លោកមេធាវី មូរតុន ក្លារ (Morton Sklar) ផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី កាលពីថ្ងៃទី២៦ សីហា ឆ្នាំ២០១៦។ RFA |
តុលាការ អាមេរិក បើកសវនាការ ករណី បណ្ដឹងប្រឆាំង រដ្ឋាភិបាល និងលោក
ហ៊ុន ម៉ាណែត
RFA / វិទ្យុ អាស៊ី សេរី | ១ កញ្ញា ២០១៦
តុលាការ នៅក្នុងក្រុង ឡូសអែនជឺឡេស (Los Angeles) រដ្ឋ កាលីហ្វ័រញ៉ា (California) សហរដ្ឋ អាមេរិក
នៅថ្ងៃ ទី១ ខែកញ្ញា បានសម្រេច តាមបណ្តឹង របស់ មេធាវីលោក មាជ សុវណ្ណារ៉ា
ដែលស្នើ ឲ្យតុលាការ បង្គាប់ ឲ្យភាគីលោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាល កម្ពុជា
បង្ហាញ ឯកសារ ពាក់ព័ន្ធនឹ ងបណ្ដឹងនេះ
រួមទាំង ឯកសារ ដែលរដ្ឋាភិបាល មិនដែលប្រាប់ សាធារណជន ឲ្យដឹងពីមុន។
លោក មូរតុន ក្លា (Morton Sklar) មេធាវី ការពារក្ដី លោក
មាជ សុវណ្ណារ៉ា បញ្ជាក់ ថា, លោកចៅក្រម ចច វូ (George Wu) សម្រេច ១០០% តាមសំណើ ខាងភាគី លោក មាជ
សុវណ្ណារ៉ា៖ «ជាលទ្ធផល ក្នុងសវនាការនេះ
ចៅក្រម ចច វូ បានសម្រេច តាមអ្វី គ្រប់យ៉ាង ដែលយើង បានស្នើសុំ។ នេះ ជាជោគជ័យ ដ៏ត្រចះត្រចង់ មួយ សម្រាប់ ពួកយើង។ ចៅក្រម បានសម្រេច ផ្តល់សិទ្ធិ ឲ្យពួកយើង ទាមទារ យកព័ត៌មាន សំខាន់ៗ ពីរដ្ឋាភិបាល កម្ពុជា
និង ហ៊ុន ម៉ាណែត ជាពិសេស ព័ត៌មាន សម្ងាត់ ដែលមិន ដែលធ្លាប់បង្ហាញ ពីមុន។» [Morton Sklar says Judge George Wu decided 100% according to requests of plaintiff Meach Sovannara's (family)... "It's big win for us. The judge's decision gives us the right to request important information from the Cambodian government and Hun Manet, especially sensitive information never before disclosed."]
ពាក់ព័ន្ធ ទៅនឹង ករណី នេះដែរ, ភរិយា របស់លោក មាជ សុវណ្ណារ៉ា
ដែលជាដើមបណ្ដឹង ក្នុងរឿងក្ដីនេះ បានសម្តែង ការសាទរ ចំពោះ សម្រេច របស់ តុលាការ ក្រុង ឡូសអែនជឺឡេស នេះ។ អ្នកស្រី បន្តថា,
អ្នកស្រី បានផ្សព្វផ្សាយ ព័ត៌មាន អំពី លទ្ធផល នៅក្នុងភោជនីយដ្ឋាន ហាក់ ហៀង
ដែលមាន ការចូលរួម ពីមេធាវី របស់ អ្នកស្រី
ព្រមទាំង មានការសម្ដែង សិល្បៈ របស់លោក DJ ខ្លា [? JD, Juris Doctor?] សាទរ ចំពោះ លទ្ធផល នេះដែរ៕
No comments:
Post a Comment