លោក អង់តូនីញ៉ូ ហ្គូទែរ៉េ (António Guterres) ថ្លែងក្នុងមហាសន្និបាតនៃអង្គការសហប្រជាជាតិ បោះឆ្នោត នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។ Photo courtesy of UN |
អគ្គលេខាធិការ ថ្មី នៃអ.ស.ប. នឹងត្រូវ កាន់តំណែង នៅដើមឆ្នាំ ក្រោយ ជំនួស លោក បាន គីមូន
RFA / វិទ្យុ អាស៊ី សេរី | ១៤ តុលា ២០១៦
លោក អង់តូនីញ៉ូ ហ្គូទែរ៉េ (António Guterres) នឹងចូល កាន់តំណែង អង្គលេខាធិការ ថ្មី នៃអង្គការ សហប្រជាជាតិ ដែលនឹងត្រូវ បំពេញមុខងារនេះ នៅថ្ងៃ ទី១ ខែមករា ឆ្នាំក្រោយ។ អគ្គលេខាធិការ អង្គការ សហប្រជាជាតិ មានអាណត្តិ ៥ឆ្នាំ។លោក អង់តូនីញ៉ូ ហ្គូទែរ៉េ ជាជនជាតិ ព័រទុយហ្កាល់ (Portugal)។ លោក មានអាយុ ៦៧ ឆ្នាំ។ លោក ធ្លាប់ធ្វើ ជានាយករដ្ឋមន្រ្តី ប្រទេស ព័រទុយហ្គាល់ ពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ២០០២ និងធ្លាប់ធ្វើ ជាឧត្ដមស្នងការ នៃអង្គការ សហប្រជាជាតិ ទទួលបន្ទុក ជនភៀសខ្លួន ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៥។
លោក ត្រូវ បានមហាសន្និបាត នៃអង្គការ សហប្រជាជាតិ បោះឆ្នោត កាលពីថ្ងៃ ទី១៣ តុលា ឲ្យជាប់ ជាអគ្គលេខាធិការ ថ្មី នៃអង្គការ សហប្រជាជាតិ ជំនួស លោក បាន គីមូន (Ban Ki-moon) ដែលជា អគ្គលេខាធិការ អង្គការ សហប្រជាជាតិ បច្ចុប្បន្ន ដែលនឹងត្រូវ ផុតអាណត្តិ នៅថ្ងៃ ទី៣១ ខែធ្នូនេះ៕
No comments:
Post a Comment