Paris Peace Accords 23 Oct. 1991

Tuesday, September 6, 2016

លោក ទៀ បាញ់ ចូល​រួម កិច្ច​ប្រជុំ​ ថ្នាក់​រដ្ឋមន្ត្រី​ ការពារ​ជាតិ​ នៅ​អង់គ្លេស | Tea Banh attends senior defense ministers' meeting in England

ទា បាញ់ ៦២០
លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ថ្លែង​ក្នុង​ពិធី​ជូន​ដំណើរ​កង​ទ័ព​មួក​ខៀវ នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ តុលា ២០១៤។
RFA/Brach Chev

លោក ទៀ បាញ់ ចូល​រួម កិច្ច​ប្រជុំ​ ថ្នាក់​រដ្ឋមន្ត្រី​ ការពារ​ជាតិ​ នៅ​អង់គ្លេស

RFA / វិទ្យុ អាស៊ី សេរី | ៥ កញ្ញា ២០១៦

 



អ្នកនាំពាក្យ​ ក្រសួង​ ការពារ​ជាតិ លោក ឈុំ សុជាត ឲ្យ​ដឹង ​នៅ​ថ្ងៃ​ ទី​៥ ខែ​កញ្ញា ថា, ឧបនាយករដ្ឋមន្រ្តី  និង​ជា​រដ្ឋមន្ត្រី ក្រសួង​ ការពារ​ជាតិ លោក ទៀ បាញ់ [Duck Shot] អញ្ជើញ​ ទៅ​ប្រជុំ​ ថ្នាក់​រដ្ឋមន្ត្រី​ ការពារ​ជាតិ ស្ដីពី​ ការ​រក្សា​សន្តិភាព ​ក្នុង​ក្របខ័ណ្ឌ​ របស់ ​អង្គការ​ សហប្រជាជាតិ​ ចាប់​ពី​ថ្ងៃ ​ទី​៥ ដល់​ថ្ងៃ ​ទី​១០ ខែ​កញ្ញា នៅ​ទីក្រុង​ឡុងដ៍ (London) ប្រទេស អង់គ្លេស។

កិច្ច​ប្រជុំ​នេះ រៀបចំ​ឡើង​ ដោយ​ក្រសួង​ ការពារ​ជាតិ នៃ​ចក្រភព​ អង់គ្លេស សហការ​ ជាមួយ​ អង្គការ​ សហប្រជាជាតិ ដែល​មាន ​ប្រទេស​ចូលរួម​ ជិត៨០ ​ប្រទេស; ក្នុង​នោះ ​ប្រទេស​ ជា​សមាជិក​ អាស៊ាន មាន៦, គឺ៖ ​កម្ពុជា, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី, និង​​វៀតណាម។

អ្នក​នាំ​​ពាក្យ​ ក្រសួង​ ការពារ​ជាតិ លោក ឈុំ សុជាត បញ្ជាក់​ ថា, នៅ​ថ្ងៃ​ ទី​៨ ខែ​កញ្ញា លោក ទៀ បាញ់ នឹង​ធ្វើ​ប​បង្ហាញ​ ស្ដីពី​ ចក្ខុវិស័យ ​របស់​ កម្ពុជា ក្នុង​គោលដៅ ​និរន្តរភាព​ នៃ​ការ​អភិវឌ្ឍន៍​ ថ្មី​ នៃ​ការ​បញ្ជូន​ កងកម្លាំង ​រក្សា​សន្តិភាព​ នៅ​ពេល​អនាគត និង​ការ​ប្ដេជ្ញា​ចិត្ត​ យ៉ាង​មុត​មាំ​ លើ​វិស័យ ​រក្សា​សន្តិភាព​ ក្នុង​ការ​បន្ត​ ចូល​រួម បំពេញ​បេសកកម្ម​ របស់​ អង្គការ​ សហប្រជាជាតិ ដើម្បី​ បន្ត​រួម ​វិភាគទាន​ ជាមួយ ​សហគមន៍ ​អន្តរជាតិ ក្នុង​ការ​កិច្ ច​ប្រឹងប្រែង ​ស្វែង​រក​សន្តិភាព ​ជូន​ប្រទេស ​ដទៃ​ នៅ​លើ​ពិភពលោក៕


No comments:

Post a Comment