![]() |
| រថយន្តដឹកឈើជាប់ផុងនៅភូមិឃួន ឃុំកោះពាក្យ ស្រុកវ៉ឺនសៃ ខេត្តរតនគិរី កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦។ Photo ADHOC |
សហគមន៍ ខេត្តរតនគិរី សូម ឲ្យអាជ្ញាធរ ទប់ស្កាត់ ការដឹកជញ្ជូន ឈើខុសច្បាប់ ទៅវៀតណាម
RFA / វិទ្យុ អាស៊ី សេរី | ១៨ សីហា ២០១៦
ប្រជាពលរដ្ឋ រស់នៅ ភូមិ ឡំ
ឃុំប៉ក់ញ៉ៃ ស្រុក អូរយ៉ាដាវ ខេត្ត រតនគិរី អះអាង ថា,
ក្រុមឈ្មួញ ដឹកជញ្ជូនឈើ ឆ្លងដែន ទៅលក់ ឲ្យឈ្មួញ វៀតណាម ខុសច្បាប់ កើតមាន ឡើងវិញ ខណៈភ្លៀង កំពុងធ្លាក់ ជោកជាំ។
ជំនួញឈើ ឆ្លងដែន ខុសច្បាប់នេះ ក៏បណ្ដាល ឲ្យផ្លូវលំ របស់ សហគមន៍ រងការ ខូចខាត កាន់តែ ច្រើនឡើង។
យ៉ាងហោចណាស់ រថយន្ត ទេសចរណ៍ តូចៗ ចំនួនបី ទៅបួនគ្រឿង
ត្រូវ ឈ្មួញប្រើប្រាស់ ជាមធ្យោបាយ ដឹកជញ្ជូន ឈើប្រណិត ខុសច្បាប់ ឆ្លងដែន ទៅប្រទេស វៀតណាម
កាលពីរំលង អធ្រាត្រ ថ្ងៃទី១៨ ខែសីហា។
ភូមិឡំ
ឋិតនៅជាប់នឹងព្រំដែនស្រុកដាក់កឺ ខេត្តយ៉ាឡាយ ប្រទេសវៀតណាម។ ច្រើនឆ្នាំកន្លងទៅនេះឈ្មួញធ្វើអាជីវកម្មឈើប្រណិតប្រើប្រាស់ផ្លូវ
នៅតំបន់នោះដឹកជញ្ជូនឈើឆ្លងច្រករបៀងចូលទៅប្រទេសវៀតណាម បើទោះបីតំបន់នោះមានតម្រួតព្រំដែន
និងសមត្ថកិច្ចមូលដ្ឋានបោះទីតាំងការពារសន្តិសុខ និងសុវត្ថិភាពតំបន់ព្រំដែនយ៉ាងណាក្តី។
អភិបាលស្រុកអូរយ៉ាដាវ លោក ម៉ា
វិចិត្រ កត់សំគាល់ថា អាជ្ញាធរខេត្តបានចាត់វិធានការដាក់បម្រាមមិនឲ្យចរាចរណ៍ឈើប្រណិត
ឆ្លងដែនទៅប្រទេសវៀតណាម បន្តទៀតទេ បន្ទាប់ពីយុទ្ធនាការរបស់គណៈកម្មការជាតិបង្ក្រាប
និងទប់ស្កាត់បទល្មើសព្រៃឈើរកឃើញឈើប្រណិតត្រូវបានគេកាប់យកមក ស្តុកទុកនៅការដ្ឋានក្រុមហ៊ុននានា
តាមបណ្ដាខេត្តមួយចំនួននៅភាគឦសាន។ លោកថា សហគមន៍ត្រូវផ្ដល់ព័ត៌មានជូនអាជ្ញាធរទាន់ពេលវេលាដើម្បីសហការ
ទប់ស្កាត់បទល្មើសព្រៃឈើ និងធ្វើឲ្យខូចខាតផ្លូវធ្វើដំណើររបស់ពលរដ្ឋ៖ «ហេតុអ្វីបានជាគាត់មិនផ្ដល់ព័ត៌មានមកអាជ្ញាធរមានវិធានការបង្ក្រាប។
ខ្ញុំនឹងបញ្ជូនក្រុមការងារចុះបង្ក្រាប។»
មន្ត្រីសម្របសម្រួលសមាគមអាដហុក
ខេត្តរតនគិរី លោក ឆាយ ធី កត់សំគាល់ដែរថា បច្ចុប្បន្ននេះការចរាចរណ៍ឈើប្រណិតឆ្លងដែនទ្រង់ទ្រាយធំបានបញ្ចប់
ហើយ ក៏ប៉ុន្តែការដឹកជញ្ជូនឈើតាមម៉ូតូ និងរថយន្តទេសចរណ៍តូចៗនៅតែបន្តកើតមាន។
លោកថា មិនមែនភូមិឡំ នោះទេ
នៅតាមបណ្ដាភូមិផ្សេងទៀតនៅជាប់នឹងព្រំដែនវៀតណាម ការលួចចរាចរឆ្លងដែនខុសច្បាប់នៅតែបន្តកើតមាន៖
«គាត់ មានការព្រួយបារម្ភ គាត់សំណូមពរទៅអាជ្ញាធរនៅមូលដ្ឋានឲ្យចាត់វិធានការកុំឲ្យដឹក
ជញ្ជូនឈើឆ្លងកាត់ភូមិគាត់។ មិនមែនភូមិហ្នឹងមួយទេ ជាច្រើនភូមិដែលមានការរកស៊ីឈើ។»
ទោះបីជាយ៉ាងនេះក្តីនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី
លោក កែប កត់ ថ្លែងបញ្ជាក់ថា អាជ្ញាធរខេត្តបានដាក់វិធានការតឹងរ៉ឹងបិទមិនឲ្យចរាចរឈើឆ្លងដែន
បានតទៅទៀតទេ។ លោកថា នឹងចាត់មន្ត្រីជំនាញត្រួតពិនិត្យករណីនេះបន្ថែមទៀត៕

No comments:
Post a Comment