Paris Peace Accords 23 Oct. 1991

Wednesday, September 14, 2016

លោក ហ៊ុន សែន៖ នេះ មិនមែន គំរាមទេ, តែ វា ធ្ងន់ជាងគំរាម ទៅទៀត | Hun Sen: This is not a threat; it's more than a threat.

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ

លោក ហ៊ុន សែន៖ នេះ មិនមែន គំរាមទេ, តែ វា ធ្ងន់ជាងគំរាម ទៅទៀត

  | ១៣ ខែកញ្ញា ឆ្នាំ២០១៦
  Audio Player
00:00
00:00
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សកំពុងគ្រប់គ្រងអំណាចគំរាមជាថ្មីទៀតថា នឹងប្រើកម្លាំងគ្រប់ប្រភេទ ទប់ស្កាត់គម្រោងធ្វើមហាបាតុកម្មអហិង្សារបស់គណបក្សប្រឆាំង ដែលលោកថាដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម។
នៅថ្ងៃទី១១ខែកញ្ញា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានព្រមានថា មហាបាតុកម្មអហិង្សានៅទូទាំងនឹងផ្ទុះឡើងដោយអះអាងថា បើមេដឹកនាំបក្សកាន់អំណាចនៅតែបន្តយកប្រព័ន្ធតុលាការធ្វើជាឧបករណ៍នយោបាយ ចាប់ខ្លួនមន្ត្រីសង្គមស៊ីវិល សកម្មជនដីធ្លី និងបន្តដាក់សម្ពាធទៅលើសកម្មភាពធ្វើនយោបាយរបស់ខ្លួន។

លោកព្រមានថា៖ 

«បើប្រព័ន្ធតុលាការនេះនូវតែផ្តល់ភាពអយុត្តិធម៌ដល់យើងទាំងអស់គ្នា ដល់សកម្មជនដីធ្លី ដល់អ្នកការពារសិទ្ធិមនុស្ស ដល់អ្នកការពារបរិស្ថាន ដល់បក្សប្រឆាំង ដល់មេដឹកនាំដែលត្រូវប្រកូតដើម្បីឲ្យមានការផ្លាស់ប្តូរនេះ យើងនឹងពិចារណាប្រើប្រាស់សិទ្ធិយើង ធ្វើមហាបាតុកម្មនៅទូទាំងប្រទេសនិងនៅរាជធានីភ្នំពេញនេះ»


លើបណ្តាញសង្គមផ្ទាល់ចុះថ្ងៃទី១២ ខែកញ្ញា លោក ហ៊ុន សែន លើកឡើងថាការដែលមេដឹកនាំបក្សប្រឆាំង លើកឡើងបែបនេះ លោកថាបានគំរាមដល់ស្ថេរភាពជាតិ។

លោក ហ៊ុន សែន លើកឡើងទៀតថា គ្មានដំណោះស្រាយនយោបាយណាដែលអាចរកឃើញតាមរយៈបក្សនយោបាយនោះឡើយ ដោយលោកថាវាជាចំណាត់ការរបស់តុលាការ។

លោក ហ៊ុន សែន បានគំរាមថា លោកបានបញ្ជាដល់គ្រប់កម្លាំងមានសមត្ថកិច្ចឲ្យត្រៀមខ្លួនកំចាត់ចោលនូវរាល់សកម្មភាពដែលលោកថាខុសច្បាប់ទាំងអស់ ដើម្បីការពារស្ថេរភាពនយោបាយសន្តិសុខសណ្តាប់ធ្នាប់សង្គម។

លោក ហ៊ុន សែន បានការពារការលើកឡើងនេះថា នេះមិនមែនជាគំរាមទេ តែលោកថាវាធ្ងន់ជាងការគំរាមទៅទៀត ដោយថាជាប្រភេទនៃបទបញ្ជារបស់រាជរដ្ឋាភិបាល ដល់កងកម្លាំងទាំងអស់ត្រៀមខ្លួន កំចាត់ចោលរាល់កម្លាំងដែលលោកថាបានធ្វើសកម្មភាពបំផ្លាញសន្តិសុខជាតិ។
ប៉ុន្តែបើតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១២ខែកញ្ញា គណបក្សសង្គ្រោះជាតិអះអាងថា គម្រោងធ្វើមហាបាតុកម្មក្នុងគោលដៅទាមទារឲ្យបរិយាកាសនយោបាយប្រក្រតីឡើងវិញ ដើម្បីធានាឲ្យបានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងស្មើភាពគ្នាតាមរយៈដំណោះស្រាយនយោបាយបាយរួម។
អ្នកគ្រប់គ្រងបច្ចេកទេសផ្នែកស៊ើបអង្អេតនៅអង្កកាលីកាដូ លោក អំ សំអាត លើកឡើងថាការទប់ស្កាត់ឬបង្ក្រាបណាមួយទៅលើការប្រមូលផ្តុំដោយសន្តិវិធី លោកថាជាការរំលោភបំពានរដ្ឋធម្មនុញ្ញនិងកតិការសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ដែលលោកថាកម្ពុជាយល់ព្រមជាមួយអង្គការសហប្រជាជាតិថា យកមកអនុវត្តច្រើនឆ្នាំមកនេះ។
បើតាមលោក អំ សំអាត អ្នកនយោបាយខ្មែរគួរកុំយករឿងនយោបាយទៅបំពានសិទ្ធិសម្តែងមតិរបស់ពលរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញ។

លោយល់ថា៖ 

«វាធ្វើឲ្យប៉ះពាល់ដល់ដំណើការប្រជាធិបតេយ្យនៅកម្ពុជាយើង ហើយជាការបំបិទសិទ្ធិសេរីភាពនៃការជួបជុំ ការប្រមូលផ្តុំការបញ្ចេញមតិដែរ។ អញ្ចឹងរឿងនយោបាយ អ្នកនយោបាយគួរដោះស្រាយគ្នាដោយសន្តិវិធី តាមវប្បធម៌នៃការសន្ទនា»

សាស្ត្រចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា លើកឡើងថា ការបង្កើនកម្តៅនយោបាយ លោកថា បានបង្កការភ័យខ្លាចដល់ពលរដ្ឋជាម្ចាស់ឆ្នោតនិងអ្នកវិនិយោគ។
ប៉ុន្តែលោកថា គណបក្សកាន់អំណាចនឹងប្រើគ្រប់ធម្យោបាយគ្រប់យ៉ាងដែលលោកវិភាគថា ដើម្បីដាក់សម្ពាធឲ្យបក្សប្រឆាំងមួយនេះ ព្រមចួលរួមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ស្របតាមខ្នាតផែនទីដែលរដ្ឋាភិបាលបានប្រើប្រាស់សម្រាប់បោះបង្គោលព្រំដែនរួចហើយជាមួយរៀតណាម។

លោកវិភាគថា៖ 

«អ្វីដែលគណបក្សសង្គ្រោះជាតិផ្តល់ឲ្យគណបក្សប្រជាជនអាហ្នឹង ទើបអាចគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិអាចចរចាគ្នាបាន។ ហើយអ្វីដែលគណបក្សប្រជាជនចង់បានគឺ ខ្ញុំគិតថាបញ្ហាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺជាទឡ្ហីករមួយសំខាន់ ដែលអាចយកមកជជែកគ្នាជាមួយគណបក្សប្រជាជន អាហ្នឹងអាចចរចាគ្នាបាន»

អ្នកវិភាគនិងមន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា អ្នកនយោបាយគួរវិលទៅរកតុចរចាស្វែងរកដំណោះស្រាយ ដោយសន្តិវិធី តម្កល់ប្រយោជន៍ជាតិជាធំជាជាងយកពលរដ្ឋនិងកម្លាំងជាតិជល់គ្នា ការពារអំណាចបុគ្គលតែរៀងៗខ្លួន ហើយភ្លេចគិតពីគ្រោះមហន្តរាយដល់ប្រទេសជាតិដូចសម័យអតីតកាលនោះ៕

4 comments:

  1. Anonymous12:02 AM

    យោងលើ៖ លោក ហ៊ុន សែន៖ នេះ មិនមែន គំរាមទេ, តែ វា ធ្ងន់ជាងគំរាម ទៅទៀត

    យ៉ែ! នេះហើយជា ភាសា សំដី របស់ពពួក អាយូកូង ហ៊ុនសែន៕

    ReplyDelete
  2. Anonymous1:17 AM

    Khmer people have no more place to run.
    Ah Kouk Hun Sen and Yuon left Khmer people no choice but to fight back.
    Therefore, the peaceful mass protest is a spontaneous event which will occur naturally.

    ReplyDelete
  3. Anonymous8:20 AM

    Mr. Hun Sen really owns! He is a big winner. All CNRP can do is to sit on the curb side and cry.

    ReplyDelete
    Replies
    1. Anonymous8:43 AM

      គេស្គាល់ អាស្រកីដូង ឯងជានរណារួចទៅ ហើយ អាពពុះទឹក៖

      https://www.blogger.com/comment.g?blogID=7219042034689344733&postID=1090961934956648026&isPopup=true&bpli=1

      Delete