![]() |
ពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតនៅសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦។ RFA/Men Sothyr |
អ្នកឃ្លាំមើល ការចុះឈ្មោះ បោះឆ្នោត រកឃើញ ភាពមិនប្រក្រតី មួយចំនួន នៅខេត្ តស្ទឹងត្រែង
RFA / វិទ្យុ អាស៊ី សេរី | ១១ កញ្ញា ២០១៦
អ្នកសង្កេតការណ៍ ចុះឈ្មោះ បោះឆ្នោត នៃគណបក្ស សង្គ្រោះជាតិ
រកឃើញ ភាពមិនប្រក្រតី មួយចំនួន នៅការិយាល័យ ចុះឈ្មោះ បោះឆ្នោត ក្នុងខេត្ត ស្ទឹងត្រែង។ ភាពមិនប្រក្រតី ទាំងនោះ មានដូចជា
មេឃុំ បានចុះ ហត្ថលេខា មុនសេចក្តីសម្រេច និងផ្ទេរសិទ្ធិ ខុសឋានានុក្រម
ព្រមទាំង មានវត្តមាន នគរបាល ដែលគ្មាន ភារកិច្ចចូល ក្នុងការិយាល័យ ចុះឈ្មោះ បោះឆ្នោត។
អនុប្រធានគណៈកម្មការប្រតិបត្តិ
និងជាសមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង នៃគណបក្សសង្គ្រោះជាតិ លោក សាត
ស៊ិន ឲ្យដឹងនៅថ្ងៃទី១១ កញ្ញា ថា នៅថ្ងៃទី៧ និងទី៨ កញ្ញា
នៅសាលាឃុំស្រែឫស្សី មាននគរបាលពាក់ឯកសណ្ឋានចូលក្នុងការិយាល័យចុះឈ្មោះបោះឆ្នោតដោយ
គ្មានភារកិច្ច ហើយនៅព្រឹកថ្ងៃទី១១ កញ្ញា
មាននគរបាលចូលក្នុងការិយាល័យចុះឈ្មោះបោះឆ្នោតនៅឃុំចំនួនពីរនៃ
ស្រុកថាឡាបរិវ៉ាត់ គឺឃុំអូររី និងឃុំថាឡាបរិវ៉ាត់។ លោកថា
វត្តមាននគរបាលចូលក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត នៅតែកើតមានដដែលៗ
បើទោះបីជាអ្នកសង្កេតការណ៍បានជូនដំណឹងទៅមន្ត្រី គ.ជ.ប
អន្តរាគមន៍ជាបន្តបន្ទាប់ក្តី។ លោកសង្កត់ធ្ងន់ថា
មន្ត្រីរៀបចំការបោះឆ្នោតតាមការិយាល័យនីមួយៗ
ត្រូវហាមឃាត់រាល់នគរបាលពាក់ឯកសណ្ឋានចូលក្នុងការិយាល័យដោយគ្មាន
ភារកិច្ច៖ «ប៉ះពាល់
និងរំខានការចុះឈ្មោះបោះឆ្នោត ហើយក៏ដូចការភិតភ័យដែរ
ព្រោះធម្មតាពលរដ្ឋកាលណាគាត់ឃើញសមត្ថកិច្ចឃើញអីនៅក្នុងហ្នឹង
គាត់ក៏មានការភ័យ និងភ្ញាក់ផ្អើលដែរ។»
ឆ្លើយតបការលើកឡើងនេះ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង
លោក ពុយ ចាន់ថាឡាក់ ទទួលស្គាល់ថា មេឃុំស្ដៅ
បានចុះហត្ថលេខាទុកមុនរាល់លិខិតបទដ្ឋាននានាទាក់ទិនការចុះឈ្មោះ
បោះឆ្នោត តែលោកបានណែនាំ និងកែសម្រួលបានត្រឹមត្រូវវិញហើយ។ លោកថា មន្ត្រី
គ.ជ.ប ខេត្ត នៅមិនទាន់ទទួលព័ត៌មានពីវត្តមាននគរបាលចូលក្នុងការិយាល័យចុះឈ្មោះ
បោះឆ្នោតដោយគ្មានភារកិច្ចនៅឡើយទេ។
លោកថានឹងពិនិត្យនៅពេលទទួលដំណឹងនេះ៖ «បើ គាត់ចូលក្នុងនាមគាត់ចុះឈ្មោះតែម្តង គឺអត់បាន គឺខុសតែម្តង
ហើយក៏គាត់មិនត្រូវនៅក្នុងហ្នឹងដែរ កំណត់កន្លែងទីតាំងគាត់ត្រូវឈរជើងចម្ងាយដែលត្រឹមត្រូវកំណត់ដោយ
គណៈកម្មការសន្តិសុខបានបើកវគ្គអប់រំទូទៅចឹង។ ចាំមើលខ្ញុំនឹងស្រាវជ្រាវ។»
មន្ត្រីផ្នែកអង្កេតនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី
និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក ស៊ិន ទិត្យសីហា យល់ថា
ការចុះហត្ថលេខារៀបចំទុកដើម្បីជាការសម្រួលនីតិវិធីស្នើសុំចុះ
ឈ្មោះបោះឆ្នោតរបស់អាជ្ញាធរឃុំ ដើម្បីកុំឲ្យចំណាយពេលយូរ
ពុំមានបញ្ហាចោទនោះទេ ក៏ប៉ុន្តែប្រសិនបើមេឃុំ
ឬចៅសង្កាត់បញ្ជាក់អត្តសញ្ញាណជូនពលរដ្ឋដែលពុំមានទីលំនៅក្នុងឃុំ-សង្កាត់របស់ខ្លួននោះ
ជាការអនុវត្តខុសនីតិវិធីផ្ទុយពីការកំណត់របស់ក្រសួងមហាផ្ទៃ និង គ.ជ.ប។
លោកពន្យល់ថា នគរបាលមានកាតព្វកិច្ចអាចចូលក្នុងការិយាល័យបាន
លុះត្រាតែការិយាល័យចុះឈ្មោះនោះមានបាតុភាពកើតឡើង ឬចលាចល៖ «មាន
វត្តមានប៉ូលិសក្នុងការិយាល័យចុះឈ្មោះហ្នឹងបានតែក្នុងករណីមួយទេ
គឺមន្ត្រីប៉ូលិសហ្នឹងគាត់ជាភ្នាក់ងារសន្តិសុខ
ហើយមានបញ្ហាអសន្តិសុខកើតឡើងក្នុងការិយាល័យហ្នឹង
ហើយមន្ត្រីនៅខាងក្នុងគាត់ស្នើឲ្យមន្ត្រីប៉ូលិសហ្នឹងចូល។
បើគាត់ចូលអត់មានក្នុងករណីហ្នឹង គឺខុសនីតិវិធី។
បើគាត់ចូលក្នុងបំណងចុះឈ្មោះបោះឆ្នោត
ហើយគាត់មិនមែនជាមន្ត្រីភ្នាក់ងារសន្តិសុខដែលទទួលការពារសន្តិសុខ
ហ្នឹងទេ គាត់ត្រូវតែស្លៀកពាក់ឯកសណ្ឋានស៊ីវិលធម្មតា។»
ការចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
ឆ្នាំ២០១៧ មានរយៈពេល ៣ខែ គឺចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩
ខែវិច្ឆិកា។ តួលេខរបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង
ឲ្យដឹងថា ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរយៈពេល
១០ថ្ងៃគិតត្រឹមថ្ងៃទី១០ កញ្ញា ទូទាំងខេត្តស្ទឹងត្រែង កើនឡើងជិត
២ម៉ឺននាក់ក្នុងចំណោមពលរដ្ឋជាង
៨ម៉ឺននាក់ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត៕
No comments:
Post a Comment