តុលាការ ផ្តន្ទាទោស លោក កឹម សុខា ៥ខែ និងពិន័យប្រាក់ ៨សែន រៀល
VOD / វីអូឌី | ៩ កញ្ញា ២០១៦
សាលាដំបូង រាជធានីភ្នំពេញ សម្រេច ផ្តន្ទាទោស លោក កឹម សុខា
រយៈពេល ៥ខែ និងពិន័យ ជាប្រាក់ ចំនួន ៨
សែនរៀល ពាក់ព័ន្ធ ករណី ដែលលោក បដិសេធ មិនចូលខ្លួន តាមការ កោះហៅ របស់ តុលាការ ឲ្យធ្វើ ជាសាក្សី។ចៅក្រម សាលាដំបូង រាជធានី ភ្នំពេញ លោក កែវ មុនី ប្រកាស នៅរសៀល ថ្ងៃសុក្រនេះ ថា, លោក កឹម សុខា ត្រូវ ផ្តន្ទាទោស ឲ្យជាប់ ពន្ធនាគារ ៥ខែ និងពិន័យ ជាប្រាក់ ៨សែន រៀល។
ក្នុងដំណើរការ សវនាការ នៅព្រឹក ថ្ងៃសុក្រនេះ, លោក កឹម សុខា និងមេធាវី ៤រូប របស់លោក មិនបាន ចូលរួមទេ ដោយសំអាងហេតុ ថា, ការជំនុំជម្រះ ធ្វើឡើង ខុសនីតិវិធី ច្បាប់៕
No comments:
Post a Comment