Paris Peace Accords 23 Oct. 1991

Thursday, September 22, 2016

លោក ហ៊ុន សែន ប្រកាស​ បទ​ឈប់​បាញ់​ ដោយ​ពាក្យ​សម្ដី​ ជាមួយ​ បក្ស​ប្រឆាំង | Hun Sen declares ceasefire of words with opposition party

ហ៊ុន សែន ៨៥៥ ២០១៦
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «អគារ​មរតក​តេជោ» នា​ក្រសួង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

លោក ហ៊ុន សែន ប្រកាស​ បទ​ឈប់​បាញ់​ ដោយ​ពាក្យ​សម្ដី​ ជាមួយ​ បក្ស​ប្រឆាំង

RFA / វិទ្យុ អាស៊ី សេរី | ២២ កញ្ញា ២០១៦


លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ ទី​២២ ខែ​កញ្ញា បាន​ប្រកាស​ បទ​ឈប់​បាញ់​ ដោយ​ពាក្យ​សម្ដី​ ជាមួយ ​គណបក្ស​ប្រឆាំង ​ក្នុង​ឱកាស ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ។  បក្ស​ប្រឆាំង និង​អ្នក​វិភាគ​ សាទរ​ ចំពោះ ​ប្រសាសន៍ ​របស់ ​ប្រមុខ​ បក្ស​ កាន់​អំណាច​នេះ, តែ​ ចង់​ឲ្យ​បន្ត ​វប្បធម៌​សន្ទនា​ ដោះស្រាយ​ បញ្ហា​នយោបាយ ​ដែល​នៅ​សេសសល់ ​ជា​បន្ទាន់។
ការ​ប្រកាស​បទ​ឈប់​បាញ់​ដោយ​ពាក្យ​សម្ដី​នៅ​ពេល​នេះ គឺ​បន្ទាប់​ពី​សង្គ្រាម​ពាក្យ​សម្ដី​បាន​កើត​ឡើង​យ៉ាង​ក្ដៅ​គគុក កាល​ពី​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​កញ្ញា ដោយ​លោក ហ៊ុន សែន ប្រកាស​ថា បើ​លោក​ចរចា​ជាមួយ​បក្ស​ប្រឆាំង​ដោយ​ការ​ធ្វើ​បាតុកម្ម​នោះ គឺ​លោក «ឆ្កែ​សុទ្ធ» និង​ព្រមាន​កម្ទេច​បាតុករ​បក្ស​ប្រឆាំង​ដែល​ប៉ង​ធ្វើ​បាតុកម្ម​នៅ​គ្រប់​ទីកន្លែង​ទោះ​ក្នុង​រូបភាព​ណា​ក៏ដោយ។
ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កញ្ញា លោក ហ៊ុន សែន ថា បទ​ឈប់​បាញ់​មួយ​ហាក់​ដូចជា​បាន​ស្ងៀមស្ងាត់​បន្តិច ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ​ពាក្យ​សម្ដី​ឆ្លងឆ្លើយ​គ្នា​ខ្លះ​ជាមួយ​បក្ស​ប្រឆាំង​កាល​ពី​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​នេះ។ លោក​រំពឹង​ថា សភាពការណ៍​នឹង​បន្ត​ស្ងប់ស្ងាត់​បែប​នេះ​រហូត៖ «ថ្ងៃ​ច័ន្ទ​វា​មាន​ការ​បាញ់​គ្នា ដល់​ថ្ងៃ​អង្គារ បទ​ឈប់​បាញ់​មួយ គឺ​ហាក់​បី​ដូច​ជា​មិន​ត្រូវ​មាន​ការ​បាញ់​ឆ្លងឆ្លើយ​ទេ បើ​អ៊ីចឹង​ខ្ញុំ​រង់ចាំ​មើល​ថា រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​នរណា​វាយ​នរណា​មុន។ ព្រោះ​ជា​ធម្មតា​ខ្ញុំ​ចង់​ឲ្យ​សភាពការណ៍​វា​ស្ងប់ស្ងាត់ មិន​ចង់​ឲ្យ​មាន​ការ​ឆ្លងឆ្លើយ​គ្នា ចាំ​មើល​ថា បទ​ឈប់​បាញ់​នេះ​នរណា​ជា​អ្នក​ផ្ដើម​មុន
​ក្នុង​ឱកាស​ចែក​សញ្ញាប័ត្រ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពុំ​បាន​ថ្លែង​ដល់​បញ្ហា​នយោបាយ​ច្រើន​ឡើយ ប៉ុន្តែ​លោក​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត និង​អំពាវនាវ​សូម​កុំ​ឱ្យ​រថយន្តឈ្នួល​ឡើង​ថ្លៃ​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ហើយ​បើកបរ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ គឺ​ការ​ខ្វែង​គំនិត និង​វិវាទ​ពាក្យ​សម្តី​គ្នា​នោះ មិន​មែន​ជា​បញ្ហា​ចោទ​ឡើយ ប៉ុន្តែ​រដ្ឋាភិបាល​មិន​ត្រូវ​យក​កងកម្លាំង​ប្រដាប់​អាវុធ និង​ប្រព័ន្ធ​តុលាការ​ដើម្បី​គំរាមកំហែង និង​គាបសង្កត់​ឡើយ។
លោក អេង ឆៃអ៊ាង បន្ថែម​ថា ដើម្បី​អោយ​ស្ថានភាព​នយោបាយ​ស្ងប់ស្ងាត់​រហូត​ត​ទៅ​ដូច​អ្វី​ដែល​លោក​នាយករដ្ឋមន្ត្រី​ចង់​បាន​នោះ គឺ​លុះ​ត្រា​តែ​មាន​ដំណោះស្រាយ​នយោបាយ​រួម៖ «កាល​ណា​មាន​ដំណោះស្រាយ​រួម​រវាង​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា​ហើយ យើង​មិន​ខ្វល់ខ្វាយ​ទេ ហើយ​ប្រជារាស្ត្រ​លោក​ក៏​អបអរ​សាទរ​នូវ​បញ្ហា​ទាំង​អស់​ហ្នឹង។ តែ​ផ្ទុយ​ទៅ​វិញ បើ​គាត់​ស្ងប់ស្ងាត់​តែ​ពេល​ភ្ជុំ​បិណ្ឌ ហើយ​ក្រោយ​ភ្ជុំ​បិណ្ឌ ចេះ​តែ​មាន​ការ​ចាប់​ចង ចេះ​តែ​មាន​ការ​ប្ដឹងផ្ដល់​មក​លើ​មន្ត្រី​បក្ស​ប្រឆាំង មក​លើ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​សិទ្ធិមនុស្ស គឺ​វា​មិន​ប្រសើរ​ទេ។ប្រសិន​បើ​អោយ​អ្នក​ដែល​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ហេតុផល​នយោបាយ មាន​អង្គការ​សង្គម​ស៊ីវិល និង​អង្គការ​សិទ្ធិមនុស្ស សកម្មជន​នយោបាយ​នៅ​ក្រៅ​ពន្ធនាគារ​នៅ​អំឡុង​ពេល​មុន​ភ្ជុំ​បិណ្ឌ​នេះ​ទៀត​កាន់​តែ​ល្អ​ប្រសើរ»
រី​ឯ​អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា មាន​ប្រសាសន៍​ថា ក្នុង​ពេល​បច្ចុប្បន្ន​ថ្វីត្បិតតែ​អ្នក​នយោបាយ​មាន​ភាព​ស្ងប់ស្ងាត់​ក្នុង​ការ​ប្រើ​វោហារសាស្ត្រ​គ្រោតគ្រាត​ដាក់​គ្នា​ក្ដី ក៏ប៉ុន្តែ​ស្ថានភាព​នយោបាយ​នៅ​មិន​ទាន់​ដោះស្រាយ​នៅ​ឡើយ​ទេ៖ «ខ្ញុំ​គាំទ្រ​កុំ​អោយ​អ្នក​នយោបាយ​ប្រើប្រាស់​វោហារសាស្ត្រ​គ្រោតគ្រាត​ដែល​មិន​មែន​ជា​វប្បធម៌​នយោបាយ​ប្រជាធិបតេយ្យ​ដែល​អាច​ផ្ដល់​គំរូ​ល្អ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​ខ្ញុំ​ចង់​ឃើញ​អ្នក​នយោបាយ​ខ្មែរ​អាច​ជជែក​គ្នា​បាន ហើយ​បន្ត​ដោះស្រាយ​បញ្ហា​ជាតិ និង​បញ្ហា​គណបក្ស​នយោបាយ​នីមួយៗ​ដោយ​សន្តិវិធី ហើយ​គណបក្ស​ទាំង​នោះ គួរ​តែ​រៀបចំ​នៅ​គោលនយោបាយ​រៀបចំ​នូវ​សារ​នយោបាយ​ដើម្បី​ត្រៀម​សម្រាប់​ការ​បើ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ដើម្បី​អោយ​សារ​នយោបាយ​នោះ ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​របស់​សង្គម»
អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ មិន​មាន​ជំនឿ​ទៅ​លើ​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​ដែល​សន្យា​ថា ឈប់​ប្រើប្រាស់​សង្គ្រាម​ពាក្យ​សម្ដី​នោះ​ឡើយ ព្រោះ​កន្លង​មក ទោះបី​ជា​មាន​កិច្ច​ព្រមព្រៀង​នយោបាយ​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤ ក្តី តែ​អ្នក​នយោបាយ​បក្ស​ទាំង​ពីរ​នៅ​តែ​មិន​គោរព និង​ឲ្យ​តម្លៃ​គ្នា​នោះ​ទេ រហូត​ឈាន​ដល់​រំលោភ​កិច្ចព្រមព្រៀង​ទៀត​ផង។ បន្ថែម​ពី​នេះ លោក សូ ចន្ថា សង្កេត​ឃើញ​ថា គណបក្ស​កាន់​អំណាច​ច្រើន​តែ​ប្រើប្រាស់​កងកម្លាំង និង​ស្ថាប័ន​ជាតិ​មួយ​ចំនួន ដូចជា​ស្ថាប័ន​តុលាការ​ជាដើម ចាត់ការ​ទៅលើ​បក្ស​ប្រឆាំង។ ក្រៅ​ពី​នេះ បក្ស​ប្រឆាំង​ក៏​ប្រកាស​ធ្វើ​បាតុកម្ម​ដែរ។
​ដោយ​សង្កេត​ទៅ​លើ​សាវតារ​រឿង​នៃ​គណបក្ស​ទាំង​ពីរ​នេះ លោក សូ ចន្ថា វិភាគ​ថា អ្នក​នយោបាយ​នៅ​កម្ពុជា ហាក់​ដូចជា​មិន​ទាន់​ស្មោះត្រង់​ជាមួយ​គ្នា និង​ស្មោះ​ជាមួយ​ជាតិ និង​ប្រជាជន​នៅ​ឡើយ៕



2 comments:

  1. It's all well and good. But at the end of the day, one very fundamental and critical question remains - Will Hun Sen [and the HUN's dynasty] ever quit regardless of whether or not the CPP loses this coming general election? Khmer people knows the answer to that already - and that is a big FAT "NO"!!!

    ReplyDelete
  2. Anonymous3:23 AM

    Hun Sen declares ceasefire.

    This is one of Samkok's tactics. With his newly acquired title "Ah kouk Chker Soth Hun Sen", Hun Sen just took a break waiting for his master Yuon telling him what to do next.

    Hun Sen has rather wanted to see Cambodia disappear than see himself losing battle with his own people.

    Ah Kouk Chker Soth Hun Sen is a devil monster !!

    To make the CNRP stronger and win this 2018 election, Kem Sokha must stop fucking around like a stray dog, Sam Rainsy must stop taking advice from his wife Saumura and also stop touting Ah Sdach Chkuot Sihanouk's legacy.

    Saumura is close to Monique and Sihamoni.

    Monique/ Sihamoni = Hun Sen's puppet
    Hun Sen = Yuon's puppet

    Therefore, Sam Rainsy taking advice from Saumura is tantamount to taking advice from Yuon.

    ReplyDelete