Paris Peace Accords 23 Oct. 1991

Tuesday, September 27, 2016

[Vietnamization: Laos, Indochina] អ្នក​ភូមិ​ រស់​នៅ​ តាម​ព្រំដែន​ ឡាវ​ បារម្ភ​ រឿង​ ជនជាតិ​ឡាវ​ ចូល​បាញ់​ សត្វ​ព្រៃ​ ក្នុង​ទឹក​ដី​ខ្មែរ | Villagers living along border with Laos concerned about Laotians [military] hunting wildlife in Cambodian territory

ជន​ដើម​ភាគ​តិច​ខិះ ស្ទឹងត្រែង ៨៥៥
ជនជាតិ​ដើម​ភាគ​តិច​ខិះ ក្នុង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ចុង​ខែ​មេសា ទាក់ទិន​ទាហាន​ឡាវ និង​ពលរដ្ឋ​ឡាវ ឆ្លង​ចូល​ដី​ខ្មែរ​បាញ់​សត្វព្រៃ និង​សត្វ​ពាហនៈ​អ្នក​ភូមិ កាល​ពី​ចុង​ខែ​មេសា ឆ្នាំ​២០១៦។
RFA/Men Sothyr

អ្នក​ភូមិ​ រស់​នៅ​ តាម​ព្រំដែន​ ឡាវ​ បារម្ភ​ រឿង​ ជនជាតិ​ឡាវ​ ចូល​បាញ់​ សត្វ​ព្រៃ​ ក្នុង​ទឹក​ដី​ខ្មែរ



ពលរដ្ ឋ​រស់​នៅ​ ក្បែរ​ព្រំដែន ​កម្ពុជា-​ឡាវ អះអាង​ ថា, ទាហាន​,ឡាវ នៅ​តែ​ បន្ត​ឆ្លងដែន​ ចូល​ដី​ខ្មែរ​ បាញ់​សត្វព្រៃ​ នៅ​តំបន់​ ព្រៃ​ការពារ​ សៀមប៉ាង ខាង​លិច។  អ្នក​ភូមិ ​អះអាង ​ថា, ទាហាន​ឡាវ ទាំង​នោះ មាន​គ្នា ៦​នាក់ ប្រដាប់​ ដោយ​កាំភ្លើង ​អាកា ២​ដើម និង​កាំភ្លើង​ច្នៃ ៣​ដើម ឆ្លង​ចូល​ ទឹកដី​ខ្មែរ​ ត្រង់​ចំណុច​ ប្រឡាយស្អុង ចន្លោះ ​បង្គោល​ព្រំដែន​ លេខ ០៣៩ ដល់ ០៤៣, ហើយ ​ធ្វើ​សកម្មភាព​ បរបាញ់ ​សត្វព្រៃ នៅ​ពេល​យប់។
ជនជាតិដើម​ ភាគ​តិច​ ខិះ រស់​នៅ​ ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង រិះគន់​ យោធា​ការពារ​ព្រំដែន ​របស់​ កម្ពុជា ​ថា, ហាក់​ មិន​យក​ចិត្ត​ ទុក​ដាក់​ ទប់ស្កាត់​ ការ​ឆ្លង​ចូល​ ដី​ខ្មែរ​ ដោយ​យោធា​ឡាវ, គ្មាន ​ការ​ត្រួត​ពិនិត្យ​ ត្រឹមត្រូវ, បង្ក​ប៉ះពាល់​ អធិបតេយ្យភាព ​ព្រំដែន និង​ប៉ះពាល់​ សន្តិសុខ​ សុវត្ថិភាព​ របស់ ​ពលរដ្ឋ​ខ្មែរ​ នៅ​តំបន់​នោះ។
ជនជាតិដើម​ភាគតិច​ខិះ រស់​នៅ​ឃុំ​ព្រែកមាស លោក ទា សន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ថា អ្នក​ភូមិ​ប្រទះ​ឃើញ​ឡាវ ជា​ក្រុមៗ ប្រដាប់​ដោយ​កាំភ្លើង​ច្នៃ និង​កាំភ្លើង​អាកា​ស្ទើរ​គ្រប់​ដៃ​ឆ្លង​ចូល​ដី​ខ្មែរ​បាញ់​សត្វព្រៃ កាល​ពី​ចុង​សប្តាហ៍​មុន។ លោក​បញ្ជាក់​ថា អ្នក​ភូមិ​ក៏​បាន​រាយការណ៍​ករណី​នេះ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដែរ តែ​ពុំមាន​លទ្ធផល។ លោក​រំឭក​ថា មិន​ត្រឹមតែ​ទាហាន​ឡាវ ចូល​មក​ទឹកដី​ខ្មែរ​បរ​បាញ់​សត្វព្រៃ​នោះ​ទេ តែ​ក៏​នៅ​មាន​ពលរដ្ឋ​ឡាវ លួច​ឆ្មក់​ចូល​ដី​ខ្មែរ​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ដូច​ជា បាញ់​សត្វពាហនៈ​អ្នកស្រុក​ជា​ច្រើន​ឆ្នាំ​កន្លង​មក។
លោក ទា សន ទទូច​សុំ​ឲ្យ​អាជ្ញាធរ​ខែត្រ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទប់ស្កាត់​ករណី​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​ រក្សា​បាន​តុល្យភាព​ជីវចម្រុះ និង​សុខ​សុវត្ថិភាព​ពលរដ្ឋ៖ «មូលហេតុ (ទាហាន​ឡាវ និង​ពលរដ្ឋ) អត់​ខ្លាច អត់​មាន​សមត្ថកិច្ច​ណា​ហាន​ធ្វើ។  ចូល​មក​ធម្មតា​ទៅ ព្រោះ​អាជ្ញាធរ​យើង​ក៏​មិន​បាន​រឹត​បន្តឹង។ កន្លែង​បឹង​ក្តូច គឺ​ជា​កន្លែង​ជម្រក​សត្វ​ដ៏​ធំ​ទូទាំង​ស្រុក​សៀមប៉ាង។ ឡាវ​វា​មក​បរបាញ់​សត្វព្រៃ​វា​បែក​ពេញ​ទឹក​ពេញ​ដី»
​ឆ្លើយ​តប​រឿង​នេះ អ្នកនាំពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខែត្រ​បាន​ទទួល​ព័ត៌មាន​នេះ​ហើយ និង​បាន​ចាត់​ឲ្យ​អាជ្ញាធរ​ស្រុក​ចុះ​ស្រាវជ្រាវ​ដែរ។ លោក​រំឭក​ថា កាល​ពី​ខែ​សីហា អភិបាល​ខែត្រ​បាន​ចុះ​ទៅ​ពិភាក្សា​បញ្ហា​នេះ​ជាមួយ​អាជ្ញាធរ​ឡាវ ដោយ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ឡាវ រក​មធ្យោបាយ​ហាម​ពលរដ្ឋ​របស់ខ្លួន​កុំ​ឲ្យ​ធ្វើ​សកម្មភាព​ខុសច្បាប់​ក្នុង​ ទឹក​ដី​ខ្មែរ ដែល​ផ្ទុយ​ពី​អនុស្សរណៈ​យោគយល់​ទ្វេភាគី​នៃ​ប្រទេស​ទាំង​ពីរ។
លោក​បញ្ជាក់​ថា ក្នុង​ជំនួប​នោះ អាជ្ញាធរ​ឡាវ បាន​បង្ហាញ​ជំហរ​ពេញ​ចិត្ត​នឹង​ទទួល​យក​សំណើ​នេះ​ដែរ៖ «ការងារ ​ហ្នឹង​គឺ​ខែត្រ​មាន​ឆន្ទៈ​យ៉ាង​រឹងមាំ​ថា មិន​ឲ្យ​មាន​ករណី​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ក៏​មិន​ត្រូវ​ឆ្លង​ទៅ​ខាង​គេ ហើយ​ខាង​គេ​ក៏​មិន​ឲ្យ​ឆ្លង​មក​ខាង​យើង ក្នុង​ការ​បរបាញ់​សត្វ​ព្រៃ។ ប៉ុន្តែ​យើង​អនុគ្រោះ​ពលរដ្ឋ​ដែល​ចេញ​ចូល​ក្បែរៗ​គ្នា ក្នុង​តំបន់ សាកសួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក និង​ការ​ព្យាបាល​ជំងឺ ឬ​ក៏​នាំ​យក​បន្លែ​បន្តិចបន្តួច​លក់​ដូរ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ»
​ប្រធាន​កម្មវិធី​ប្រចាំ​កម្ពុជា នៃ​អង្គការ​អភិរក្ស​សត្វ​ស្លាប​អន្តរជាតិ លោក ប៊ូ វីរសក្ស ក៏​សម្ដែង​ក្តី​បារម្ភ​អំពី​សកម្មភាព​លួច​ឆ្មក់​បាញ់​សត្វព្រៃ​នៅ​តំបន់​ ព្រៃ​ការពារ​ដោយ​ពលរដ្ឋ​ឡាវ។ តែ​យ៉ាង​ណា​លោក​លើក​ទឹក​ចិត្ត​ឲ្យ​សហគមន៍​ជូន​ដំណឹង​ករណី​នេះ​មក​អង្គការ​ របស់​លោក​ដើម្បី​កំណត់​ទីតាំង​ដែល​ឡាវ ឆ្លង​ដែន​មក​បរបាញ់។ លោក​ថា អង្គការ​លោក​នឹង​បង្កើន​កម្លាំង​ល្បាត​ពេល​យប់​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ ធ្វើ​ទៅ​បាន៖ «ជា​ការពិត​កម្លាំង​របស់​យើង​មាន​កំណត់ តែ​យើង​សង្ឃឹម​ថា គោលការណ៍​ថ្មីៗ ដែល​រដ្ឋាភិបាល​នឹង​ផ្តល់ ឧទ្យានុរក្ស​ថ្មី​ទៀត​នៅ​ឆ្នាំ​២០១៧ ហើយ​តំបន់​សៀមប៉ាង នឹង​ទទួល​បាន​ឧទ្យានុរក្ស​កាន់​តែ​ច្រើន​ទៀត ដើម្បី​យើង​ចាត់​វិធានការ​ល្បាត​ឲ្យ​ប្រសើរ​ជាង​មុន»
មន្ត្រី​សម្រប​ស​សម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល កត់សម្គាល់​ថា សមាគម​អាដហុក​ក៏​ទទួល​ព័ត៌មាន​ទាហាន​ឡាវ និង​ពលរដ្ឋ​ឡាវ ឆ្លង​ដែន​ចូល​ដី​ខ្មែរ​ខុស​ច្បាប់​នៅ​តំបន់​នោះ​ដែរ។ លោក​ទទូច​ឲ្យ​រដ្ឋាភិបាល​រក​មធ្យោបាយ​ពង្រឹង​កាតព្វកិច្ច​តម្រូត​ខ្មែរ​តាម​ ព្រំដែន និង​នគរបាល​ការពារ​ព្រំដែន​នៅ​តំបន់​នោះ​ឲ្យ​បាន​ហ្មត់ចត់​ដើម្បី​ឆ្លើយ​តប​ ការ​បារម្ភ​របស់​ពលរដ្ឋ និង​ចៀសវាង​បង្ក​ផល​ប៉ះពាល់​ជីវភាព​រស់​នៅ​ពលរដ្ឋ​ខ្មែរ ជាពិសេស​ទប់ស្កាត់​ការ​ឆ្លង​ដែន​ខុស​ច្បាប់៖ «កុំ​ថា អាង​តែ​មាន​ការ​យោគយល់​គ្នា ចេះ​តែ​បណ្តែតបណ្តោយ។ យូរៗ​ទៅ​វា​ចេះតែ​អនាធិបតេយ្យ។ យើង​ត្រូវ​ប្រើ​លក្ខណៈ​ច្បាប់​មួយ​ឲ្យ​រឹង​មាំ»
សហគមន៍​អះអាង​ថា បន្ទាប់​ពី​មាន​ទាហាន​ឡាវ ឆ្លង​ចូល​ដី​ខ្មែរ​តាំង​ពី​ឆ្នាំ​២០១៣ រហូត​បច្ចុប្បន្ន អ្នក​ភូមិ​ចំនួន​ពីរ​ឃុំ គឺ​ឃុំ​ស្រែសំបូរ និង​ឃុំ​ព្រែកមាស បាត់​គោ​ក្របី​យ៉ាង​ហោច​ណាស់ ១០០​គ្រួសារ​ក្នុង​នោះ​ប្រជាពលរដ្ឋ​មួយ​គ្រួសារៗ​បាត់​គោ​ក្របី​ចាប់​ពី ១​ក្បាល​ដល់​ជាង ២០​ក្បាល៕



No comments:

Post a Comment