១៣ កញ្ញា ២០១៦ / 13 September 2016
ការចរចា ដើម្បី តម្លើង ប្រាក់ខែ កម្មករ | Negotiation for an increase in workers’ salaries
ក្នុងការ ចរចា ទាមទារ តម្លើង ប្រាក់ខែ អប្បបរមា ពី១៤០ ដុល្លារ ទៅ១៨០ ដុល្លារ, បងប្អូន ក្មួយៗ កម្មករ មិនត្រូវ ជឿ ការត្អូញត្អែរ ឬការគំរាមកំហែង របស់ ថៅកែទេ។ ថៅកែ ទាំងនោះ តែងតែ ត្អូញត្អែរ ថា, គេ រកសីុ មិនសូវ ចំណេញទេ, ហើយ,អាចរកសីុ ខាតផង បើ គេ តម្លើងប្រាក់ខែ ឲ្យកម្មករ តាមសំណើ របស់ កម្មករ។ តាមការពិត ថៅកែ ទាំងនោះ រកសីុ ចំណេញ ច្រើនណាស់ លើញើសឈាម របស់ កម្មករ, តែ គេ តែងតែ បិទបាំង ប្រាក់ចំណេញ របស់គេ ដើម្បី បង្អត់កម្មករ, ហើយ ចំណេញ កាន់តែ ច្រើនឡើង ថែមទៀត។ ជួនកាល គេ ប្រើ ល្បិច បិទរោងចក្រ របស់គេ, តែ គេ ទៅបើក រោងចក្រ ថ្មីមួយ នៅក្បែរ រោងចក្រ ចាស់ ដោយគ្រាន់តែ ប្តូរឈ្មោះ រោងចក្រ តែប៉ុណ្ណោះ, ហើយ ដោយជំពាក់ ប្រាក់ខែ កម្មករ ដែលគេ រត់ចោល។ បំណង របស់គេ មួយទៀត គឺ បំបាត់ អតីតភាព របស់ កម្មករចាស់ ដើម្បី ជ្រើសរើស កម្មករថ្មី ដែលគេ ឲ្យប្រាក់ខែ តិចជាង កម្មករចាស់។
ថៅកែ តែងតែ គំរាម ថា, បើ កម្មករ ទាមទារ ឡើងប្រាក់ខែ ច្រើនពេក, គេ នឹងត្រូវ បិទរោងចក្រគេ, ហើយ ទៅបើក រោងចក្រ នៅប្រទេស ជិតខាងវិញ ដែលជា ហេតុ ធ្វើឲ្យ កម្មករ នៅប្រទេស កម្ពុជា បាត់បង់ ការងារ។ នេះ គ្រាន់តែ ជាល្បិច បោកបញ្ឆោត កម្មករទេ។ តាមការពិត ក្រុមហ៊ុន កាត់ដេរ មួយចំនួន ដែលមាន ភាគហ៊ុន ដាក់លក់ លើទីផ្សារ ភាគហ៊ុន អន្តរជាតិ បានបង្ហាញ ប្រាក់ចំណេញ ពិត របស់គេ ដែលប្រមូលបាន ពីប្រទេស កម្ពុជា, ហើយ ដែលមាន ចំនួន យ៉ាងសន្ធឹកសន្ធាប់ រាប់រយលាន ដុល្លារ។
ក្រុមហ៊ុន មួយចំនួនទៀត ដែលច្បាប់ អន្តរជាតិ មិនតម្រូវ ឲ្យលាតត្រដាង ប្រាក់ចំណេញ ពិតប្រាកដ របស់ខ្លួន តែងតែ បិទបាំង ប្រាក់ចំណេញ ទាំងនោះ ដើម្បី៖
១. គាបសង្កត់ កម្មករ មិនឲ្យ ឡើងប្រាក់ខែ តាមតម្រូវការ នៃជីវភាព របស់ កម្មករ។
២. យកប្រាក់ចំណេញ មួយចំណែក ទៅចែក ស្ងាត់ៗ ជាមួយ នឹងអ្នកដឹកនាំ ពុករលួយ នៅប្រទេស កម្ពុជា ដែលត្រូវការ សំណូកសូកប៉ាន់ ឥតឈប់ឈរ។
ខ្ញុំ សោកស្តាយណាស់ ដែលរដ្ឋអំណាច នៅប្រទេស កម្ពុជា សព្វថ្ងៃ កាន់ជើង តែ ថៅកែ, ហើយ ចូលដៃ ជាមួយ ថៅកែ ដើម្បី គាបសង្កត់ និងបង្អត់ កម្មករខ្មែរ។
ក្នុងពិភពលោក មានតែ នៅប្រទេស កម្ពុជាទេ ដែលកម្មករ រាប់សែននាក់ ទៅធ្វើការ រាល់ថ្ងៃ ដោយមិនបាន ទទួលទានអាហារ គ្រប់គ្រាន់។ មួយចំនួន នៃកម្មករ ទាំងនោះ ដួលសន្លប់ ស្ទើរតែ រៀងរាល់ថ្ងៃ នៅតាម រោងចក្រនានា ដោយសារ ធ្វើការ នឿយហត់ពេក, ហើយ មិនបាន ទទួលទានអាហារ គ្រប់គ្រាន់៕
ពត៌មានបន្ថែម៖ http://tinyurl.com/jsf3jym
NEGOTIATION FOR AN INCREASE IN WORKERS’ SALARIES

In the ongoing negotiation for an increase in workers’ monthly
minimum wage from 140 USD to 180 USD workers must not believe in the usual
complaints or threats from their employers. Employers always complain that they
make very little profit from their businesses and that they would incur loss if
they tentatively raise workers’ salaries according to workers’ demand. In fact,
garment factory owners in Cambodia make a huge profit from their businesses by
exploiting workers but they hide their real profit in order to pay workers less
and make even bigger profit.
Sometimes a factory owner pretends to incur loss and he closes his factory. But he immediately opens a new factory nearby with just a new name while owing back salaries to workers at the old factory that he hastily left. By using such a trick the employer can also ignore seniority benefits legally due to old workers who will be replaced with newly recruited workers who are paid less at the new factory.
Garment factory owners in Cambodia always say that if workers demand “too high” salaries they will have to close their factories here and move them to neighbouring countries, therefore making Cambodian workers lose their jobs. This is only a negotiation argument or tactic. In fact, a number of garment companies that are listed on foreign stock exchanges have revealed, as a legal requirement, their real profits as derived from their activities in Cambodia. Those profits are huge, amounting to hundreds of millions US dollars.
Other companies operating in our country, which are not legally required to reveal their real profits, tend to hide them for the following reasons:
1. Put pressure on workers’ salaries, which remain at a level incompatible with decent living conditions.
2. Secretly share a portion of the profits with corrupt Cambodian leaders who are always asking for bribes.
I deplore the fact that our country’s current leaders unfairly take side by always supporting factory owners when it comes to exploiting and starving workers. Cambodia is sadly a unique country in the world where hundreds of thousands of workers go to work every day only dreaming of a little more food, with many of them fainting at their workplace out of exhaustion and malnutrition.
Additional information: http://tinyurl.com/jsf3jym
No comments:
Post a Comment