Paris Peace Accords 23 Oct. 1991

Friday, September 9, 2016

លោក កឹម សុខា​ ថា​, គេ​ ប្រើ​ ប្រព័ន្ធ​ ស្ថាប័ន​ជាតិ​ ដើម្បី​ បញ្ចប់​ ជីវិត​ នយោបាយ​​ របស់​លោក | Kem Sokha says, they;re using national institutions to kill off my political life

កឹម សុខា ៨៥៥ ២០១៦
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (រូប​លើកដៃ) ថ្លែង​ទៅ​កាន់​សកម្មជន​របស់​លោក នា​ទីស្នាក់ការ​កណ្ដាល នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០១៦។
RFA/Brach Chev

លោក កឹម សុខា​ ថា​, គេ​ ប្រើ​ ប្រព័ន្ធ​ ស្ថាប័ន​ជាតិ​ ដើម្បី​ បញ្ចប់​ ជីវិត​ នយោបាយ​​ របស់​លោក

RFA / វិទ្យុ អាស៊ី សេរី | ៩ កញ្ញា ២០១៦

 

ប្រធាន​ស្ដីទី​ គណបក្ស​ សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​នៅ​ព្រឹក​ ថ្ងៃ​ទី​៩ ខែ​កញ្ញា ថា, លោក​ កំពុង​ រង​ការ​ ធ្វើ​ទុក្ខ បុកម្នេញ តាម​គ្រប់​រូបភាព​ ដោយ​ប្រព័ន្ធ​ ស្ថាប័ន​ជាតិ, ជា​ពិសេស​ តុលាការ, គឺ ​ក្នុង​ គោលបំណង​ បញ្ចប់​ជីវិត​ នយោបាយ​ របស់​លោក។

ការ​ថ្លែង​ បែប​នេះ​ របស់​លោក កឹម សុខា ធ្វើ​ឡើង​ នៅ​ទីស្នាក់ការ​ កណ្ដាល​ គណបក្ស​ នា​សង្កាត់​ ចាក់អង្រែលើ ក្នុង​ពេល ​ដែល​លោក​ ចេញ​មក​ជួប ​សកម្មជន ​របស់​ខ្លួន​ ជា​ច្រើន​រយ​នាក់​ ដែល​ប្រមូល​ផ្ដុំ​គ្នា​ ដើម្បី​ ឃ្លាំ​មើល​ ដំណើរ​ការ​ សវនាការ​ របស់​ សាលាដំបូង​ រាជធានី​ ភ្នំពេញ លើ​រូប​លោក។


លោក កឹម សុខា ថ្លែង​បន្ត​ថា ការ​តស៊ូ​របស់​លោក​តែងតែ​ជួប​គ្រោះថ្នាក់ ប៉ុន្តែ​លោក​នៅ​តែ​តស៊ូ​ជានិច្ច បើ​ទោះ​បី​ជា​លោក​ត្រូវ​ស្ថាប័ន​ជាតិ ជា​ពិសេស​គឺ​តុលាការ ធ្វើ​ទុក្ខបុកម្នេញ​លោក​ក្ដី។ លោក​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាន​សុខ​តាម​រយៈ​ការ​បង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ និង​អនុវត្ត​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស​នៅ​កម្ពុជា។

នៅ​ព្រឹក​នេះ​ដែរ អាជ្ញាធរ​បាន​ដាក់​ពង្រាយ​កម្លាំង​ចម្រុះ​រាប់​រយ​នាក់​ដើម្បី​ពង្រឹង​ សន្តិសុខ ដោយ​ប្រមូល​កម្លាំង​នៅ​លើ​ផ្លូវ ៦០​ម៉ែត្រ ខាង​លិច​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ សង្កាត់​ចាក់អង្រែលើ។
ដាក់​កម្លាំង​ក្បែរ​ស្នាក់ការ​បក្ស​សង្គ្រោះជាតិ ២០១៦ ៨៥៥
សមត្ថកិច្ច​ជា​រាប់​រយ​ នាក់​​ប្រមូល​កម្លាំង​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៦០ ខាង​លិច​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ ចាក់​អង្រែ​លើ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Cheu Sideth

No comments:

Post a Comment