Paris Peace Accords 23 Oct. 1991

Thursday, October 20, 2016

អ្នក​នយោបាយ ​ទទូច​ ឲ្យ​កងទ័ព​​ អព្យាក្រឹត​ ការពារ​ ជាតិ មិនមែន ​ការពារ​ បក្ស​ ទេ | Politicians urge military to be neutral, to protect nation not a political party

រូបឯកសារ៖ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​​កូន​ប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ ​មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក​ ចូល​រួម​នៅ​ក្នុង​​លំហាត់​សមយុទ្ធ​«ឆ្មាំ​អង្គរ​២០១៤‍» ជាមួយ​យោធា​សហរដ្ឋ​អាមេរិក នៅ​មេបញ្ជាការដ្ឋាន​រថពាស​ដែក​នៅ​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៤។
រូបឯកសារ៖ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​​កូន​ប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ ​មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក​ ចូល​រួម​នៅ​ក្នុង​​លំហាត់​សមយុទ្ធ​«ឆ្មាំ​អង្គរ​២០១៤‍» ជាមួយ​យោធា​សហរដ្ឋ​អាមេរិក នៅ​មេបញ្ជាការដ្ឋាន​រថពាស​ដែក​នៅ​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៤។

អ្នក​នយោបាយ ​ទទូច​ ឲ្យ​កងទ័ព​​ អព្យាក្រឹត​ ការពារ​ ជាតិ មិនមែន ​ការពារ​ បក្ស​ ទេ

 VOA / វីអូអេ |
លោក​ ហ៊ុន ម៉ាណែត​ កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន ​និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ ថ្លែង​ថា ​កង​កម្លាំង​ប្រដាប់​អាវុធ​​ មាន​តួនាទី​ការពារ​រដ្ឋធម្មនុញ្ញ​ និង​រដ្ឋាភិបាល​ស្រប​ច្បាប់​ ដើម្បី​ការពារ​សុខ​សន្តិភាព​និង​បូរណភាព​ទឹកដី។

នៅ​ថ្ងៃ​ពុធ​នេះ​ អ្នក​នយោបាយ​ នៅ​កម្ពុជា​ ទទូច​ ឲ្យ​កង ​ប្រដាប់​អាវុធ​ កម្ពុជា ​បំពេញ​ កាតព្វកិច្ច​ខ្លួន​ ដូច​ដែល​បាន​ កំណត់​ នៅ​ក្នុង​ រដ្ឋធម្មនុញ្ញ ខណៈ ​អ្នក​ឃ្លាំ​មើល ​ស្ថានការណ៍​ នយោបាយ​ យល់​ថា, ​មន្ត្រី​ ជាន់​ខ្ពស់​ នៃ​កង​កម្លាំង ​ប្រដាប់​អាវុធ ​មួយ​ចំនួន​ ហាក់​មាន​ ទំនោរ​ ទៅ​កាន់​ គណបក្ស​ កាន់​អំណាច។

លោក​ ហ៊ុន ម៉ាណែត​ កូន​ប្រុស​ច្បង​ របស់​លោក​ នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន ​និង​ជា​នាយ​រង​ សេនាធិការ​ ចម្រុះ ​នៃ​កង​យោធពល​ ខេមរភូមិន្ទ​ ថ្លែង​ថា, ​កង​កម្លាំង​ ប្រដាប់​អាវុធ មាន​តួនាទី​ ការពារ​ រដ្ឋធម្មនុញ្ញ​ និង​រដ្ឋាភិបាល ​ស្រប​ច្បាប់​ ដើម្បី​ ការពារ​ សុខ​សន្តិភាព​ និង​បូរណភាព​ ទឹកដី។


លោក​បន្ត​ថា​ កង​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​ឯកសណ្ឋាន​ មិន​មែន​ជា​ឧបករណ៍​របស់​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ។​ ក៏​ប៉ុន្តែ​លោក​ថា​ ពួកគេ​ក៏​មាន​សិទ្ធិ​ជ្រើសរើស​គណបក្ស​នយោបាយ​ណា​ដែល​ពួកគេ​ពេញ​ចិត្ត​ ក្នុង​នាម​ជា​ពលរដ្ឋ​កម្ពុជា​ដែរ។

លោក​ អេង ឆៃអ៊ាង​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​ថា ​គណបក្ស​ជំទាស់​ចង់​ឃើញ មន្ត្រី​កង​ប្រដាប់​អាវុធ​ប្រកាន់​ជំហរ​អព្យាក្រឹត។​ លោក​ថា​ មន្ត្រី​យោធា​ ​និង​កង​កម្លាំង​នគរបាល​ គប្បី​ធ្វើ​តែ​កិច្ចការ​ណា​ដែល​បម្រើផល​ប្រយោជន៍​ជាតិ​ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏​ដោយ​ លោក​ មាស​ នី​ អ្នក​វិភាគ​សង្គម​ឲ្យ​ដឹង​ថា​ កន្លង​មក​ ធ្លាប់​មាន​មន្ត្រី​ជាន់​ខ្ពស់​របស់​កង​ប្រដាប់​អាវុធ​ខ្លះ​ធ្លោយមាត់​ថា​ ពួក​គេ​ជា​កងទ័ព​របស់​គណបក្ស​នយោបាយ។​ លោក​ថា​ ការណ៍​នេះ​បង្ហាញ​ថា​ កង​ប្រដាប់​អាវុធ​នៅ​កម្ពុជា​ហាក់​មិន​ទាន់​មាន​ជំហរ​អព្យាក្រឹត​ពេញ​លេញ​ដូច​ដែល​បាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​ទេ៕


1 comment: