សហគមន៍អន្តរជាតិនិងក្រុមអង្គការសង្គមស៊ីវិលក្នុងតំបន់ជជែក និងពិនិត្យឡើងវិញអំពីការអនុវត្តនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅទីក្រុងភ្នំពេញ កាលពីថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។ |
២៥ឆ្នាំ ក្រោយមក, អ្នកតាមដាន បារម្ភ ថា, កម្ពុជា កាន់តែ ឃ្លាតចេញ ពីកិច្ចព្រមព្រៀង ទីក្រុងប៉ារីស
VOA / វីអូអេ |
នៅក្នុងសន្និសីទ អន្តរជាតិ ដែលធ្វើឡើង នៅព្រឹក ថ្ងៃពុធនេះ,
ក្រុមអង្គការ សង្គមស៊ីវិល ប្រចាំតំបន់
និងសហគមន៍ អន្តរជាតិ សម្តែង ក្តីបារម្ភ អំពី បញ្ហាសន្តិភាព នៅក្នុងប្រទេស កម្ពុជា
ដោយមិន ចង់ឲ្យ កម្ពុជា ដើរចាកឆ្ងាយ ពីកិច្ចព្រមព្រៀង សន្តិភាព ទីក្រុង ប៉ារីស។
ភ្នំពេញ —
សហគមន៍អន្តរជាតិ និងក្រុមអង្គការសង្គមស៊ីវិលក្នុងតំបន់ជជែកគ្នាក្នុងសន្និសីទអន្តរជាតិមួយ កាលពីព្រឹកថ្ងៃទី១៩ ខែតុលានេះ ដើម្បីពិនិត្យឡើងវិញអំពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ សន្និសីទនេះធ្វើឡើងស្របពេលការរំឭកខួប២៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពមួយនេះ បានកំពុងខិតជិតមកដល់ ហើយខណៈដែលអង្គការសង្គមស៊ីវិលសម្តែងការបារម្ភអំពីការវិវត្តស្ថានភាពនយោបាយ សង្គម និងសន្តិភាព នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។
នៅក្នុងសន្និសីទអន្តរជាតិដែលធ្វើឡើងនៅព្រឹកថ្ងៃពុធនេះ ក្រុមអង្គការសង្គមស៊ីវិលប្រចាំតំបន់ និងសហគមន៍អន្តរជាតិសម្តែងក្តីបារម្ភអំពីបញ្ហាសន្តិភាពនៅក្នុងប្រទេសកម្ពុជា ដោយមិនចង់ឲ្យកម្ពុជាដើរចាកឆ្ងាយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
កិច្ចព្រមព្រៀងទីក្រុងបារីស (Paris Peace Agreements) ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានធ្វើឲ្យភាគី៤ ឈប់បាញ់គ្នា នាំឲ្យមានសន្តិភាព ធានាបូរណភាពដែនដី អធិបតេយ្យភាពជាតិ ការអភិវឌ្ឍជាដើមផងនោះ គឺជាស្នាព្រះហស្តរបស់សម្តេចឪព្រះបាទនរោត្តម សីហនុ ដែលជាអ្នកផ្តួចផ្តើម។
សន្និសីទអន្តរជាតិនេះ ធ្វើឡើងដើម្បីពិនិត្យឡើងវិញថា តើភាគីរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀត ពិសេសប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀង បានអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនេះដោយមានប្រសិទ្ធភាពកម្រិតណានោះ។
នៅក្នុងការពិនិត្យឡើងវិញទៅលើការអនុវត្តកិច្ចព្រមព្រៀងដែលមានអាយុ២៥ឆ្នាំនេះក្រុមអង្គការសង្គមស៊ីវិលបានមើលឃើញថា បញ្ហាសិទ្ធិមនុស្ស ការអនុវត្តលទ្ធិប្រជាធិបតេយ្យ ដែលនៅមិនទាន់មានភាពប្រសើរត្រឹមត្រូវ និងភាពចម្រូងចម្រាសនៃការបង្កើតច្បាប់ថ្មីៗមួយចំនួនដែលប៉ះពាល់ដល់ឯករាជ្យភាពរបស់តុលាការ និងរឹតបន្តឹងការប្រមូលផ្តុំការសម្តែងមតិ អាចនឹងធ្វើឲ្យខូចដល់ដំណើរការកសាងសន្តិភាពពេញលេញក្នុងប្រទេសកម្ពុជា។
លោកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានលើកអំពីក្តីបារម្ភចំពោះឧបសគ្គចម្បងៗដែលអាចនាំកម្ពុជាឲ្យប្រាសចាកពីការគោរពសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស។ ឧបសគ្គទាំងនោះពាក់ព័ន្ធទៅនឹងការរឹតត្បិតសិទ្ធិសេរីភាពមូលដ្ឋាន ក៏ដូចជាសិទ្ធិនយោបាយ ដែលមានដូចជាសេរីភាពក្នុងការប្រមូលផ្តុំ សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពក្នុងការបង្កើតសមាគមជាដើម។
លោកស្រីបញ្ជាក់បន្ថែមទៀតថា ប្រជាជនកម្ពុជាពុំទាន់ទទួលបានសិទ្ធិសេរីភាពគ្រប់គ្រាន់អនុលោមទៅតាមច្បាប់សាកលស្តីអំពីសិទ្ធិមនុស្សដែលកម្ពុជាបានផ្តល់សច្ចាប័នរួចទៅហើយនោះ ជាពិសេសគឺប្រាសចាកនឹងអត្ថន័យនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះតែម្តង។
លោកស្រី ចក់ សុភាព បញ្ជាក់ថា៖
«អ្វីដែលខកខានក្នុងការបំពេញទៅតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះដែរ ពាក់ព័ន្ធនឹងការយាយីទៅលើសកម្មជនសិទ្ធិមនុស្ស សកម្មជននយោបាយ។ ការដែលបង្កើតច្បាប់មួយចំនួនដែលមានលក្ខណៈរឹតបន្តឹង។ បើយើងមើលទៅច្បាប់នេះសំដៅទៅលើតួអង្គសំខាន់របស់សង្គមស៊ីវិលដែលដើរតួសំខាន់ក្នុងប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ។»
លោក ស៊ុន ឆ័យ តំណាងរាស្ត្រគណបក្សប្រឆាំង ដែលមានវត្តមាននៅសន្និសីទអន្តរជាតិដដែលនោះ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា បរាជ័យមួយក្នុងចំណោមបរាជ័យផ្សេងៗទៀតក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនោះគឺ សិទ្ធិសេរីភាពក្នុងការបំពេញការងារផ្នែកនយោបាយរបស់គណបក្សប្រឆាំង។
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះបញ្ជាក់ថា៖
«២៥ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ កម្មវិធីនៃការសិក្សាឡើងវិញនូវភាពជោគជ័យ និងបរាជ័យនៃការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះបានផ្តោតអារម្មណ៍ទៅលើការប្រមូលផ្តុំអំណាចហ្នឹង។ តំណាងរាស្រ្តដែលមានអភ័យឯកសិទ្ធិ ដែលធ្លាប់បំពេញការងារដោយមិនភ័យខ្លាច ឥឡូវរងគ្រោះដោយភ័យខ្លាច។ នេះជាបញ្ហាដែលត្រូវដោះស្រាយឲ្យបានឆាប់ ឲ្យស្ថាប័នរដ្ឋរឹងមាំឡើង ហើយអំណាចបុគ្គលត្រូវកាត់បន្ថយ។»
ការពិនិត្យលើភាពជោគជ័យ និងបរាជ័យនៃការអនុវត្តសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសមកទល់នឹងឆ្នាំនេះ អ្វីដែលគេនៅបារម្ភទៀតនោះ គឺការបោះឆ្នោតដោយសេរី និងយុត្តិធម៌សម្រាប់ឆ្នាំ២០១៧ និង២០១៨ ខាងមុខ។
លោកស្រី ចក់ សុភាព បានថ្លែងទៀតថា កន្លងមក ក្រុមអង្គការសង្គមស៊ីវិលបានពិភាក្សាអំពីយន្តការនៃការផ្ទេរអំណាចដោយសន្តិភាព ដើម្បីជំរុញឲ្យមានការប្រកួតប្រជែងដោយស្មើភាពក្នុងការដឹកនាំប្រទេស។
«យើងព្យាយាមក្នុងការជជែកស្វែងរកយន្តការណាមួយដែលធានាថា
ពេលដែលមានការផ្លាស់ប្តូរអ្នកដែលឈ្នះឆ្នោតក្រៅពីគណបក្សកាន់អំណាចបច្ចុប្បន្ន
តើយើងអាចធានានូវសន្តិភាពយ៉ាងម៉េច
ការផ្ទេរអំណាចដោយសន្តិវិធីយ៉ាងម៉េច
អញ្ចឹងយើងនឹងអាចមើលឃើញនូវដំណោះស្រាយ។
យើងចង់ឲ្យគណបក្សកាន់អំណាចទាំងអស់ប្រកួតប្រជែងដោយស្មើភាព។»
លោក មាស នី អ្នកវិភាគនយោបាយ និងសង្គមនៅកម្ពុជាបាន បានប្រមើលមើលទៅអនាគតនៃសន្តិភាពរបស់កម្ពុជាថា អ្នកនយោបាយគួរសម្រាលពាក្យមួយចំនួនដែលអាចកាត់បន្ថយការចងគំនុំគ្នាទៅវិញទៅមក ដើម្បីត្រៀមខ្លួនក្នុងដំណាក់កាលផ្ទេរអំណាចដោយសន្តិវិធី។ លោកថា យន្តការមួយដែលប្រសើរគឺការបង្កើនភាពទុកចិត្តគ្នាក្នុងការផ្លាស់ប្តូរទស្សនៈនយោបាយ ដើម្បីធ្វើប្រទេសជៀសផុតពីជម្លោះនយោបាយបែបបុគ្គល ដែលបានយាយីប្រទេសកម្ពុជាជាច្រើនឆ្នាំមកនេះ។
អ្នកវិភាគរូបនេះពន្យល់ថា៖
«អ្នកនយោបាយខ្លះនៅយល់ថា បើគាត់ចាញ់ឆ្នោត គាត់ត្រូវបានគេធ្វើបាបវិញ ព្រោះឥឡូវមានម្ខាងធ្វើបាបម្ខាង ដល់គេឈ្នះឆ្នោត គេធ្វើបាបវិញ។ ប្រពៃណីហ្នឹងគួរកាត់បន្ថយ ហើយកុំបង្កើតពាក្យឲ្យមានការខ្លាចគ្នាទៅវិញទៅមក។ ផ្តល់ភាពកក់ក្តៅទៅវិញទៅមកទៅ ១០ទៅ១៥ឆ្នាំទៅ ខ្មែរនឹងរកឃើញឯកភាពជាតិមួយវិញហើយ។ តែបើនៅតែដូចសព្វថ្ងៃនេះ សង្គមយើងនឹងកើតចងគំនុំគ្នាមិនចប់ទេ។»
អ្នកវិភាគសង្គមលោក មាស នី បញ្ជាក់បន្ថែមថា ប្រទេសកម្ពុជាមិនអាចមើលរំលងកិច្ចព្រមព្រៀងនេះបាននោះឡើយ ព្រោះវាជាឯកសារប្រវត្តិសាស្ត្រមួយធានាដល់ការរស់រានឡើងវិញរបស់កម្ពុជា ក្រោយរបបខ្មែរក្រហម។
ស្របពេលដែលសង្គមស៊ីវិល សហគមន៍អន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលនានា ពិនិត្យតាមដានឡើងវិញលើការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សាលារាជធានីភ្នំពេញបដិសេធការប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យដើម្បីអបអរ និងរំឭកខួបអនុស្សាវរីយ៍លើកទី២៥នៃជោគជ័យសន្តិភាពនៅក្នុងប្រទេសកម្ពុជា។ សាលារាជធានីភ្នំពេញបញ្ជាក់ថា គណបក្សប្រឆាំងដែលស្នើសុំប្រារព្ធកម្មវិធីក្នុងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦នោះ គួរកំណត់ចំនួនអ្នកចូលរួមដើម្បីកុំឲ្យលើសកំណត់តាមច្បាប់៕

រូបថតជាច្រើនផ្ទាំងដែលរំលឹកអំពីអនុស្សាវរីយ៍ និងភាពជោគជ័យនៃការនាំមកនូវសន្តិភាពវិញរបស់កម្ពុជាក្រោយការអនុម័តសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស នៅទីក្រុងភ្នំពេញ កាលពីថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។ |
លោក មាស នី អ្នកវិភាគនយោបាយ និងសង្គមនៅកម្ពុជាបាន បានប្រមើលមើលទៅអនាគតនៃសន្តិភាពរបស់កម្ពុជាថា អ្នកនយោបាយគួរសម្រាលពាក្យមួយចំនួនដែលអាចកាត់បន្ថយការចងគំនុំគ្នាទៅវិញទៅមក ដើម្បីត្រៀមខ្លួនក្នុងដំណាក់កាលផ្ទេរអំណាចដោយសន្តិវិធី។ លោកថា យន្តការមួយដែលប្រសើរគឺការបង្កើនភាពទុកចិត្តគ្នាក្នុងការផ្លាស់ប្តូរទស្សនៈនយោបាយ ដើម្បីធ្វើប្រទេសជៀសផុតពីជម្លោះនយោបាយបែបបុគ្គល ដែលបានយាយីប្រទេសកម្ពុជាជាច្រើនឆ្នាំមកនេះ។
អ្នកវិភាគរូបនេះពន្យល់ថា៖
«អ្នកនយោបាយខ្លះនៅយល់ថា បើគាត់ចាញ់ឆ្នោត គាត់ត្រូវបានគេធ្វើបាបវិញ ព្រោះឥឡូវមានម្ខាងធ្វើបាបម្ខាង ដល់គេឈ្នះឆ្នោត គេធ្វើបាបវិញ។ ប្រពៃណីហ្នឹងគួរកាត់បន្ថយ ហើយកុំបង្កើតពាក្យឲ្យមានការខ្លាចគ្នាទៅវិញទៅមក។ ផ្តល់ភាពកក់ក្តៅទៅវិញទៅមកទៅ ១០ទៅ១៥ឆ្នាំទៅ ខ្មែរនឹងរកឃើញឯកភាពជាតិមួយវិញហើយ។ តែបើនៅតែដូចសព្វថ្ងៃនេះ សង្គមយើងនឹងកើតចងគំនុំគ្នាមិនចប់ទេ។»
អ្នកវិភាគសង្គមលោក មាស នី បញ្ជាក់បន្ថែមថា ប្រទេសកម្ពុជាមិនអាចមើលរំលងកិច្ចព្រមព្រៀងនេះបាននោះឡើយ ព្រោះវាជាឯកសារប្រវត្តិសាស្ត្រមួយធានាដល់ការរស់រានឡើងវិញរបស់កម្ពុជា ក្រោយរបបខ្មែរក្រហម។
ស្របពេលដែលសង្គមស៊ីវិល សហគមន៍អន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលនានា ពិនិត្យតាមដានឡើងវិញលើការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សាលារាជធានីភ្នំពេញបដិសេធការប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យដើម្បីអបអរ និងរំឭកខួបអនុស្សាវរីយ៍លើកទី២៥នៃជោគជ័យសន្តិភាពនៅក្នុងប្រទេសកម្ពុជា។ សាលារាជធានីភ្នំពេញបញ្ជាក់ថា គណបក្សប្រឆាំងដែលស្នើសុំប្រារព្ធកម្មវិធីក្នុងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦នោះ គួរកំណត់ចំនួនអ្នកចូលរួមដើម្បីកុំឲ្យលើសកំណត់តាមច្បាប់៕
No comments:
Post a Comment