ទិដ្ឋភាពថ្ងៃចុះឈ្មោះបោះឆ្នោតឃុំ-សង្កាត់ នៅការិយាល័យសាលាសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី១ កញ្ញា ឆ្នាំ២០១៦។ |
ថ្ងៃ ចុះឈ្មោះ បោះឆ្នោត ដំបូង នៅខេត្ត បាត់ដំបង មានភាព រអាក់រអួល
RFA / វិទ្យុ អាស៊ី សេរី | ១ កញ្ញា ២០១៦
យុទ្ធនាការ ចុះឈ្មោះ បោះឆ្នោត ឃុំ-សង្កាត់ នៅថ្ងៃ ទី១ ខែកញ្ញា
ដែលជាថ្ងៃ ចាប់ផ្ដើម ដំបូង នៅបាត់ដំបង មានការ យឺតយ៉ាវ ជាច្រើន ការិយាល័យ។
មន្ត្រី អង្គការ ខុមហ្រ្វែល (COMFREL)
ប្រចាំ ខេត្តបាត់ដំបង បញ្ជាក់ ថា, បញ្ហារាំងស្ទះ ភាគច្រើន បណ្ដាលមក ពីមានបញ្ហា បច្ចេកទេស ទៅលើ ម៉ាស៊ីនកុំព្យូទ័រ រអាក់រអួល នៅពេល ដែលប្រជាពលរដ្ឋ សម្រុក ទៅចុះឈ្មោះ ច្រើន ពេលព្រឹក។
នៅតាមការិយាល័យចុះបោះឆ្នោតនៅថ្ងៃទី១ ខែកញ្ញា
មិនថាឡើយក្រុងបាត់ដំបង ឬនៅតាមបណ្ដាស្រុកទូទាំងខេត្តបាត់ដំបង
ប្រជាពលរដ្ឋភាគច្រើននាំគ្នាទៅចុះឈ្មោះនៅតាមឃុំសង្កាត់របស់ខ្លួនរៀងៗខ្លួនយ៉ាងច្រើនកុះករ។
ពលរដ្ឋមួយចំនួនប្រាប់អាស៊ីសេរី
ខណៈកំពុងរង់ចាំលេខរៀងដើម្បីចុះឈ្មោះបោះឆ្នោតនៅការិយាល័យសាលាសង្កាត់អូរចារ
ក្រុងបាត់ដំបង ព្រឹកថ្ងៃទី១ ខែកញ្ញា ថា
ពួកគាត់ទន្ទឹងរង់ចាំការចុះឈ្មោះបោះឆ្នោតនេះជាយូរថ្ងៃមកហើយ។
ពួកគាត់ភាគច្រើនហាក់មានចិត្តអន្ទះសាចង់ចុះឈ្មោះឆ្នោតជាងពេលការចុះឈ្មោះបោះឆ្នោតកន្លងទៅ។
ពួកគាត់បញ្ជាក់ទៀតថា
បើទោះមានជាកូនចៅធ្វើការងារឆ្ងាយពីផ្ទះសម្បែងយ៉ាងណាក៏ដោយ
គឺពួកគេនឹងវិលមកចុះឈ្មោះបោះឆ្នោតនៅស្រុកកំណើតវិញទាំងអស់៖ «បាទ! សប្បាយចិត្តព្រោះបានចុះបោះឆ្នោតជ្រើសឃុំ-សង្កាត់ឲ្យបានត្រឹមត្រូវ
បើសិនជាយើងមិនបានចុះឈ្មោះទេ
យើងក៏មិនបានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរបស់យើងបានដែរ។
បើខ្ញុំមិនបានមកចុះឈ្មោះបោះឆ្នោតទេ គឺខ្ញុំសោកស្ដាយណាស់
ព្រោះជាការកំណត់ជោគវាសនាប្រទេសជាតិរបស់យើង»។
ទោះជាយ៉ាងនេះក្ដី មន្ត្រីអង្គការខុមហ្វ្រែល ប្រចាំខេត្តបាត់ដំបង
កញ្ញា យួម សុខេន មានប្រសាសន៍ថា ការចុះឈ្មោះបោះឆ្នោតនៅថ្ងៃដំបូងនេះ
នៅពេលមានភាពយឺតយ៉ាវខ្លះនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតដែលទៅលើបញ្ហាបច្ចេកទេសម៉ាស៊ីនកុំព្យូទ័រមានការរអាក់រអួល
មិនអាចដំណើរការបានដូចនៅស្រុកមោងឬស្សី ស្រុកសង្កែ និងក្រុងបាត់ដំបង
ជាដើម។ កញ្ញាបញ្ជាក់ថា
ប៉ុន្តែបន្ទាប់ពីយកទៅជួសជុលនៅការិយាល័យគណៈកម្មការរៀបចំការបោះឆ្នោតខេត្តហើយ
គឺដំណើរការជាធម្មតាឡើងវិញនៅពេលរសៀល៖ «ការរអាក់រអួលដោយសារតែជាថ្ងៃដំបូងផង
ហើយម្យ៉ាងទៀតការតភ្ជាប់បច្ចេកទេសដូចជាមិនរលូន ដូចជាមានភាពយឺតយ៉ាវ
ហើយការបញ្ចូលទិន្នន័យក៏យឺតយ៉ាវ
ប៉ុន្តែមិនដល់ថ្នាក់អាក់ខានទាំងស្រុងនោះទេ»។
ឆ្លើយតបនឹងបញ្ហានេះលេខាធិការគណៈកម្មការរៀបចំការឆ្នោតខេត្តបាត់ដំបង
លោក វន ពន
ពុំបានអត្ថាធិប្បាយជុំវិញបញ្ហាការចុះឈ្មោះបោះឆ្នោតថ្ងៃដំបូងនេះទៅជាយ៉ាងណានៅឡើយទេ
ដោយលោកឆ្លើយយ៉ាងខ្លីថា ជាប់រវល់ប្រជុំគណៈឯកភាពខេត្ត។
ទោះជាយ៉ាងណា កញ្ញា យួម សុខេន កត់សំគាល់ថា ការចុះឈ្មោះថ្ងៃដំបូងនេះ
ប្រជាពលរដ្ឋភាគច្រើនមានការយល់ដឹង
និងត្រៀមឯកសារភ្ជាប់មកជាមួយសម្រាប់ចុះឈ្មោះបានល្អ
គឺមានចំនួនតិចតួចដែលយកឯកសារមកមិនគ្រប់គ្រាន់។
របាយការណ៍លេខាធិការគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ឲ្យដឹងថា
នៅខេត្តនេះមានចំនួន ១០២ឃុំ-សង្កាត់
និងមានប្រជាពលរដ្ឋគ្រប់អាយុចុះឈ្មោះបោះឆ្នោតចាប់ពី ១៨ឆ្នាំឡើងទៅ
ចំនួនជាង ៧,៨សែននាក់ (៧៨០,០០០)។ ការចុះឈ្មោះបោះឆ្នោតចាប់ផ្ដើមពី
៧ព្រឹក ដល់ម៉ោង ១១កន្លះ និងនៅពេលរសៀលចាប់ផ្ដើមពីម៉ោង ២រសៀលដល់ម៉ោង
៥កន្លះ ហើយការចុះឈ្មោះនេះ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៩
ខែវិច្ឆិកា ឆ្នាំ២០១៦៕
No comments:
Post a Comment