Paris Peace Accords 23 Oct. 1991

Wednesday, August 24, 2016

តុលាការ​ អាមេរិក​ គ្រោង​បើក​ សវនាការ ​​ជុំវិញ​ បណ្ដឹង​ប្រឆាំង ​រដ្ឋាភិបាល​ និង​លោក ​ហ៊ុន ម៉ាណែត | US court to hold hearing re case against govt, Hun Manet

ហ៊ុន ម៉ាណែត ៨៥៥ ២០១៥
លោក ហ៊ុន ម៉ាណែត (ឆ្វេង) មេបញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ថ្លែង​ក្នុង​ពិធី​រៀបចំ​ការ​ចូល​ប្រឡង​ជ្រើសរើស​នាយទាហាន កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Brach Chev

តុលាការ​ អាមេរិក​ គ្រោង​បើក​ សវនាការ ​​ជុំវិញ​ បណ្ដឹង​ប្រឆាំង ​រដ្ឋាភិបាល​ និង​លោក ​ហ៊ុន ម៉ាណែត

RFA / វិទ្យុ អាស៊ី សេរី | ២៤ សីហា ២០១៦


មេធាវី​ លោក មាជ សុវណ្ណារ៉ា មន្ត្រី​ជាន់​ខ្ពស់ ​គណបក្ស​ប្រឆាំង និង​ជា​ខ្មែរ-​អាមេរិកាំង ដែល​កំពុង​ ជាប់​ពន្ធនាគារ​ នៅ​កម្ពុជា ស្នើ​ឲ្យ ​តុលាការ ​ផ្ដល់​សេចក្ដី​បង្គាប់ ឬ​ហៅ​ ជា​អង់គ្លេស ​ថា jurisdictional discovery ដើម្បី​ អាច​ឲ្យ​ ដើម​បណ្ដឹង មាន​លទ្ធភាព​ ស្វែង​រក​ ការពិត ​ពី​បទ​ល្មើស ​មួយ​ចំនួន ​ដែល​បាន​ ប្រព្រឹត្ត​ឡើង ​ដោយ​របប ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កូនប្រុស ​របស់​លោក។  តុលាការ​ គ្រោង នឹង​បើក សវនាការ​ នៅ​ដើម​ ខែ​កញ្ញា ខាង​មុខ​នេះ។
 
តុលាការ​ ទីក្រុង ​ឡូសអែនជឺឡេស (Los Angeles) នៅ​រដ្ឋ​ កាលីហ្វ័រញ៉ា (California) នឹង​បើក​ សវនាការ​ លើក​ដំបូង ​ចំពោះ​ ករណី​បណ្ដឹង ​របស់​លោក មាជ សុវណ្ណារ៉ា ចោទ​ប្រកាន់​ រដ្ឋាភិបាល​ កម្ពុជា និង​លោក ហ៊ុន ម៉ាណែត កូន​ប្រុស ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ធ្វើ​ ទារុណកម្ម និង​អំពើ​ ភេរវកម្ម។  តុលាការ​ក៏​ នឹង​ពិនិត្យ​ ករណី​បណ្ដឹង​ រដ្ឋប្បវេណី និង​បទឧក្រិដ្ឋ ពាក់ព័ន្ធ​រឿង​ អង្គរក្ស​ លោក ហ៊ុន ម៉ាណែត វាយ​ប្រហារ​ លើ​ស្មៀន​ ជនជាតិ​ អាមេរិក ម្នាក់ ​ឲ្យ​រង​របួស​ធ្ងន់។

សវនាការ​នឹង​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​​ទី​១ ខែ​កញ្ញា ខាង​មុខ។ គោលបំណង​នៃ​សវនាការ​នេះ គឺ​ដើម​បណ្ដឹង​ស្នើ​ឲ្យ​តុលាការ​ចេញ​សេចក្ដី​បង្គាប់ ឬ​ហៅ​ជា​អង់គ្លេស​ថា ដើម្បី​ឲ្យ​ដើម​បណ្ដឹង​អាច​ស្វែងរក​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ជា​ប្រយោជន៍​ បង្ហាញ​ឲ្យ​ច្បាស់​ថា រដ្ឋាភិបាល​កម្ពុជា និង​លោក ហ៊ុន ម៉ាណែត ជាប់​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ជា​ប្រព័ន្ធ​ទុក្ខបុកម្នេញ​ខ្មែរ-​ អាមេរិកាំង ដែល​វិល​ត្រឡប់​ទៅ​ស្នាក់នៅ​ប្រទេស​កំណើត តាម​រយៈ​ការ​ធ្វើ​ទារុណកម្ម ការ​កាប់​សម្លាប់ ចាប់​ដាក់​ពន្ធនាគារ​ដើម្បី​គំរាមកំហែង និង​បង្ការ​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ទាំង​នោះ អាច​ប្រកួតប្រជែង​អំណាច​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​បោះឆ្នោត​សកល​នៅ​ឆ្នាំ​២០១៨ បាន។
សេចក្ដី​បង្គាប់ ជា​ការ​បង្គាប់បញ្ជា​របស់​តុលាការ​ដែល​អាច​អនុញ្ញាត​ឲ្យ​ដើម​បណ្ដឹង​ទទួល​ បាន​ព័ត៌មាន​ពិត​ពី​ចុង​ចោទ មាន​ន័យ​ថា ចុង​ចោទ​ត្រូវ​តែ​ផ្ដល់​ព័ត៌មាន​តាម​សំណើ​របស់​ដើម​បណ្ដឹង​តាម​រយៈ​ការ​យល់​ ព្រម​របស់​តុលាការ។
មេធាវី​លោក មាជ សុវណ្ណារ៉ា គឺ​លោក​មេធាវី លោក មូរតុន ក្លារ (Morton Sklar) បញ្ជាក់​ថា ប្រសិនបើ​តុលាការ​សម្រេច​តាម​សំណើ​របស់​ដើម​បណ្ដឹង​នោះ លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​តែ​បញ្ចេញ​ព័ត៌មាន​អាម៉ាស់​ពី​ការ​រំលោភ​សិទ្ធិមនុស្ស រួម​ទាំង​ការ​វាយ​ប្រហារ​ទៅ​លើ​ជំនួយ​ការ​រត់​លិខិត​ស្នាម​តុលាការ លោក ផល ហេយស៍ (Paul Hayes) នៅ​ពេល​លោក​បាន​យក​លិខិត​មួយ​ច្បាប់​ទៅ​ឲ្យ​លោក ហ៊ុន ម៉ាណែត កាល​ពី​ខែ​មេសា និង​ការ​រំលោភ​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ ដើម្បី​បំបិទ​មាត់​អ្នក​រិះគន់ និង​គណបក្ស​ប្រឆាំង។
បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា និង​លោក ហ៊ុន ម៉ាណែត ជា​ករណី​ពិសេស ជា​ធម្មតា​តុលាការ​អាមេរិក មិន​អនុញ្ញាត​ឲ្យ​មាន​បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​បរទេស​នៅ​លើ​ទឹក​ដី​ អាមេរិក​ទេ ប៉ុន្តែ​ច្បាប់​ប្រឆាំង​អំពើ​ភេរវកម្ម​អាមេរិក បើក​ឲ្យ​មាន​ករណី​លើកលែង​ប្រសិនបើ​ពលរដ្ឋ​អាមេរិក ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម និង​រងគ្រោះ​ដោយសារ​អំពើ​ហិង្សា។
លោក ហ៊ុន ម៉ាណែត បាន​ជួល​មេធាវី​ដ៏​ល្បីល្បាញ​ម្នាក់​នៅ​ទីក្រុង​ឡូសអែនជឺឡេស ដើម្បី​ការពារ​ក្ដី​លោក។ មេធាវី លោក ចន ផូសែល (John Purcell) នឹង​ឡើង​ការពារ​ក្ដី​លោក ហ៊ុន ម៉ាណែត នៅ​ក្នុង​សវនាការ។
លោក មូរតុន ក្លារ ស្វាគមន៍​ចំពោះ​ការ​ស្វះស្វែង​ការពារ​ក្ដី​របស់​លោក ហ៊ុន ម៉ាណែត៖ «នេះ ​បង្ហាញ​ការ​យកចិត្តទុកដាក់ និង​ក្ដី​បារម្ភ​របស់​លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​កម្ពុជា ចំពោះ​បណ្ដឹង​រដ្ឋប្បវេណី​ដែល​យើង​បាន​ដាក់​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា។ ពួកគេ​បាន​ជួល​ក្រុមហ៊ុន​មេធាវី​ដែល​យក​ឈ្នួល​ដ៏​ថ្លៃ​មួយ​ដើម្បី​ការពារ​ ក្ដី​របស់​ពួកគេ។ នេះ​បញ្ជាក់​ថា ពួកគេ​កំពុង​ព្រួយ​បារម្ភ​​បណ្ដឹង​របស់​យើង​នៅ​តុលាការ។ នេះ​មាន​ន័យ​ថា ប្រសិនបើ​គេ​មិន​បារម្ភ​យើង​មិន​ជួល​មេធាវី​ដែល​យក​ឈ្នួល​ថ្លៃ​ឡើយ»
​អាស៊ីសេរី​មិនទាន់​អាច​ទាក់​ទង​លោក ហ៊ុន ម៉ាណែត ដើម្បី​បកស្រាយ​ពាក់ព័ន្ធ​នឹង​សវនាការ​នៅ​ថ្ងៃ​ទី​១ កញ្ញា បាន​នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ប៉ុន្តែ​លោក​ធ្លាប់​បដិសេធ​ថា លោក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ឡើយ។
លោក មូរតុន ក្លារ គ្រោង​នឹង​ផ្ដល់​ភស្តុតាង​មួយ​ចំនួន​ទៅ​តុលាការ​ រួម​មាន​វីដេអូ និង​រូបភាព​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​លោក ផល ហេយស៍។ លោក​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ក្រោយ​បញ្ចប់​សវនាការ៕



No comments:

Post a Comment