Paris Peace Accords 23 Oct. 1991

Friday, September 16, 2016

ក្រុម ​មេធាវី​ អន្តរជាតិ​ រំពឹង​ ថា, ​តុលាការ ICC នឹង​ទទួល​យក​ បណ្ដឹង ​ប្រឆាំង ​រដ្ឋាភិបាល​ កម្ពុជា | Law firm expects ICC to accept filing against Cambodian gpvt

រីឆាត រ៉ូជើរ (Richard Rogers) ៦២០
មេធាវី​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃ​ក្រុមហ៊ុន​មេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​បន្ទប់​ផ្សាយ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៥។
RFA/Yun Samean

ក្រុម ​មេធាវី​ អន្តរជាតិ​ រំពឹង​ ថា, ​តុលាការ ICC នឹង​ទទួល​យក​ បណ្ដឹង ​ប្រឆាំង ​រដ្ឋាភិបាល​ កម្ពុជា

RFA / វិទ្យុ អាស៊ី សេរី | ១៦ កញ្ញា ២០១៦



រដ្ឋអាជ្ញា​ តុលាការ​​ ព្រហ្មទណ្ ឌ​អន្តរជាតិ (ICC) បាន​ចេញ​ផ្សាយ ​សេចក្ដី​ប្រកាស ​ពី​ឯកសារ​ លម្អិត ​ស្ដីពី ​គោលនយោបាយ ​ថ្មី ស្ដីពី​ ការ​ជ្រើសរើស​ បណ្ដឹង និង​ការ​ដាក់​ សំណុំ​រឿង​ ជា​អាទិភាព​ កាល​ពី​ថ្ងៃ​ ទី​១៥ ខែ​កញ្ញា។  តំណាង​ ក្រុមហ៊ុន ​មេធាវី គ្លបល ឌីលីជិនស៍ (Global Diligence) លោក​មេធាវី រីឆាត រ៉ូជើរ (Richard Rogers)  ដែល​បាន​ដាក់​ ពាក្យ​ប្ដឹង​ រដ្ឋាភិបាល​ លោក ហ៊ុន សែន កាល​ពី​ឆ្នាំ​ ២០១៤ ស្ដីពី​ បទ​ឧក្រិដ្ឋកម្ម​ ប្រឆាំង ​មនុស្សជាតិ សាទរ​ នឹង​សេចក្ដី​ប្រកាស​នេះ, ហើយ ​ថា, វា​ ជា​ភ្លើង​ខៀវ​ ក្នុង​ការ​ សើរើ​បណ្ដឹង​ របស់​លោក​ មក​ជំនុំជម្រះ, ហើយ ​វា ​ក៏​ជា​អវសាន ​នៃ​អ្នក ​រំលោភ​សិទ្ធិមនុស្ស និង​ដីធ្លី​ នៅ​កម្ពុជា​ ដែរ។

មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ថា ការ​ចេញ​ផ្សាយ​របស់ ICC នេះ មិន​ពាក់ព័ន្ធ​នឹង​កម្ពុជា នោះ​ទេ រី​ឯ​ការ​លើក​ឡើង​របស់​លោក​មេធាវី រីឆាត រ៉ូជើរ គឺ​ជា​ការ​បង្អើល​ស្ថានការណ៍​ដោយ​គ្មាន​មូលដ្ឋាន​ប៉ុណ្ណោះ។

តំណាង​ក្រុមហ៊ុន​មេធាវី Global Diligence លោក​មេធាវី រីឆាត រ៉ូជើរ បាន​សាទរ​ភ្លាមៗ ចំពោះ​សេចក្ដី​ប្រកាស​របស់​តុលាការ​​ព្រហ្មទណ្ឌ​​អន្តរជាតិ នៃ​ទីក្រុង​ឡាអេ (The Hague)

សេចក្ដី​ប្រកាស​នោះ ចេញ​ដោយ​រដ្ឋអាជ្ញា អ្នកស្រី ហ្វាទូ បេនស៊ូដា (Fatou Bensouda) ដោយ​បង្ហាញ​ពី​គោលនយោបាយ​ក្នុង​ការ​ជ្រើសរើស​បណ្ដឹង​ជា​អាទិភាព។ នៅ​ក្នុង​សេចក្ដី​ប្រកាស​កម្រាស់ ១៨​ទំព័រ បាន​បង្ហាញ​ពី​ការវិវឌ្ឍន៍​នៃ​មូលដ្ឋាន​គ្រឹះ​តាម​នីតិវិធី​តុលាការ។ នីតិវិធី​នេះ​យោង​តាម​បទពិសោធន៍​នៃ​ការ​អនុវត្ត​ជាក់ស្ដែង​ក្នុង​ការិយាល័យ​នៃ​រដ្ឋអាជ្ញា​ជាង ១៤​ឆ្នាំ​កន្លង​មក ដោយ​បូក​រួម​ទាំង​ការ​អនុវត្ត​ទាំង​ក្នុង​តុលាការ​ជាតិ និង​អន្តរជាតិ។

តាមរយៈ​នៃ​សេចក្ដី​ប្រកាស​របស់​តុលាការ​កំពូល​ពិភពលោក​នេះ​ហើយ មេធាវី រីឆាត រ៉ូជើរ បាន​សាទរ​ជា​ថ្មី​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​ដែល​មាន ​ចំណងជើង​ ថា «អវសាន ​របស់ ​អ្នក​រំលោភ​ដីធ្លី​ នៅ​កម្ពុជា នឹង​បញ្ចប់ ​ក្នុង​តុលាការ ​ទីក្រុង​ឡាអេ។»

លោក រីឆាត រ៉ូជើរ លើក​ឡើង​ទៀត​ថា សេចក្ដី​ប្រកាស​ដដែល​នេះ បញ្ជាក់​ថា នីតិវិធី​ថ្មី​របស់ ICC នឹង​ជួយ​បិទ​បញ្ចប់​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា ដែល​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ក្នុង​អំឡុង​ពេល​ដែល​មាន​សន្តិភាព។ ម្យ៉ាង​ទៀត នេះ​ក៏​នឹង​ជា​ការ​ចាប់​ផ្ដើម​បើក​សំណុំរឿង​ដែល​លោក​បាន​ប្ដឹង​ទៅ​ក្រុម​បក្សពួក​អ្នក​មាន​នៃ​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា ដែល​បាន​ធ្វើ​ទុក្ខបុកម្នេញ​លើ​ជនរងគ្រោះ​ប្រទេស​ខ្លួន ដូចជា​ការ​បាញ់​សម្លាញ់​សកម្មជន ឬ​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ។

​មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថា ការ​ចេញ​ផ្សាយ​របស់ ICC នេះ មិន​មាន​ពាក់ព័ន្ធ​នឹង​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា ឬ​លទ្ធិប្រជាធិបតេយ្យ​នៃ​ប្រទេស​នេះ​ទេ។ មន្ត្រី​នាំ​ពាក្យ​រូប​នេះ​ក៏​បាន​ច្រានចោល​ការ​លើក​ឡើង​របស់​លោក​មេធាវី រីឆាត រ៉ូជើរ ដោយ​ថា លោក​មិន​ចាប់​អារម្មណ៍  ឬ​អោយ​តម្លៃ​ទៅ​ការ​លើក​ឡើង​នេះ​ទេ

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មិន​បំពាន​អធិបតេយ្យភាព ឬ​ក៏​មិន​មាន​តួនាទី​ជាន់​គ្នា​ជាមួយ​ប្រទេស​ជា​សមាជិក​ត្រង់​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ មិន​លូកលាន់​កាត់​ទោស​ជន​ណា​ដែល​ស្ថាប័ន​ច្បាប់​នៃ​ប្រទេស​ណា​មួយ​ចាត់​វិធានការ​ស្រប​តាម​គតិយុត្តិ​ហើយ​នោះ​ទេ។ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ចាត់​ការ​តែ​រឿង​ក្តី​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ណា​ដែល​ម្ចាស់​ប្រទេស​ព្រងើយកន្តើយ​មិន​ដោះស្រាយ ឬ​ក៏​រដ្ឋាភិបាល​នៃ​ប្រទេស​នោះ​ចាត់​ការ​ដោះស្រាយ​ដែរ តែ​គ្រាន់​តែ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដែល​នៅ​ក្រោម​សម្ពាធ​រដ្ឋាភិបាល​ណា​នោះ ដើម្បី​ជួយ​ការពារ​ឧក្រិដ្ឋជន​មិន​អោយ​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ឧក្រិដ្ឋ​ដែល​ជន​នោះ​បាន​ប្រព្រឹត្ត​ទៅ​វិញ។

ដោយ​ផ្អែក​ទៅ​លើ​អាណត្តិ​ត្រង់​ចំណុច​នេះ​ហើយ​ដែល​ លោក រីឆាត រ៉ូជើរ មេធាវី​អន្តរជាតិ​តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ដោយ​ការ​រំលោភ​ដីធ្លី បាន​ដាក់​បណ្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នៅ​ទីក្រុង​ឡាអេ ដោយ​បណ្ដឹង​នោះ​ស្នើ​ឲ្យ​បើក​ការ​ស៊ើបអង្កេត​ជំហាន​ដំបូង​ចំពោះ​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ ពាក់ព័ន្ធ​នឹង​ការ​បណ្ដេញ​ពលរដ្ឋ​ដោយ​បង្ខំ​ចេញ​ពី​លំនៅឋាន៕

3 comments:

  1. Anonymous4:31 AM

    Thank You Mr. Rogers for your good deeds toward Khmer people.
    Khmer people should do something good back to Mr. Rogers.

    ReplyDelete
  2. Anonymous4:19 AM

    "Law firm expects ICC to accept filing against Cambodian gpvt"

    Expect? No, no, no loser. Nothing is going to happen. I keep reading the words, expect, one step closer, first victory, ... but nothing comes to result.

    They are just all scams and the people always remain poor.

    ReplyDelete
    Replies
    1. Anonymous5:11 AM

      We know the real scammer is...and we know who you are too well in the link below អាស្រកីដូង/អាពពុះទឹក [don't try to look it up, you can't find it]:
      https://www.blogger.com/comment.g?blogID=7219042034689344733&postID=1090961934956648026&isPopup=true&bpli=1

      Delete