![]() |
មន្ត្រីសមាគមអាដហុក (ADHOC) លោក យី សុខសាន្ត (ឯកសណ្ឋានពណ៌ទឹកក្រូច ឆ្វេង) និងលោក នី សុខា ពេលបញ្ជូនមកសាលាឧទ្ធរណ៍ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦។ RFA/Rann Samnang |
តុលាការ កំពូល បដិសេធ បណ្ដឹង លោក កឹម សុខា; សាលាឧទ្ធរណ៍ បដិសេធ បណ្ដឹង មន្ត្រី សិទ្ធិមនុស្ស
RFA / វិទ្យុ អាស៊ី សេរី | ២ កញ្ញា ២០១៦
នៅថ្ងៃ ទី២ ខែកញ្ញា នេះ, តុលាការ ជាន់ខ្ពស់ ទាំងពីរ--គឺ តុលាការកំពូល
និងសាលាឧទ្ធរណ៍ ដំណើរការក្តី ២រឿង ផ្សេងគ្នា ក្នុងពេល តែមួយ។
ក្រុមប្រឹក្សា ជំនុំជម្រះ នៃតុលាការ កំពូល សម្រេច ច្រានចោល បណ្ដឹងសាទុក្ខ
ដែលមិន អស់ចិត្ត ពីក្រុមមេធាវី ការពារក្ដី ឲ្យលោក កឹម សុខា។
ក្រុមមេធាវី អះអាង ថា,
មូលហេតុ ដែលឲ្យ តុលាការ ជាន់ខ្ពស់នេះ រកខុសត្រូវ ឡើងវិញនោះ
ដោយសារតែ ការស៊ើបអង្កេត របស់ តុលាការ ក្រុងភ្នំពេញ មិនត្រឹមត្រូវ។
ក្នុងពេល សំណុំរឿង ប្រធានស្ដីទី គណបក្សប្រឆាំង ដែលតុលាការ កំពូល
កំពុងតែ ដំណើរការនោះ ដោយឡែក សភា ស៊ើបសួរ នៃសាលាឧទ្ធរណ៍ ឯណោះវិញ
ក៏សម្រេច ទាត់ចោល បណ្ដឹង មោឃភាព នីតិវិធី ប្រឆាំង មន្ត្រី សមាគម អាហុក (ADHOC) ដែរ។
ប្រតិកម្មនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះរបស់
តុលាការកំពូលនេះ អ្នកស្រី ម៉េង សុភារី ជាមេធាវីម្នាក់ក្នុងចំណោមមេធាវីផ្សេងទៀត
ដែលការពារក្ដីឲ្យលោក កឹម សុខា
បង្ហាញការខកចិត្តចំពោះសាលដីការបស់តុលាការជាន់ខ្ពស់នេះ។
អ្នកស្រីយល់ឃើញថា ការសម្រេចរបស់តុលាការកំពូលនៅពេលនេះ
គឺហាក់បិទផ្លូវតវ៉ាចំពោះសំណុំរឿងមួយនេះ ហើយក៏ជាការបើកផ្លូវឲ្យសាលាដំបូងរាជធានីភ្នំពេញ
អាចដំណើរការសវនាការសំណុំរឿងលោក កឹម សុខា នេះ នៅថ្ងៃទី៩ ខែកញ្ញា
ខាងមុខនេះដែរ។
ប្រធានស្ដីទីគណបក្ស
សង្គ្រោះជាតិ លោក កឹម សុខា
ថ្លែងទៅកាន់យុវជននាទីស្ដីការកណ្ដាលគណបក្ស នៅថ្ងៃទី១១ ខែឧសភា
ឆ្នាំ២០១៦។ RFA/Morm Moniroth
កាលពីថ្ងៃទី១២ ខែសីហា មេធាវីការពារក្ដីឲ្យលោក កឹម
សុខា បានប្ដឹងសាទុក្ខទៅតុលាការកំពូល
ដើម្បីឲ្យសភាពស៊ើបសួរនេះពិនិត្យឡើងវិញពីការស៊ើបអង្កេតរបស់
តុលាការក្រុងភ្នំពេញ ជុំវិញបទចោទប្រឆាំងលោក កឹម សុខា
ទាំងនៅមានអភ័យឯកសិទ្ធិសភា និងមិនត្រឹមត្រូវ។
ការរៀបចំបណ្ដឹងទាស់ជាថ្មីទៀតក្នុងសំណុំរឿងដដែលនេះ
គឺបន្ទាប់ពីសាលាឧទ្ធរណ៍បដិសេធលើបណ្ដឹងនេះម្ដងរួចមកហើយ កាលពីថ្ងៃទី៤
ខែសីហា។
ពាក់ព័ន្ធសំណុំរឿងដ៏ចម្រូងចម្រាសនេះ លោក កឹម សុខា
ជាប់ចោទពីបទសញ្ចរកម្ម ជាមួយអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ។ យ៉ាងណា
នៅពេលសវនាការនៅតុលាការកំពូលកាលពីព្រឹកថ្ងៃទី២ ខែ កញ្ញា
តុលាការបើកការជំនុំជម្រះដោយអវត្តមានមេធាវីការពារក្តីឲ្យលោក កឹម សុខា។
នៅពេលដកឃ្លាទៅពិចារណា ទើបគេសង្កេតឃើញវត្តមានមេធាវី គឺអ្នកស្រី ម៉េង
សុភារី និងលោក ចាន់ ចេន ចេញមុខបង្ហាញខ្លួន
ប៉ុន្តែក្នុងនាមជាអ្នកស្ដាប់នៅអង្គសវនាការវិញ។
មុនប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក ឃឹម ប៉ុណ្ណ
សម្រេចថា បដិសេធបណ្ដឹងមេបក្សប្រឆាំងនេះការដកឃ្លាទៅពិចារណាមានមន្ទិល
សង្ស័យថា ប្រហែលអាចមានហេតុផលអ្វីមួយនៅពីក្រោយសំណុំរឿងនេះដែលតម្រូវឲ្យ
ក្រុមប្រឹក្សាជំនុំជម្រះត្រូវចំណាយពេលវេលាដ៏យូរក្នុងការសម្រេច
ទាត់ចោលបណ្ដឹងបដិសេធក្នុងការចូលខ្លួននេះ។
សាលាឧទ្ធរណ៍បដិសេធបណ្ដឹងមោឃភាពនីតិវិធីរបស់មន្ត្រីអាដហុក
ស្របពេលតុលាការកំពូលកំពុងតែដំណើរការលើសំណុំរឿងប្រធានស្ដីទី
គណបក្សប្រឆាំងនៅក្នុងថ្ងៃតែមួយ សាលាឧទ្ធរណ៍ឯណោះវិញ
សភាស៊ើបសួរក៏បានទម្លាក់ចោលនូវបណ្ដឹងមោឃភាពនីតិវិធីរបស់មន្ត្រី
សមាគមរបរការពារសិទ្ធិមនុស្សអាដហុក (ADHOC) ៤រូបដែរ។
មូលហេតុដែលប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក ងួន
អ៊ីម បដិសេធនេះ ដោយយល់ឃើញថា ការឃុំខ្លួនមន្ត្រីសមាគមអាដហុក
ដោយអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៨ ខែមេសា គឺមិនលើស ៤៨ម៉ោង
ដូចការចោទប្រកាន់នៅក្នុងបណ្ដឹងនេះឡើយ។
មន្ត្រីសមាគមអាដហុក
(ADHOC) អ្នកស្រី លឹម មុន្នី និងលោក ណៃ វ៉ង់ដា ពេលបញ្ជូនមកសាលាឧទ្ធរណ៍
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦។ RFA/Rann Samnang
បើទោះជាបែបណា មេធាវីការពារក្ដីឲ្យមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក
លោក ឡោ ជុនធី អះអាងថា កូនក្ដីរបស់ខ្លួនពិតជារកឃើញថា
ត្រូវបានឃុំខ្លួនលើកពីនីតិវិធី
គិតចាប់តាំងពីថ្ងៃឃុំខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយមក ម្ល៉េះ៖ «»។
ជុំវិញរឿងនេះ លោក អំ សំអាត មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ
(LICADHO) ដែលបានចុះអង្កេតដោយផ្ទាល់នៅក្នុងបន្ទប់សវនាការ
យល់ឃើញថា ផ្អែកគោលការណ៍ច្បាប់
ការឃុំខ្លួនជនណាម្នាក់អាចធ្វើទៅបានត្រឹម ៤៨ម៉ោង។ ក្រៅពីនេះ
បើជាបទល្មើសឧក្រិដ្ឋវិញ អាចឃុំខ្លួនត្រឹម ៧២ម៉ោង។ ប៉ុន្តែលោក អំ សំអាត
ចាត់ទុកថា ការឃុំខ្លួនមន្ត្រីសមាគមអាដហុក នេះវិញរកឃើញថា
ឃុំខ្លួនលើសពីបញ្ញត្តិនៃច្បាប់ទៅទៀត។
បញ្ហានេះ អង្គការផ្នែកសិទ្ធិមនុស្សយល់ឃើញថា
ដំណើរការនៅក្នុងសំណុំរឿងទាំងនេះ
វាគឺជារឿងនយោបាយច្រើនជាងបទល្មើសដែលត្រូវចោទប្រកាន់។
មេធាវីការពារក្ដីឲ្យបក្សប្រឆាំងយល់ឃើញថា
ជាបទពិសោធន៍សំណុំរឿងបដិសេធក្នុងការចូលបំភ្លឺតុលាការតែងលើកលែង
ការចោទប្រកាន់។ ផ្ទុយទៅវិញ ករណីលោក កឹម សុខា
បើទោះជាមានហេតុផលសមរម្យក្នុងការបដិសេធមិនចូលខ្លួនឆ្លើយបំភ្លឺ ក្នុងក្នុងបទល្មើសសញ្ចរកម្ម
លោកនៅតែត្រូវបានតុលាការរកឃើញថា មានបទល្មើស និងសម្រេចចោទប្រកាន់ដដែល៕
No comments:
Post a Comment