![]() |
| ប៉ូលិសឈរការពារនៅខាងមុខច្រកចូលសាលាដំបូងរាជធានីភ្នំពេញ។ |
តុលាការ សម្រេច ផ្ដន្ទាទោស លោក កឹម សុខា ដាក់ពន្ធនាគារ ចំនួន ៥ខែ
RFA / វិទ្យុ អាស៊ី សេរី | ៩ កញ្ញា ២០១៦
សាលាដំបូង រាជធានី ភ្នំពេញ បញ្ចប់ស វនាការ លើសំណុំរឿង ប្រធានស្ដីទី គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា, ហើយ នឹងប្រកាស សាលក្រម ករណីនេះ នៅម៉ោង ២រសៀល ថ្ងៃទី៩ កញ្ញា នេះ។
សវនាការនេះ ពុំមាន វត្តមាន លោក កឹម សុខា និងមេធាវី នោះទេ ដោយលោក កឹម សុខា នៅទីស្នាក់ការ កណ្ដាល គណបក្សនេះ និងថ្លែង ទៅកាន់ សកម្មជន របស់ខ្លួន ច្រើនរយនាក់ ដែលមក ឃ្លាំមើល ដំណើរការស វនាការលើរូបលោក។
សកម្មជនគណបក្ស
សង្គ្រោះជាតិ លោក អ៊ុំ ដារា ពេលសមត្ថកិច្ចចាប់ខ្លួនដាក់រថយន្ត
នៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦។
RFA/Uon Chhin
ចំណែកនៅខាងក្រៅតុលាការ សកម្មជនបក្សសង្គ្រោះជាតិម្នាក់ គឺលោក
អ៊ុំ ដារា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណៈលោកកាន់មេក្រូ
និងបដាជាមួយអ្នកគាំទ្របក្សនេះប្រមាណ ១០០នាក់ទៀត
ស្រែកទាមទារឲ្យតុលាការទម្លាក់ការចោទប្រកាន់ប្រឆាំងនឹងលោក កឹម
សុខា។
អស់រយៈពេលជិត ៤ខែហើយ ដែលលោក កឹម សុខា
ឃុំខ្លួនក្នុងទីស្នាក់ការបក្សរបស់ខ្លួន
បន្ទាប់ពីមានក្ដីក្ដាំសំណុំរឿងជាមួយអ្នកនាង ខុម ចាន់តារាទី ហៅ
ស្រីមុំ
ដោយលោកបានជាប់ចោទពីបទមិនចូលខ្លួនទៅបំភ្លឺនៅតុលាការក្នុងនាម
ជាសាក្សី និងរងការចោទថា បានប្រព្រឹត្តបទល្មើសជាក់ស្ដែង។


No comments:
Post a Comment