[Background / related]
...
ការទប់ទល់ ការធ្វើ បាតុកម្ម នាពេលកន្លង |
វៀតណាម បង្រៀន កម្លាំង ប្រដាប់អាវុធ ខ្មែរ ឲ្យទប់ទល់ ការធ្វើ បាតុកម្ម
| ២៨ កញ្ញា ២០១៦
00:08
04:00
អគ្គស្នងការ នគរបាល ជាតិ បានបង្វឹក ជំនាញ បង្ក្រាប បាតុកម្ម ដល់យោធា ដោយថា ដើម្បី ទប់ទល់ បាតុកម្ម និងការពារ រដ្ឋាភិបាល ខណៈ ដែលគណបក្ស សង្គ្រោះជាតិ លើកឡើង ថា, ពួកគេ នឹងធ្វើ បាតុកម្ម បើ ស្ថានភាព នយោបាយ នៅតែ មានភាព តានតឹង។
នៅក្នុងវីដេអូ ឃ្លីប ដែលបង្ហោះ ដោយអគ្គស្នងការ នគរបាលជាតិ កាលពីថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦ បានបង្ហាញ ថា, គ្រូ ដែលបង្រៀន ហ្វឹកហ្វឺន គឺ ជាជនជាតិ វៀតណាម និងខ្មែរ ដោយធ្វើ នៅសាលា ដែលឧបត្ថម្ភ ដោយរដ្ឋាភិបាល វៀតណាម, ឈ្មោះ ថា សាលា មិត្តភាពន គរបាល កម្ពុជា-វៀតណាម។ [At training school funded by the Vietnamese government, called "Cambodia-Vietnam Friendship Training School"]
បើ តាមអគ្គស្នងការ នគរបាលជាតិ, ការបណ្ដុះបណ្ដាល ទប់ទល់ បាតុកម្មនេះ ធ្វើឡើង ជា៥វគ្គ។ ក្នុងមួយវគ្គ មានរយៈពេល ៣ខែ ដែលមាន កម្លាំង ប្រដាប់អាវុធ ២៧៧នាក់ មកពីខេត្ត ចំនួន៩។ [It's the 5th session; each session lasts for 3 months and has 277 participants from 9 provinces.]
នៅក្នុងវីដេអូឃ្លីបនោះ អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ថ្លៃងថាការបើកវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីពង្រឹងសមត្ថភាពកងកម្លាំងការពារសង្គម ពលរដ្ឋ និងការពាររដ្ឋាភិបាល ខណៈដែលលោកថាបច្ចុប្បន្នអង្គការក្រៅរដ្ឋាភិបាលនិងគណបក្សនយោបាយខ្លះកំពុងកំពុលបរិយាកាសថាកម្ពុជាមានវិបត្តិនយោបាយ។
លោកមានប្រសាសន៍ថា៖ «ការពិតអត់មានវិបត្តិនយោបាយទេ គឺមានតែអ្នកនយោបាយមួយចំនួនគាត់ជាប់ទោស ហើយមានបុគ្គលអង្គការក្រៅរដ្ឋាភិបាលខ្លះ គាត់ជាប់គុកមានតែប៉ុណ្ណឹង ហើយបច្ចុប្បន្នកំពុងតស៊ូអំពីផ្លូវច្បាប់ រឿងពិតមានតែប៉ុណ្ណឹង។ ក៏ប៉ុន្តែ ក្រុមខ្លះអង្គការខ្លះបានទៅប្ដឹងដល់អង្គការសហប្រជាជាតិ បានសរសេរទំព័រកាសែត បានបញ្ចេញតាមប្រព័ន្ធព័ត៌មានសង្គម ចុះទៅអាប់អ៊ួរសម្បើមណាស់។ ចឹងនគរបាលយើងត្រូវតែក្ដាប់បញ្ហានេះឲ្យជាប់ យើងត្រូវតែរឹងមាំ ដើម្បីការពារផលប្រយោជន៍ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញរបស់យើង។»
លោក នេត សារឿន អះអាងថាកម្លាំងបង្រា្កបបាតុកម្មកន្លងមកនៅមានចំណុចខ្សោយច្រើន ដែលធ្វើឲ្យក្រុមអ្នកធ្វើបាតុកម្មធ្វើបាបកម្លាំងដែលជាបង្រា្កប ដោយលោកលើកឧទាហរណ៍ពីការធ្វើបាតុកម្មកាលពីឆ្នាំ២០១៣។
លោកមានប្រសាសន៍ថា៖ «អ្នកដែលគេប្រព្រឹត្ត គេមានប្រៀបជាងយើង។ បាតុករខុសច្បាប់ អ្នកបង្កអសន្តិសុខវ៉ៃ គប់ដុំថ្ម គប់ទឹកអាស៊ីត គប់សាំងដប […] ជួនកាលយើងរកសាក្សីប្ដឹងទៅតុលាការអត់គ្រប់គ្រាន់ទេ។ ឯរូបខ្លះយើងការពារខ្លួគេប្ដឹងយើងថា ទៅរំលោភគេវិញ បានន័យថាកងកម្លាំងសមត្ថកិច្ចយើង អាគេវៃមកយើងអត់សូវមានរូបសោះ ពេលបំពានយើងមិនសូវមានរូបទេ ឯកម្លាំងយើងគ្រាន់តែលើជើងទាត់គេ ជាប់បាត់នៅក្នុងអាប់ប្រិយ [កាមេរ៉ា]។»
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍនិងសន្តិភាព លោក យង់ គឹមអេង ចាត់ទុកការបង្វឹកទាហាននេះជារឿងធម្មតា ក៏ប៉ុន្តែលោកថា មន្ត្រីនគរបាលមិនគួរបង្ហោះវីដេអូវគ្គបណ្ដុះបណ្ដាលបង្ក្រាបបាតុកម្មនេះឡើយ ព្រោះធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច ហើយវាជាការគំរាមហែងមកលើពលរដ្ឋ ខណៈដែលការធ្វើបាតុកម្មតវ៉ាកន្លងមក គឺប្រជាពលរដ្ឋជាអ្នកធ្វើ។ លោកបន្តថា ប្រសិនបើការបង្រ្កាបរបស់កម្លាំងមកលើអ្នកតវ៉ាដោយសន្តិវិធីនោះនឹងធ្វើឲ្យប៉ះពាល់កាន់តែខ្លាំងទៅសិទ្ធិសេរីភាពក្នុងការបញេ្ចញមតិនៅក្នុងប្រទេសកម្ពុជា។
លោកមានប្រសាសន៍ថា៖ «ប្រសិនបើការបង្ហាត់បង្រៀនទៅដល់កម្លាំងហ្នឹង គឺជាការបង្ហាត់បង្រៀន ដើម្បីតែបង្រ្កាបតែមួយមុខនោះ គឺយើងហាក់ដូចជាចាត់ទុកប្រជាពលរដ្ឋជាសត្រូវរបស់រដ្ឋអីចឹង។ ហើយមែនទែនទៅការបង្ហាត់បង្រៀនកម្លាំងទាំងអស់ហ្នឹង ត្រូវបង្ហាត់បង្រៀនតាំងពីរបៀបការទប់ទល់និងរបៀបការពារបាតុករ អាហ្នឹងបានវាមានភាពសមសម្របមួយ ហើយក្នុងការធានានិងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការចូលរួម ក្នុងការទាមទារ បញ្ចេញសិទ្ធិរបស់ខ្លួនដោយសន្តិវិធី។»
គួរបញ្ជាក់ថា ក្រោយពេលជាប់គាំងនយោបាយក្នុងអំឡុងឆ្នាំ២០១៣-២០១៤ មានចលនាបាតុកម្មជាច្រើនកើតឡើង ដូចជាការទាមទារឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ ទាមទារឲ្យថ្លៃសាំងចុះថោក ទាមទារឲ្យតម្លើងប្រាក់ឈ្នួលកម្មករជាដើម។ ក្នុងអំឡុងពេលទាមទារនោះ ក៏មានការបង្រា្កបក្រុមបាតុករនៅផ្លូវវេងស្រេងដែលធ្វើឲ្យមនុស្សយ៉ាងតិច៧នាក់បានស្លាប់និងមានមនុស្សជាច្រើនបានរបួស បន្ទាប់ពីមានការបង្រ្កាបដោយកងកម្លាំងប្រដាប់អាវុធ៕
No comments:
Post a Comment