ពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតនៅសង្កាត់ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦។ RFA/Chin Chetha |
បក្សប្រឆាំង រកឃើញ ជនបរទេស ចុះឈ្មោះ បោះឆ្នោត ជាង ៤០០នាក់ ក្នុងរយៈពេល ១៥ថ្ងៃ
RFA / វិទ្យុ អាស៊ី សេរី | ១៦ កញ្ញា ២០១៦
តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ បញ្ជាក់ ថា, ក្នុងអំឡុង ត្រឹម ១៥ថ្ងៃ
ខាងគណបក្សប្រឆាំងរក ឃើញ ថា, មានជនបរទេស បានចុះឈ្មោះ បោះឆ្នោត ជាង ៤០០នាក់។
លោក អេង ឆៃអ៊ាង អះអាង ថា,
ចំនួននេះ ត្រូវ រកឃើញ នៅមណ្ឌល ចុះឈ្មោះ បោះឆ្នោត មួយចំនួន ក្នុង
រាជធានី ភ្នំពេញ។ ដោយឡែក នៅតាម បណ្ដាខេត្ត ដទៃទៀត
ខាងគណបក្ស កំពុង បន្ត ស្រាវជ្រាវ នៅឡើយ។
មន្ត្រី គណបក្សប្រឆាំង អះអាង ថា, ខ្លួន បានដាក់បណ្ដឹង រួចហើយ
ជំទាស់ ទៅបញ្ជីឈ្មោះ ជនអន្តោប្រវេសន៍ វៀតណាម
អាចមានសិទ្ធិ ចុះឈ្មោះ បោះឆ្នោត សម្រាប់ ការជ្រើសរើស សមាជិក
ក្រុមប្រឹក្សាឃុំ-សង្កាត់ ដូចពលរដ្ឋ កម្ពុជាដែរ នៅតាម ការិយាល័យ ខ្លះ នៅក្នុងរាជធានី ភ្នំពេញ។
មន្ត្រីគណបក្សប្រឆាំងបង្ហាញថា កំហុសនៃការចុះឈ្មោះលើកនេះ
នៅតែរកឃើញថា ពុំទាន់អាចជឿទុកចិត្តបាន។
សំខាន់បញ្ហាដែលរកឃើញគឺអាជ្ញាធរឃុំសង្កាត់នៅថ្នាក់ក្រោមជាតិ
ជាពិសេសមកពីបក្សកាន់អំណាច បានរៀបចំលិខិតបញ្ជាក់ទីលំនៅរួចជាស្រេច
ក្រោមហេតុផលអ្នកចំណាកស្រុកសម្រាប់ផ្ដល់ឲ្យអង្គភាពខ្លះដែលគេយល់ ឃើញថា
បម្រើឲ្យបក្សគ្រប់គ្រងរដ្ឋាភិបាល។ ភាពមិនប្រក្រតីទាំងនេះ
នៅមិនទាន់គិតដល់មានមនុស្សពីតំបន់ផ្សេងត្រូវគេដឹកយកទៅឲ្យចុះ
ឈ្មោះនៅតំបន់ដែលខ្លួនមិនធ្លាប់រស់នៅក៏មាន នៅឡើយផង។
លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងថា
ប្រសិនបើគណបក្សប្រឆាំងពិតជារកឃើញថា
មានជនបរទេសបានចុះឈ្មោះដែលរំលោភលើនីតិវិធីបោះឆ្នោតមែន
ខាងគណបក្សអាចមានសិទ្ធិប្ដឹងជំទាស់រឿងនេះបានទៅ គ.ជ.ប.៖ «ចង់ប្ដឹង ប្ដឹងបានតើ!
គេប្រថាប់ត្រាទុកនៅហ្នឹងទៅ ព្រោះគេមានអ្នកសង្កេតការណ៍រួចហើយ។
ដល់ពេលមានគេបិទហ្នឹងប្ដឹងទៅ។ រឿងហ្នឹងគេមាននីតិវិធីរបស់គេហើយ។»
លោក ហង្ស ពុទ្ធា
មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្លែងថា
រាល់បណ្ដឹងទាំងអស់មិនប្រាកដថា សុទ្ធតែជាសមត្ថកិច្ចដែល គ.ជ.ប
ត្រូវដោះស្រាយឡើយ។ មិនតែប៉ុណ្ណោះ មុននឹងសម្រេចថាខុស ឬត្រូវ គឺស្ថាប័ន
គ.ជ.ប ត្រូវស៊ើបអង្កេតរកមូលហេតុជាមុនសិន៖ «ជាបណ្ដឹងក្នុងដំណើរការចុះឈ្មោះហួសទៅទីមួយ
គឺក្រុមប្រឹក្សាឃុំសង្កាត់ជាអ្នកដោះស្រាយ ហើយជំហានទីពីរ គឺ គ.ជ.ប ជាអ្នកដោះស្រាយ។
អ៊ីចឹង គ.ជ.ប នឹងរៀបចំបែងចែកបណ្ដឹងថា
តើបណ្ដឹងនោះឆ្ពោះទៅរកស្ថាប័នខាងក្រៅ ឬក៏ស្ថាប័ន គ.ជ.ប.។»
គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា តួលេខដែលចេញដោយ គ.ជ.ប បង្ហាញថា
ចំនួនអ្នកចុះឈ្មោះនៅទូទាំងប្រទេសចំនួន ២,១លាននាក់។
ទាក់ទិនភាពចម្រូងចម្រាសនេះ លោក សំ គន្ធាមី
នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត
និងយុត្តិធម៌ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា
និកហ្វិច (NICFEC) យល់ឃើញថា
ដើម្បីឲ្យដឹងសខ្មៅលុះត្រាម្ចាស់បណ្ដឹងត្រូវកំណត់អង្គហេតុឲ្យ បានត្រឹមត្រូវជាមុនសិន
មុននឹងសម្រេចដាក់បណ្ដឹងជំទាស់ភាពមិនប្រក្រតីនេះ៖ «យើងដាក់ពាក្យបណ្ដឹង
គេមានក្រុមការងារដោះស្រាយបណ្ដឹងគេស្រាវជ្រាវ និងពិនិត្យមើលហើយ។
គាត់មានអត្តសញ្ញាណប័ណ្ណជាតិខ្មែរគាត់មានបានសុំចូលសញ្ជាតិទេ
ហ្នឹងគឺសើរើតាមហ្នឹងទៀត។»
អង្គការមិនមែនរដ្ឋាភិបាលដែលឃ្លាំមើលដំណើរការបោះឆ្នោតចាត់ទុកថា
ដោយសារកម្ពុជា នៅមានអំពើពុករលួយខ្ពស់
ដែលអាចឲ្យជនបរទេសងាយស្រួលក្នុងការទទួលបានអត្តសញ្ញាណប័ណ្ណដោយ
ពុំបាច់ឆ្លងកាត់ច្បាប់សញ្ជាតិតឹងតែងឡើយ៕
No comments:
Post a Comment