Paris Peace Accords 23 Oct. 1991

Sunday, September 18, 2016

លោក ហ៊ុន សែន៖ កម្ពុជា​ អត់​មាន​ វិបត្តិ​នយោបាយ ​ផ្ទៃ​ក្នុងទេ | Hun Sen: Cambodia doesn't have political crisis

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក កឹម សុខា កាលពីកន្លងទៅ

លោក ហ៊ុន សែន៖ កម្ពុជា​ អត់​មាន​ វិបត្តិ​នយោបាយ ​ផ្ទៃ​ក្នុងទេ

VOD / វីអូឌី |កញ្ញា ២០១៦

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាង ថា, ប្រទេស,កម្ពុជា,មិនមាន,វិបត្តិនយោបាយ,ផ្ទៃក្នុង,នោះឡើយ, ប៉ុន្តែ លោក ថា, មានតែ,លោក កឹម សុខា ត្រូវ,តុលាការកាត់ទោសប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងដូច្នេះនៅលើទំព័រហ្វេសប៊ុករបស់លោកកាលថ្ងៃម្សិលមិញ ជាការឆ្លើយតប ទៅនឹងអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Ekareach Thach ដែលបានស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដោះស្រាយវិបត្តិផ្ទៃក្នុងរវាងអ្នកដឹកនាំខ្មែរ ដើម្បីឲ្យស្ថានភាពនយោបាយបច្ចុប្បន្នបានធូរស្រាលឡើងវិញ។

អ្នកប្រើប្រាស់ហ្វេសប៊ុក Ekareach Thach ដែលអះអាងថា ជាពលរដ្ឋដើមកំណើតខ្មែរនៅកម្ពុជាក្រោម ឬវៀតណាមខាងត្បូងនាពេលសព្វថ្ងៃនេះ បានចូលទៅបញ្ចេញយោបល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកប្រើប្រាស់ហ្វេសប៊ុករូបនេះ បានចាត់ទុកជម្លោះរវាងគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សសង្គ្រោះជាតិ ជាវិបត្តិផ្ទៃក្នុង ឬជម្លោះរវាងខ្មែរ និងខ្មែរ។
ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយតបទៅវិញថា៖ កម្ពុជាអត់មានវិបត្តិផ្ទៃក្នុងទេ មានតែ កឹម សុខា ត្រូវតុលាការកាត់ទោស
ទោះជាយ៉ាងណា មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បាននិរទេសខ្លួនឯង ក្រោយប្រឈមមុខនឹងបណ្ដឹងផ្សេងៗពីមន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាច ខណៈដែលអនុប្រធានបក្សប្រឆាំង លោក កឹម សុខា បានស្នាក់នៅក្នុងទីស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែលើអស់រយៈពេលជិត ៤ខែហើយ ក្រោយការប៉ុនប៉ងចាប់ខ្លួនមិនបានសម្រេចពីសំណាក់កម្លាំងសមត្ថកិច្ច បន្ទាប់ពីលោកបដិសេធចូលបំភ្លឺក្នុងតុលាការជាបន្តបន្ទាប់។
តំណាងរាស្ត្រ និងសកម្មជនបក្សប្រឆាំងជិត ២០រូប សកម្មជនការពារសិទ្ធិមនុស្ស ៤រូប និងមន្ត្រីរៀបចំការបោះឆ្នោត ១រូប ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ផងដែរ ចាប់តាំងពីឆ្នាំ២០១៥មក៕



1 comment:

  1. Anonymous3:50 AM

    Look at the picture. Kem Sokha is a shadowy figure who is hiding behind his sex charge with prostitution.

    ReplyDelete