២៤ តុលា ២០១៦ / 24 October 2016
សម រង្ស៊ី ត្រូវ បានរដ្ឋាភិបាល និរទេស ជាផ្លូវការ មិន ឲ្យចូលមក ប្រទេស កម្ពុជាវិញ
ដកស្រង់ ពីកាសែត ខេមបូឌា ដេលី (Cambodia Daily) ចុះថ្ងៃ ២៤ តុលា ២០១៦
លោក សម រង្ស៊ី ប្រធាន គណបក្សប្រឆាំង
ត្រូវ បាននិរទេស ជាផ្លូវការ ចេញ ពីប្រទេស កម្ពុជា នៅក្នុង ចំណាត់ការ មួយ
ដែលហាក់ បំពាន ទាំងច្បាប់ ជាតិ និងច្បាប់ អន្តរជាតិ។
លិខិត មួយច្បាប់ របស់ រដ្ឋាភិបាល ដែលបញ្ជា ឲ្យមន្ត្រី រារាំង លោក សម រង្ស៊ី
កុំ ឲ្យចូល ប្រទេសវិញ តាមផ្លូ វគោក, ផ្លូវ អាកាស, ឬផ្លូវ សមុទ្រ
ត្រូវ បានផ្សព្វផ្សាយ ជាសាធារណៈ កាលពីចុង សប្តាហ៍ កន្លងទៅ
ដោយអ្នក នាំពាក្យ គណបក្ស កាន់អំណាច បកស្រាយ ថា,
ការវិលត្រឡប់ របស់លោក មានតែ នាំមក នូវការ បង្ហូរឈាម និងការ បំផ្លិចបំផ្លាញ ប៉ុណ្ណោះ។
លោក សម រង្ស៊ី ដែលបច្ចុប្បន្ន សមត្ថកិច្ច ចង់ចាប់ខ្លួន ពីបទបរិហារកេរ្តិ៍ បានមាន ប្រសាសន៍ ថា, លោក នឹងនៅតែ ស្វែងរក វិធី ដើម្បី វិលត្រឡប់ មកប្រទេស កម្ពុជាវិញ ឲ្យបាន មុន ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ ឆ្នាំ២០១៨ ខណៈ ក្រុមអ្នកជំនាញ ខាងផ្លូវច្បាប់ និយាយ ថា, គ្មាន មូលដ្ឋាន គតិយុត្តិ ចំពោះ បម្រាមនេះទេ នៅក្នុងច្បាប់ជាតិ និងច្បាប់អន្តរជាតិ ស្តីពី សិទ្ធិមនុស្ស។
បទបញ្ជានេះ ត្រូវ បានផ្សព្វផ្សាយ តាមរយៈលិខិត មួយច្បាប់ ចុះថ្ងៃ ទី១៨ ខែតុលា
ចេញ ពីលោក សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួង មហាផ្ទៃ
និងធ្វើឡើង ក្រោយមាន លិខិត មួយច្បាប់ ចេញពី ទីស្តីការ គណៈរដ្ឋមន្ត្រី កាលពីមួយ សប្តាហ៍ មុននេះ
ដែលបញ្ជា ឲ្យលោក សុខ ផល រារាំង កុំ ឲ្យលោក សម រង្ស៊ី ចូលស្រុកវិញ តាមផ្លូវអាកាស។
លិខិតចុងក្រោយនេះបញ្ជាឲ្យមន្ត្រីនៅតាមអាកាសយានដ្ឋានអន្តរជាតិចំនួន៣នៅក្នុងប្រទេស
និងច្រកព្រំដែនអន្តរជាតិនានាឲ្យមានការប្រុងប្រយ័ត្ន
ហើយរាយការណ៍ភ្លាមៗនូវព័ត៌មានស្តីពីលោក សម រង្ស៊ី វិលចូលប្រទេសវិញ។
លិខិតនោះមានខ្លឹមសារដូច្នេះថា
«ចាត់វិធានការតាមផ្លូវច្បាប់ដើម្បីកុំឲ្យបុគ្គលនេះចូលក្នុងប្រទេសកម្ពុជាបាន
និងចាត់វិធានការផ្សេងទៀតតាមការចាំបាច់។»
ទោះជាយ៉ាងណា លោក សុខ ផល មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ។
លិខិតរបស់លោកបានចេញប្រហែលមួយសប្តាហ៍
បន្ទាប់ពីលោកទទួលបានការណែនាំពីទីស្តីការគណៈរដ្ឋមន្ត្រីឲ្យរារាំងលោក សម រង្ស៊ី
កុំឲ្យវិលចូលស្រុកវិញតាមយន្តហោះ។
ក្នុងលិខិតចុះថ្ងៃទី១២ខែតុលានោះ មានខ្លឹមសារថា
គ្រប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដែលធ្វើប្រតិបត្តិការហោះហើរមកកម្ពុជា
មិនត្រូវបានអនុញ្ញាតឲ្យបុគ្គល សម រង្ស៊ី ឡើងយន្តហោះមកកម្ពុជាទេ។
ក្នុងករណីដែលបុគ្គលនេះធ្វើដំណើរមកកម្ពុជា តាមរយៈយន្តហោះណាមួយ
យន្តនោះនឹងត្រូវបង្វែរឲ្យទៅអាកាសយានដ្ឋានដើមវិញ
ហើយក្នុងករណីដែលបុគ្គលនេះចាកចេញផុតពីយន្តហោះ
នគរបាលអន្តោប្រវេសន៍ត្រូវចាត់វិធានការតាមផ្លូវច្បាប់
ដើម្បីកុំឲ្យបុគ្គលនេះចូលក្នុងប្រទេសកម្ពុជាបាន
និងចាត់វិធានការផ្សេងទៀតតាមការចាំបាច។
ចាប់តាំងពីនិរទេសខ្លួនឯងកាលពីខែវិច្ឆិកាមក
ដើម្បីគេចវេះទោសជាប់ពន្ធនាគារពីរឆ្នាំ លោក សម រង្ស៊ី
បានសន្យាវិលត្រឡប់មកវិញឲ្យបានមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០១៨។ កាលពីសប្តាហ៍មុន
លោកបានស្ម័គ្រចិត្តវិលត្រឡប់មកវិញភ្លាមៗ ហើយចូលពន្ធនាគារជាថ្នូរនឹងការដោះលែង “អ្នកទោសនយោបាយ” ទាំងអស់នៅក្នុងប្រទេស។
លោកមានប្រសាសន៍កាលពីសប្តាហ៍មុនថា ផែនការរយៈពេលវែងរបស់លោក មិនបានកែប្រែទេ។
លោកបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា «ទោះជា រដ្ឋាភិបាល សម្រេច បែបណា ក៏ដោយ, ខ្ញុំ នៅតែ ប្តេជ្ញា វិលត្រឡប់ មកប្រទេស កម្ពុជា
វិញ តាមផ្លូវ ណាមួយ ឬផ្លូវផ្សេង ណាមួយទៀត។ នៅពេលនេះ ខ្ញុំ មិនអាចប្រាប់ ថា,
ខ្ញុំ នឹងមកដល់ ប្រទេសកម្ពុជាវិញ ដោយវិធីណា និងពេលណា ឡើយ (វា អាច ក្នុងមួួយឆ្នាំ, មួយខែ,
ឬមួយសប្តាហ៍ មុនការ បោះឆ្នោត អាណត្តិក្រោយ។ គួរ យល់ថា,
ខ្ញុំ មិនអាច លាតត្រដាង ព័ត៌មាន លម្អិត ស្តីពី ផែនការ របស់ខ្ញុំ បានទេ ពីព្រោះ ការធ្វើ បែបនេះ អាចធ្វើ ឲ្យខូច ការអនុវត្ តផែនការ។»
លោក សម រង្ស៊ី បានមានប្រសាសន៍ថា ប្រសិនបើរដ្ឋាភិបាលពិតជាយល់ថា លោកជា
ទណ្ឌិតមែននោះ ពួកគេគួរតែស្វះស្វែងធ្វើបត្យាប័នលោក និងចាប់ខ្លួនឃុំឃាំង
មិនមែនចាត់វិធានការគួរឲ្យភ្ញាក់ផ្អើលដើម្បីរារាំងលោកកុំឲ្យចូលមកប្រទេសកម្ពុជា
នោះទេ។
លោកថ្លែងថា «ភាពមិនសមហេតុផលរបស់រដ្ឋាភិបាលលោក
ហ៊ុន សែន បង្ហាញថា ការចោទប្រកាន់មកលើរូបខ្ញុំ
ព្រមទាំងការផ្តន្ទាទោសខ្ញុំដោយតុលាការទីក្រុងភ្នំពេញ គឺគ្មាន
មូលដ្ឋានអ្វីទាល់តែសោះ និងគួរឲ្យអស់សំណើច ដោយផ្អែកលើហេតុផលនយោបាយសុទ្ធសាធ។»
លោក សុក សំអឿន មេធាវីការពារសិទ្ធិមនុស្សដ៏លេចធ្លោ មានប្រសាសន៍ថា ការរារាំងលោក
សម រង្ស៊ី មិនឲ្យចូលមកប្រទេសកម្ពុជាវិញ គឺផ្ទុយពីច្បាប់ជាតិផ្សេងៗ
រួមទាំងរដ្ឋធម្មនុញ្ញផង។
លោកបានបន្តថា “យោងតាមច្បាប់ស្តីពីអន្តោប្រវេសន៍
រដ្ឋាភិបាលអាចធ្វើបែបនោះបានសម្រាប់តែជនបរទេសប៉ុណ្ណោះ។ តាមពិត ច្បាប់ស្តីពីសញ្ជាតិបានចែងថា
រដ្ឋាភិបាលមិនអាចដកសញ្ជាតិកម្ពុជា ពីពលរដ្ឋខ្មែរណាម្នាក់បានឡើយ។
ដូច្នេះខ្ញុំគិតថាវាចម្លែក។ ខ្ញុំជឿថា នៅក្នុងរដ្ឋធម្មនុញ្ញ ពលរដ្ឋគ្រប់រូប
មានសិទ្ធិធ្វើដំណើរទៅទីណាក៏បាន ហើយសេចក្តីណែនាំឲ្យនិរទេសលោក សម រង្ស៊ី
គឺខុសច្បាប់ទាំងស្រុង។
លោក អែនឌ្រា ជីអូចេតា (Andrea
Giorgetta) ប្រធានសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (International Federation for Human Rights) ប្រចាំអាស៊ី
បានមានប្រសាសន៍ថា បម្រាមនេះបានបំពាន អនុសញ្ញាអន្តរជាតិនានាយ៉ាងច្បាស់ក្រឡែត។
លោកថ្លែងថា «ជាការពិត
វាជាការបំពានសិទ្ធិសីុវិលនិងសិទ្ធិនយោបាយអន្តរជាតិ។
អ្នកណាក៏មានសិទ្ធិចាកចេញពីប្រទេស និងត្រឡប់មកប្រទេសខ្លួនវិញបានគ្រប់ពេលវេលា
ដូច្នេះវាពិតជាការបំពានច្បាប់អន្តរជាតិ ដែលកម្ពុជាបានផ្តល់សច្ចានុមតិ។»
http://www.cambodiadailykhmer.com/34975
សម រង្ស៊ី / Sam Rainsy
Hun Sèn, une bête sauvage!
ReplyDelete