សកម្មជនគណបក្សសង្គ្រោះជាតិ លោក ស៊ន តារា បង្ហាញរថយន្តរបស់លោកដែលមានស្នាមបែកកញ្ចក់ នៅថ្ងៃទី១០ កញ្ញា ឆ្នាំ២០១៦។ Photo courtesy of Sorn Dara Facebook
|
សកម្មជន គណបក្សប្រឆាំង បារម្ភ ថា មានការ គំរាមកំហែង ផ្នែកនយោបាយ
RFA / វិទ្យុ អាស៊ី សេរី | ១០ កញ្ញា ២០១៦
សកម្មជន គណបក្ស សង្គ្រោះជាតិ
មួយរូប ដែលតែង រិះគន់ រដ្ឋាភិបាល នៅលើទំព័រ ហ្វេសប៊ុក (Facebook) នៅព្រឹកថ្ងៃ ទី១០
ខែកញ្ញា
បានសម្ដែង ក្ដីព្រួយបារម្ភ នៅគ្រា ដែលលោក ធ្វើដំណើរ តាមរថយន្ត ពីផ្ទះ ឆ្ពោះទៅទីស្នាក់ការ គណបក្ស,
ហើយ មានជន មិនស្គាល់មុខ ជិះតាម អែបវាយកញ្ចក់ រថយន្ត របស់លោក, ហើយ គេចខ្លួនបាត់។
សាស្ត្រាចារ្យទស្សនវិជ្ជានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ជាអ្នកស្រាវជ្រាវវិទ្យាសាស្ត្រនយោបាយ លោក ស៊ន តារា ថ្លែងថា
នៅវេលាម៉ោងប្រមាណ ៩ និង ៤៥នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា
មានហេតុការណ៍វាយបំបែកកញ្ចក់រថយន្តរបស់លោកនៅចំណុចផ្លូវ២៧១ ក្នុងពេលលោកធ្វើដំណើរចេញពីផ្ទះឆ្ពោះទៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ
នៅសង្កាត់ចាក់អង្រែលើ។ លោកថា
ក្នុងពេលលោកធ្វើដំណើរស្រាប់តែលោកលឺសំឡេងលាន់ឡើងដូចផ្ទុះគ្រាប់បែក
ដែលពេលនោះលោកបានអោនមុខចុះនឹងដៃចង្កូតរថយន្តប៉ុន្តែដោយស្ថានការណ៍នោះលោកតក់ស្លុតពេកលោកមិនបានឃើញជនណាឲ្យច្បាស់នោះទេ
ហើយលោកបើករថយន្តសំដៅទៅទីស្នាក់ការគណបក្សដើម្បីរកសុវត្ថិភាព។
នៅពេលទៅដល់ទើបលោកបានឃើញកញ្ចក់ទ្វារខាងស្ដាំរបស់លោកបានបែកខ្ទេចតែម្ដង។
លោកថា បញ្ហានេះធ្វើពហិការមិនប្ដឹងផ្ដល់ពីនោះទេ
ដោយផ្អែកទៅលើរឿងអយុត្តិធម៌សង្គមជាច្រើន
ដែលធ្វើឲ្យលោកមិនជឿជាក់ទៅលើប្រព័ន្ធយុត្តិធម៌និងការអនុវត្តច្បាប់របស់អាជ្ញាធរនោះឡើយ។
លោកថា លោកពុំដែលមានគំនុំ ឬមានជម្លោះជាមួយជនណានោះទេ
ប៉ុន្តែបញ្ហានេះ ស្របពេលដែលលោកបានទទួលសារគំរាមដល់អាយុជីវិត
និងដាក់គុកច្រវាក់ជាច្រើននៅលើហ្វេសប៊ុករបស់លោក
នៅពេលលោកសរសេររិះគន់រដ្ឋាភិបាលម្ដងៗ។
ថ្វីបើមានការព្រួយបារម្ភពីសុវត្ថិភាពរបស់សកម្មជនគណបក្សប្រឆាំងនៅពេលនេះ
នាយកប្រតិបត្តិអង្គការនិចហ្វិក (NICFEC) លោក សំ គន្ធាមី យល់ឃើញថា
មនុស្សសកម្មជនដែលគាំទ្រគណបក្សនយោបាយតែងប្រឈមនូវការគំរាមកំហែង។ បញ្ហានេះ
លោកស្នើឲ្យរដ្ឋាភិបាល និង គ.ជ.ប
ធានាឲ្យបាននូវសន្តិសុខជូនពលរដ្ឋដើម្បីសម្រួលដល់ដំណើរការចុះឈ្មោះបោះឆ្នោត
ជៀសវាងការបំភិតបំភ័យផ្នែកនយោបាយ។
កាលពីពេលថ្មីៗនេះ សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតហៅកាត់ថា អ៊ឺរ៉ា (ERA) បានចេញសេចក្ដីថ្លែងការណ៍មួយ
ដោយស្នើឲ្យរដ្ឋាភិបាលធានានូវសន្តិសុខទូទៅជូនពលរដ្ឋ
ដោយយោងទៅលើបញ្ហាជាច្រើនដូចជា មានការរៀបចំធ្វើសមយុទ្ធ មានការចល័តទាហាន
បញ្ហាផ្ទុះគ្រាប់បែកនៅសង្កាត់បឹងកេងកង៣
បញ្ហាមួយទៀតនោះគឺសភាពការណ៍នយោបាយដែលមានការកាត់ទោសលើមេដឹកនាំបក្សប្រឆាំង
លោក កឹម សុខា ជាដើម ដែលបញ្ហាទាំងនេះនាំឲ្យពលរដ្ឋមានការព្រួយបារម្ភ។
មួយវិញទៀត សម្ព័ន្ធនេះក៏ស្នើឲ្យ គ.ជ.ប ធានាសិទ្ធិពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឲ្យបានច្រើន
ជៀសវាងការបំភិតបំភ័យក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោត៕
To thwart future killings of our Khmer nationalists, Khmer people need to mount a huge and peaceful demonstration forcing Ah Kouk Hun Sen to find the killers of Dr. Kem Ley.
ReplyDeleteKhmer people's inactions will give more green light to the killers, who have been carrying Yuon's plans to swallow Cambodia, to eliminate more prospective Khmer heroes.