លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន) |
លោក ហ៊ុន សែន៖ ខ្ញុំ រកតែ ពេលហូបបាយ មិនបាន ដោយសារ ថ្លៃស្រូវ
|
ការលើកឡើងរបស់នាយករដ្ឋមន្ត្រីនេះឆ្លើយតបនិងអ្នកប្រើហ្វេសប៊ុកម្នាក់ឈ្មោះ Sysowatt Munyrit សរសេរក្នុងហ្វេសប៊ុករបស់លោកថា នាយករដ្ឋមន្ត្រីមិនយកចិត្តទុកដាក់បញ្ហាទឹកភ្នែកកសិករដែលលក់កសិផលមិនដាច់។
លោក នាយករដ្ឋមន្ត្រី សរសេរ ថា៖ «ក្មួយ និយាយ ដូចជាជ្រុលហើយ, ក្មួយ។ អ្នកដែលលំបាកជាងគេក្នុងរឿងសេដ្ឋកិច្ច គឺខ្ញុំនេះហើយ។ ខ្ញុំរកតែពេលហូបបាយមិនបាន ដោយសារ រឿងថ្លៃស្រូវ និងកសិផលរបស់កសិករនោះហើយ។ សង្ឃឹមថា ក្មួយ ចេះប្រើ ភាសារ ថ្លៃថ្នូរ ជាងនេះ។»
កាលពីថ្ងៃទី១២ខែកញ្ញា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសឲ្យមន្ត្រីរបស់ខ្លួនត្រៀមទប់ស្កាត់ឈ្មួញដែលបន្ទាបតម្លៃកសិផលរបស់កសិករ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលធ្វើការផ្នែកកសិកម្មលើកឡើងថា វិធានការរបស់ក្រសួងមិនមានយន្តការច្បាស់លាស់ មិនអាចដោះស្រាយបញ្ហាទុក្ខលំបាករបស់កសិករបានទេ។
ប៉ុន្មានថ្ងៃចុងក្រោយនេះកសិករកំពុងតែត្អូញត្អែរពីថ្លែកសិផលរបស់ពួកគេផលិតបាន មិនមានទីផ្សារលក់ឬលក់បានក្នុងតម្លៃថោកមិនរួចថ្លៃដើមនៃការផលិត។ កសិករនៅខេត្តព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងកំពង់ធំជាដើម បានសុំឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ករណី ស្រូវ ដំឡូងមី និងល្ពៅដែលពួកគេដាំបាន មិនមានឈ្មួញទិញ នាំឲ្យពួកគេកាន់តែជួបបញ្ហាធ្ងន់ធ្ងរក្នុងជីវភាពរស់នៅពិសេសមិនមានលុយបង់សងធនាគារ៕
អាលោក ហ៊ុនសែន,
ReplyDeleteភាសា [គ្មាន រ] ទេ។ ម្យ៉ាងទៀត បើអាលោក ឯង អាណិត្តខ្មែរម៉ែននោះ អាលោកឯង មឹនម៉ែន លក់ស្រូវអង្ករ ឲ្យ អាយួន នឹង អាចឹន អត់ឈប់នោះទេ៕
See, Mr. Hun Sen loves the poor. I do too, I love the poor very much. When I was a boy, I was very poor. Sometime I walked barefoot, other time, I wore tattered clothes with a few patches. The clothes were passed down from many years and I wore them when they were very long to me till I grew up and the clothes became too short and tight.
ReplyDeleteគេស្គាល់ អាស្រកីដូង ឯងជានរណារួចទៅ ហើយ អាពពុះទឹក៖
Deletehttps://www.blogger.com/comment.g?blogID=7219042034689344733&postID=1090961934956648026&isPopup=true&bpli=1