កម្លាំង ប្រដាប់អាវុធ បន្ថែម នៅតុលាការ ភ្នំពេញ ក្រោយពេលប៉ះគ្នា
VOD / វីអូឌី | ៩ កញ្ញា ២០១៦
កម្លាំង ប្រដាប់អាវុធ បន្ថែម នៅមុខ សាលាដំបូង រាជធានីភ្នំពេញ រាប់រយនាក់ នៅព្រឹកនេះ
ក្រោយពេល មានការ ប៉ះទង្គិចគ្នា រវាង កងកម្លាំង និងអ្នកគាំទ្រ លោក កឹម សុខា។
នៅម៉ោង ៨ព្រឹក ថ្ងៃស្រុកនេះ,
កម្លាំង ប្រដាប់អាវុធ ប្រមាណ ជិត១០០នាក់ ត្រូវ បានដាក់ពង្រាយ នៅមុខ សាលាដំបូង រាជធានីភ្នំពេញ
ខណៈ អ្នកគាំទ្រ លោក កឹម សុខា
ប្រមាណ ១០០នាក់ ប្រមូលផ្តុំ នៅមុខ តុលាការ ទាមទារ ឲ្យទម្លាក់ចោល បទចោទ លើប្រធាន ស្តីទី គណបក្សប្រឆាំង រូបនេះ។
ក្រោយពីការប៉ះទង្គិចគ្នានេះ
មានការបន្ថែមកម្លាំងប្រដាប់អាវុធជាបន្តបន្ទាប់គឺនៅម៉ោង៩និង៣០នាទីព្រឹកនេះ
កម្លាំងប្រដាប់អាវុធកើនដល់ប្រមាណជាង២០០នាក់ ខណៈការដឹកជញ្ជូនកម្លាំងបន្ថែមនៅតែបន្តទៀត៕
No comments:
Post a Comment