Paris Peace Accords 23 Oct. 1991

Tuesday, October 25, 2016

តុលាការ​ នឹង​បន្ត​ ចំណាត់​ការ​ លើ​ប្រធាន​ សមាគម​ អាដហុក​ បន្ទាប់​ ពី​ខកខាន​ មិន​ចូល​ បំភ្លឺ | Court to take measures against ADHOC president after he fails to appear in court to testify

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ធន សារាយ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៦។
ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ធន សារាយ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៦។

តុលាការ​ នឹង​បន្ត​ ចំណាត់​ការ​ លើ​ប្រធាន​ សមាគម​ អាដហុក​ បន្ទាប់​ ពី​ខកខាន​ មិន​ចូល​ បំភ្លឺ


RFA / វិទ្យុ អាស៊ី សេរី | ២៤ តុលា ២០១៦




ប្រធាន​សមាគម​អាដហុក (ADHOC) មិន​បាន​ចូល​ខ្លួន​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​រឿង​អាស្រូវ​ស្នេហា​រវាង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ដោយសារ​លោក​កំពុង​ជាប់​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។ ចំពោះ​ការ​ខកខាន​នេះ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​បន្ត​ចំណាត់​ការ​ស៊ើបសួរ​លើ​សំណុំ​រឿង​នេះ​បន្ត​ទៀត។

សំណុំ​រឿង​អាស្រូវ​ស្នេហា​ដែល​គេ​ចោទ​ថា កើត​មាន​រវាង​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ នៅ​តែ​បន្ត​ជះ​ឥទ្ធិពល​លើ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​មក​ដល់​ពេល​នេះ។

តាម​ការ​កំណត់​នៅ​ក្នុង​ដីកា​កោះ​របស់​ចៅក្រម​ស៊ើបសួរ នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នោះ គឺ​លោក ធន សារាយ ត្រូវ​ចូល​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៦ នេះ ក្នុង​នាម​សាក្សី​ក្នុង​សំណុំ​រឿង​សូកប៉ាន់​សាក្សី ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​នាង​ស្រី​មុំ។

ក៏ប៉ុន្តែ​មន្ត្រី​សមាគម​អាដហុក បញ្ជាក់​ថា លោក ធន សារាយ មិន​បាន​ចូល​ទៅ​កាន់​តុលាការ​នោះ​ទេ ដោយសារ​តែ​កំពុង​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស ដែល​មិន​ទាន់​ច្បាស់​ថា​អាច​នឹង​វិល​មក​វិញ​ពេល​ណា​នោះ​ទេ។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា បាន​ឲ្យ​ដឹង​តាម​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម (Telegram) នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​បន្ត​ចំណាត់​ការ​ស៊ើបសួរ​លើ​សំណុំ​រឿង​នេះ​បន្ត​ទៀត ខណៈ​ដែល​លោក ធន សារាយ មិន​ចូល​ឆ្លើយ​តាម​កាលបរិច្ឆេទ​កោះ​ហៅ​នៅ​ថ្ងៃ​ទី​២៤ តុលា នេះ។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​កោះ​ហៅ​លោក ធន សារាយ នៅ​ពេល​នេះ និង​ការ​ចាប់​ខ្លួន​មន្ត្រី​សមាគម​អាដហុក​កន្លង​ទៅ គឺ​ជា​ការ​គំរាម​កំហែង​ដល់​សមាគម​អាដហុក​ផ្ទាល់ និង​គំរាម​កំហែង​ដល់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ផ្សេងៗ​ទៀត៖ «»

ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ស្នេហា​រវាង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​នាង ខុម ចាន់តារាទី នេះ មន្ត្រី​សមាគម​អាដហុក​ចំនួន ៤​នាក់​កំពុង​ជាប់​ឃុំ ដោយ​ត្រូវ​ចោទ​ប្រកាន់​ថា​បាន​សូកប៉ាន់​សាក្សី។ អ្នក​ទាំង​នោះ​រួម​មាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី។ ចំណែក​អគ្គលេខាធិការ​រង គ.ជ.ប និង​ជា​អតីត​មន្ត្រី​សមាគម​អាដហុក​ដែរ​នោះ គឺ​លោក នី ចរិយា ក៏​កំពុង​ជាប់​ឃុំ​ដែរ។ ក្រៅ​ពី​នេះ ក៏​មាន​មន្ត្រី​សមាគម​នេះ​មួយ​ចំនួន​ទៀត និង​ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង ក៏​ត្រូវ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​ក្នុង​នាម​សាក្សី​ដែរ។

សំណុំ​រឿង​ដែល​នាំ​ឲ្យ​មន្ត្រី​អាដហុក និង​អគ្គលេខាធិការ​រង គ.ជ.ប ត្រូវ​ចាប់​ឃុំ​ខ្លួន និង​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ត្រូវ​កោះ​ហៅ​ចូល​ទៅ​តុលាការ​នេះ ត្រូវ​អ្នក​វិភាគ​នយោបាយ​ចាត់​ទុក​ថា ជា​សំណុំ​រឿង​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។ ម្ល៉ោះ​ហើយ​ទើប​បាន​ជា​ប្រជាពលរដ្ឋ ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន បង្កើត​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ទាំងអស់ ដែល​គេ​ចាត់​ទុក​ថា​អ្នក​ទាំងអស់​នេះ បាន​ធ្វើ​ការ​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ការ​រំលោភ​ដីធ្លី និង​សិទ្ធិ​មនុស្ស ជាដើម។

លោក អំ សំអាត យល់​ថា បញ្ហា​នេះ​អាច​ធូរ​ស្រាល​ទៅ​វិញ​នៅ​ក្រោយ​ស្ថានភាព​តានតឹង​ផ្នែក​នយោបាយ​បាន​បញ្ចប់៕

1 comment:

  1. Anonymous1:00 PM

    I think we need to make a lot of noises in the U.S. and around the world that Hun Sen is not a leader of Cambodia, but he has been advised by the Vietnamese/Yuon secret agents and thieves (who have been in Cambodia since 1979 and before 1979) about what to do against higher educated Cambodian people, NGO, ADHOC, Opposition leaders. We, Khmer Yeurng, know so well about Yuon/Vietnamese dirty plans and tricks that force Hun Sen and his CPP corrupted and dumb Officials in CPP government to do whatever to hurt, jail, kill well-educated and intelligent Cambodian/Khmer people just like the Killing Fields (1975-1979) that ended up killing higher-educated Khmer/Cambodian people including children by the hands of Vietnamese/Yuon secret agents (who dressed up like Khmer Rouges soldiers to fool everyone and foreigners), thinking only Khmer Rouges soldiers of Pol Pot killed their own people instead. All we do is blame Yuon/Vietnamese leaders in Hanoi and Vietnamese secret agents hiding in CPP government regime. Please report to the UN officials, the U.S. and European officials that Vietnamese/Yuon leaders are still behind all the problems in Cambodia, creating the chaos situations, pushing Hun Sen to do what is supposed to do to fight against his own kinds, behind the killing of Dr. Kem Ley by borrowing and using Hun Sen's third hands, hiding in Khmer/Cambodian military uniforms (who are the Vietnamese/Yuon off-springs because of illegal Yuon/Vietnamese residents in Cambodia since 1979, and beyond.

    ReplyDelete