តុលាការ កាត់ទោស លោក នី ចរិយា ជាប់ទោស ៦ខែ និងពិន័យ ៦លានរៀល
VOD / វីអូឌី |
សាលាដំបូង រាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស លោក នី ចរិយា
ឲ្យជាប់ពន្ធនាគារ ៦ខែ និងពិន័យ ជាប្រាក់ ចំនួន ៦លានរៀល
ពាក់ព័ន្ធ នឹងបណ្តឹង របស់ មន្ត្រីតុលាការ ខេត្តសៀមរាប ដែលប្តឹងលោក ពីបទបរិហារកេរ្តិ៍។
បន្ទាប់ ពីសវនាការ ពេញមួយព្រឹក នៅថ្ងៃព្រហស្បតិ៍ ទី២២
កញ្ញា មានការ ដេញដោល រវាង អ្នកពាក់ព័ន្ធ ក្នុងរឿងក្តីនេះ, ចៅក្រម បានប្រកាស សាលក្រម ផ្តន្ទាទោស លោក នី ចរិយា នៅថ្ងៃត្រង់ ថ្ងៃដដែលនេះ។
លោក នី ចរិយា ថ្លែង ក្រោយពេល ចេញពីបន្ទប់ សវនាការ
ស្តាប់សាលក្រម, ហើយ ថា, លោក មិនសង្ឃឹម ថា ទទួលបាន យុត្តិធម៌ទេ
បើ ប្រទេស នៅតែ មិនមាន យុត្តិធម៌នោះ៖ «កុំ សង្ឍឹម ថា, តុលាការ រកយុត្តិធម៌
បើ ប្រទេសមួយ គ្មាន យុត្តិធម៌។»
បច្ចុប្បន្ន អគ្គលេខាធិការរងគ ជ ប លោក នី ចរិយា
កំពុងជាប់បណ្តឹងមួយទៀត នៅ តុលាការ ពាក់ព័ន្ធ នឹងការចោទថា លោក បានសូក ប៉ាន់
សាក្សីមិនឲ្យនិយាយរឿងពិតប្រាប់តុលាការ ករណីចោទថា លោក កឹម សុខា
មានសេ្នហាលួចលាក់ជាមួយនារីធ្វើការនៅហាងកាត់សក់មួយកន្លែង។ ប៉ុន្តែសង្គមស៊ីវិលជាតិ និង អន្តរជាតិមួយចំនួនលើកឡើងថា ការចោទប្រកាន់លោក
នី ចរិយា និង មន្ត្រីសង្គមស៊ីវិលផ្សេងទៀតពាក់ព័ន្ធករណីនេះ ជារឿងនយោបាយដែលអ្នកមាន
អំណាចចង់បំបិទសំឡេងអ្នកហ៊ានរិះគន់ មិនមែនជារឿងផ្លូវច្បាប់។
No comments:
Post a Comment