Paris Peace Accords 23 Oct. 1991

Monday, September 12, 2016

លោក​ ហ៊ុន ​សែន នឹង​បន្ថែម អង្គរក្ស ៣៥០ ​នាក់​ទៀត | Hun Sen to have 350 more bodyguards

ក្រុម​កងអង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី​ក្នុង​ពិធី​ប្រារព្ធ​ខួប​កាលពី​ថ្ងៃ​ទី​ ៤ ខែ​កញ្ញា។ i
ក្រុម​កងអង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី​ក្នុង​ពិធី​ប្រារព្ធ​ខួប​កាលពី​ថ្ងៃ​ទី​ ៤ ខែ​កញ្ញា។ ហុង មិនា

លោក​ ហ៊ុន ​សែន នឹង​បន្ថែម​ អង្គរក្ស ៣៥០ ​នាក់​ទៀត

Logo of Phnom Penh Post newspaper | ១២ កញ្ញា ២០១៦



ភ្នំពេញ៖ កម្ពុជា​ គ្រោង​ នឹង​ជ្រើសរើស​ ទាហាន​ថ្មី​ បន្ថែម​ទៀត​ ដែល​ក្នុង​នោះ ​ទាហាន ៣៥០ នាក់​ នឹង​ត្រូវ​ ដាក់​បញ្ចូល ទៅ​ក្នុង​កង អង្គរក្ស​ របស់​លោក ​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។  នេះ ​បើ​ តាម​ឯកសារ ​ផ្លូវការ​ ដែល​បង្ហាញ​ នៅ​លើ​អនឡាញ​កាល ពី​ពេល​ថ្មីៗ​នេះ។

យោង​តាម​ អនុក្រឹត្យ​មួយ​ ដែល​ចុះ​ ហត្ថលេខា​ ដោយ​នាយក​រដ្ឋមន្រ្តី​ កាលពី​ថ្ងៃ ​ទី២១ កក្កដា,​ ក្រសួង ​ការពារ​ជាតិ ​ត្រូវ​ បាន​អនុញ្ញាត​ ឲ្យ​ជ្រើសរើស​ ទាហាន​ ចំនួន ៥០០ នាក់, ​ក្នុង​នោះ ១៥០ នាក់​ ជា​ទាហាន​ថ្មើរ​ជើង​ សម្រាប់​ តំបន់​យោធ​ភូមិ​ភាគ ​ពិសេស ​ដែល​គ្រប​ដណ្តប់​ លើ​រាជធានី​ ភ្នំពេញ, ខេត្ត​ កណ្តាល និង​កំពង់ឆ្នាំង ​ ហើយ​ ទាហាន​ ដែល​នៅ​សល់ ​ដទៃ​ទៀត ​នឹង​ត្រូវ​ បញ្ចូល​ទៅ​ក្នុង ​អង្គភាព ​កងអង្គរក្ស​ ដែល​កាលពី​ថ្ងៃ ​ទី៤ កញ្ញា បាន​ប្រារព្ធ​ ធ្វើ​ខួប ​ទី២៦ ឆ្នាំ ​របស់​ខ្លួន។  អនុក្រឹត្យ​នេះ ​បង្គាប់ ​ឲ្យ​ទីស្តីការ ​គណៈរដ្ឋមន្រ្តី, ក្រសួង​ ការពារ​ជាតិ និង​ក្រសួង​ សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ «អនុវត្ត​ សេចក្តី​សម្រេច​នេះ ពី​ថ្ងៃ​ ចុះ​ហត្ថលេខា»

នៅ​ពេល​ទាក់ទង​កាលពី​ម្សិលមិញ​លោក ហ៊ីង ប៊ុនហៀង មេ​កងអង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​មាន​ទាហាន​ជាច្រើន​ពាន់​នាក់ និង​បំពាក់​ដោយ​សម្ភារ និង​ការ​បណ្តុះបណ្តាល​បាន​ថ្លែង​ថា​ទាហាន​ជ្រើសរើស​ថ្មី​នឹង​ត្រូវ​ជំនួស​ទាហាន​ដែល​ចូល​និវត្តន៍។

លោក ហ៊ីង ប៊ុនហៀង បាន​ថ្លែង​ថា៖ «នៅ​ពេល​ពួកគេ​ចាស់ ពួកគេ​ត្រូវ​ចូល​និវត្តន៍ តើ​អ្នក​អាច​ឲ្យ​ទាហាន​អាយុ ៧០ ឆ្នាំ​បន្ត​ការងារ​យ៉ាង​ម៉េច​ទៅ»

លោក​បាន​បដិសេធ​បញ្ជាក់​ពី​ចំនួន​សរុប​នៃ​ទាហាន​នៅ​ក្នុង​អង្គភាព​របស់​លោក។ លោក​បាន​បន្ថែម​ថា៖ «គ្មាន​អ្វី​ចម្លែក​អំពី​រឿង​នេះ​ទេ»

ទោះ​យ៉ាង​ណា​ក្តី​ព័ត៌មាន​នេះ​កើត​ឡើង​នៅ​ចំ​ពេល​មាន​ការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នៃ​ការ​ធ្វើ​សមយុទ្ធ​យោធា​ជា​សាធារណៈ​ដែល​រួម​មាន​ទាំង​ការ​បង្ហាញ​វត្តមាន​នៃ​ឧទ្ធម្ភាគចក្រ​យោធា នាវា​យោធា និង​កងកម្លាំង​យោធា​នៅ​ជិត​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ពីរ​សប្តាហ៍​កន្លង​ទៅ។

សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​ថា​ទាហាន ៣៥០ គឺ​មិនមែន​ជា​ចំនួន​ច្រើន​ទេ​បើ​ធៀប​ទៅ​នឹង​ចំនួន​ទាហាន​នៃ​កងអង្គរក្ស​នេះ។

ព្រះអង្គ​ម្ចាស់​មាន​បន្ទូល​ថា៖ «ខ្ញុំ​គិត​ថា​វា​ពិតជា​ជាក់ស្តែង​ដែល​លោក​នាយករដ្ឋមន្រ្តី​មាន​អារម្មណ៍​ភ័យខ្លាំង​បើ​មិន​ដូច្នោះ​ទេ​ហេតុ​អ្វី​គាត់​មាន​កងកម្លាំង​អង្គរក្ស​ច្រើន​បែប​នេះ







3 comments:

  1. Is that prescribed or is it more like OTC drugs to maintain and control the TERMINAL DISEASE of Hun Sen?

    ReplyDelete
  2. Anonymous4:17 AM

    It is good for Cambodia because those bodyguards can get very close to Ah Kouk Hun Sen and say Hello Bye Bye or Bye Bye forever to Hun Sen.

    ReplyDelete
  3. Anonymous12:15 AM

    Hun Sen has been terminally ill [Power hunger]. This is the only family kind of drug that he has been prescribing himself and now becomes desperately addicted to it in order to remain high and maintain that terminal illness of his!!!.The OTC drug proves to be of no help to Hun Sen...

    ReplyDelete