងកំពុង តែ ធ្វើការ ផ្ទៀងផ្ទាត់ ជាមួយ នឹងប្រទេស មួយចំនួន, ក្នុងនោះ មានសហរដ្ឋ អាមេរិក ផងដែរ។
លោក ប៉ុល លឹម បានបញ្ជាក់បន្ថែម ថា៖
«បានជាយើងចង់ធ្វើច្បាប់នេះឱ្យបានលឿនដោយសារបទល្មើសវាកើត មានឡើងច្រើន។ នៅលើពិភពលោកហ្នឹងមានការអនុវត្តច្បាប់ហ្នឹងឬការប្រើប្រាស់ បច្ចេកវិទ្យាឆ្លងប្រទេសពីប្រទេសមួយ ទៅប្រទេសមួយ ដូច្នេះ ឧក្រិដ្ឋជន គេ មានល្បិច ច្រើនណាស់ នៅក្នុងការ ឆ្លងកាត់ ប្រទេសហ្នឹង។»
លោកបានបន្ថែមថា នៅក្នុងប្រទេសកម្ពុជាមានបទល្មើសតាមប្រព័ន្ធអេឡិកត្រូនិកកើតឡើង ជាច្រើនហើយដែលទាមទារត្រូវមានច្បាប់នេះ៖
«មានប្រព័ន្ធអេឡិកត្រូនិកហ្នឹងទៅបោកបញ្ឆោតជេរបញ្ចោរ មួលបង្កាច់បង្ខូចកេរ្តិ៍ ញុះញង់ ធ្វើឱ្យអាប់អួរក្នុងសង្គម យើងមិនបណ្តែតបណ្តោយឱ្យធ្វើអីចឹងទៀតទេ។ យើងត្រូវតែទប់ស្កាត់។»
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាដែលមានតំណាងមកពីក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងទីស្តីការគណៈរដ្ឋមន្ត្រីបានមកធ្វើទស្សនកិច្ចសិក្សានៅសហរដ្ឋ អាមេរិកកាលពីថ្ងៃច័ន្ទទី៨ដល់ថ្ងៃសុក្រទី១២ ខែសីហាក្នុងរដ្ឋធានីវ៉ាស៊ីនតោនតាមការអញ្ជើញរបស់រដ្ឋាភិបាលសហរដ្ឋ អាមេរិក ហើយបានជួបពិភាក្សាដកពិសោធន៍ជាមួយនឹងចៅក្រម អ្នកជំនាញនៅក្រសួងយុត្តិធម៌ ក្រសួងការបរទេសនិងតំណាង ក្រុមហ៊ុនហ្វេសប៊ុកជាដើម។
អង្គការសង្គមស៊ីវិលនិងអ្នកវិភាគមួយចំនួនធ្លាប់បានសម្តែងការ ព្រួយបារម្ភពីច្បាប់ដែលគ្រប់គ្រងលើការប្រើប្រាស់បណ្តាញសង្គមនេះ ផងដែរ។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានប្រាប់ VOA នៅថ្ងៃអង្គារនេះថា នីតិវិធីតាក់តែងច្បាប់កន្លងមកបានបង្កការព្រួយបារម្ភដោយសារមាន ការលាក់បាំងហើយផ្អែកតាមសេចក្តីព្រាងច្បាប់ដែលបានបែកធ្លាយកន្លង មកគឺច្បាប់នេះមានលក្ខណៈតឹងរ៉ឹង។
លោកស្រី បន្ថែម ថា៖
«បើ យើង មើល ទៅលើខ្លឹមសារ នៃសេចក្តី ព្រាងច្បាប់ នោះវិញហាក់ដូចជា មានចេតនា ច្រើន ក្នុងការ រឹតបន្តឹង សេរីភាព ក្នុងការបញ្ចេញមតិ ជាពិសេស តាមប្រព័ន្ធ អ៊ីនធឺណិតហ្នឹង តែម្តង។ ហើយ យើងដឹងហើយថាការបញ្ចេញមតិនៅតាមប្រព័ន្ធអ៊ីនធឺណិតនេះជាចលនា មួយដែលទំនើបហើយផ្តល់នូវចរន្តមួយដែលជាជម្រើសមួយផ្សេងទៀតខណៈ ដែលការបញ្ចេញមតិតាមប្រព័ន្ធផ្សព្វផ្សាយប្រពៃណីឬក៏ដោយផ្ទាល់មាន លក្ខណៈរឹតបន្តឹង។»
បើទោះបីជាខ្លឹមសារចុងក្រោយនៃ ច្បាប់នេះមិនទាន់ត្រូវបានបង្ហាញឱ្យសាធារណជនបានដឹងប៉ុន្តែលោក ប៉ុល លឹម ថ្លែងការពារសេចក្តីព្រាងច្បាប់នេះថា៖
«ច្បាប់នេះ ចេញទៅ មិនមាន ការគាបសង្កត់ បិទសេរីភាព ឬរារាំង ដល់ក្រុមហ៊ុន ដល់អ្នកប្រើ ប្រាស់បច្ចេកវិទ្យា ព័ត៌មាន នេះទេ ដោយហេតុ ថា, ច្បាប់នេះ ចេញទៅ ក្នុងគោលការណ៍ ធានា ឱ្យមាន ការអប់រំ, ការទប់ស្កាត់ បទល្មើស ដែលកើតឡើង ពីបច្ចេកវិទ្យា ព័ត៌មាន ដែលបុគ្គលខ្លះ ត្រូវតែ មានការ ប្រុងប្រយ័ត្ន ក្នុងការ ប្រើប្រាស់ បច្ចេកវិទ្យា ព័ត៌មាន របស់ខ្លួនហ្នឹង, កុំ ឱ្យមាន គេ ទៅលួចបំផ្លាញចោល ឬមួយ ក៏ខ្លួនឯង ធ្វើទៅ វា ប៉ះពាល់ ច្រឡំឈ្មោះ ឬច្រឡំ លេខ ដែលអាចមាន ហានិភ័យ ប្រឈម នឹងច្បាប់នេះ។»
ក្រុមអ្នកតាមដានក៏បានស្នើឱ្យសុំមានការចូលរួមផ្តល់យោបល់ ពីសាធារណជនតាមរយៈការធ្វើប្រជាមតិមួយដោយសារតែច្បាប់នេះប៉ះពាល់ ដល់អ្នកប្រើប្រាស់បណ្តាញសង្គមទូទៅនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែលោក ប៉ុល លឹម យល់ថា ការធ្វើសិក្ខាសាលាពិគ្រោះយោបល់ជាមួយនឹងតំណាងអង្គការសង្គមស៊ីវិល គឺគ្រប់គ្រាន់ហើយ។
លោក បន្ថែម ថា៖
«មិនចាំបាច់ធ្វើប្រជាមតិនៅទូទាំងប្រទេសឯណាទេពីព្រោះពលរដ្ឋ មួយៗមានតំណាងនៅតាមភូមិឃុំ។ សង្គមស៊ីវិលមានដល់ជាង៤.០០០ ហើយគាត់មានតំណាងរបស់គាត់នៅក្នុងសង្គមស៊ីវិលម្នាក់។ ឧទាហរណ៍ប្រធានសមាគមមួយគាត់មានគ្នីគ្នារបស់គាត់ខ្លះ១០ ខ្លះ២០ ខ្លះ៣០ ចឹងពេលចូលរួមសិក្ខាសាលាគាត់លើកឡើងពីអនុសាសន៍ហើយ។»
ប៉ុន្តែ លោកស្រី ចក់ សុភាព យល់ថា, បទពិសោធន៍ កន្លងមក គឺ រដ្ឋាភិបាលមិនផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ អង្គការសង្គមស៊ីវិលធ្វើការសិក្សាលម្អិតពីផលប៉ះពាល់នៃច្បាប់មួយ ចំនួនទេដូចជាឱ្យសេចក្តីព្រាងច្បាប់ផ្ញើមកដល់នៅថ្ងៃសុក្រដើម្បី សិក្សាហើយត្រៀមចូលសិក្ខាសាលានៅថ្ងៃច័ន្ទជាដើម។ ពេលសិក្ខាសាលាទៀតសោតគឺធ្វើឡើងក្នុងទម្រង់ជាការធ្វើបទបង្ហាញដោយ រដ្ឋាភិបាលនិងផ្តល់ឱកាសសាកសួរតែមួយម៉ោងគឺវាមិនមែនជាការ ពិគ្រោះយោបល់ទេ។
លោកស្រីយល់ស្របថា ការរឹតបន្តឹងលើការចែកចាយរូបភាពអាសអាភាសជាពិសេសរូបភាពអាសអាភាស របស់កុមារនិងការជេរបញ្ចោរដោយសំដីអសីលធម៌ ឬញុះញង់ឱ្យស្អប់ជាតិសាសន៍គួរតែអនុវត្តប៉ុន្តែមិនត្រូវមានច្បាប់ មួយដែលរឹតបន្តឹងលើការបញ្ចេញមតិហើយអនុវត្តដោយលម្អៀងលើអ្នកដែល មិនគាំទ្ររដ្ឋាភិបាលទេ៕

No comments:
Post a Comment