ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី នាការិយាល័យនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦។ |
មន្ត្រី បក្សកាន់អំណាច៖ សម្ដី មេបក្សប្រឆាំង គ្មាន តម្លៃ ជាមនុស្សជាតិ
RFA / វិទ្យុ អាស៊ី សេរី | ១៤ តុលា ២០១៦
ប្រធាន គណបក្ស សង្គ្រោះជាតិ
ដែលកំពុង រស់នៅ ដោយនិរទេសខ្លួន
បានរិះគន់ រដ្ឋាភិបាល ចំពោះ ការបន្ត ខ្ចីលុយចិន បន្ថែមទៀតនេះ។ លោក សម រង្ស៊ី
បានហៅ ការខ្ចីលុយចិន ក្នុងដំណាក់កាល ចុងក្រោយ របស់ រដ្ឋាភិបាល លោក ហ៊ុន
សែន ថា, មិនខុស ពីមនុស្ស កញ្ជើ ធ្លុះ ឡើយ។ ដោយឡែក អ្នកស្រាវជ្រាវ ការអភិវឌ្ឍសង្គមវិញ យល់ឃើញ ថា
បញ្ហានេះ ជាការវិវត្តន៍ មួយ ដ៏គួរ ឲ្យព្រួយបារម្ភ
ជាពិសេស រាល់ការ អភិវឌ្ឍ ទាក់ទង គម្រោង របស់ចិន គឺ តែងតែ ផ្ដល់ផល មិនល្អឡើយ សម្រាប់ ពលរដ្ឋ នៅក្នុងមូលដ្ឋាន។
ការច្រានចោលពីជំហររបស់លោក
សម រង្ស៊ី នេះ ត្រូវបានលោក សុខ ឥសាន ចំអកថា មេបក្សប្រឆាំងនេះ
គឺតែងធ្វើអ្វីដើម្បីតែអំណាច និងមហិច្ឆតារបស់ខ្លួន
ដោយពុំបានគិតពីផលប្រយោជន៍ជាតិ និងសង្គមនោះទេ។ លោកបន្តថា
ការព្រួយបារម្ភរបស់លោក សម រង្ស៊ី
នេះវាជាការព្រួយបារម្ភដែលជ្រុលហួសហេតុពេកទៅហើយ។ ម្យ៉ាងវិញទៀត
ផ្អែកលើការវាស់វែង រដ្ឋាភិបាលនៅតែអាចមានលទ្ធភាពខ្ចីលុយបានច្រើនជាងនេះទៀត
ដោយសារការខ្ចីនេះ គឺស្ថិតក្រោមកម្រិតដែលមានបញ្ញត្តិដោយច្បាប់នៅឡើយ។
លោកបន្តថា៖ «មេបក្សប្រឆាំង
ហ្នឹង គឺ សុទ្ធតែ មេញុះញង់ហើយ
ដើម្បី ធ្វើម៉េចបង្ខូចឈ្មោះរាជរដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្ន ហើយលើកតម្កើងខ្លួនឯង។
ឥឡូវនេះសម្ដីរបស់គាត់វាហាក់បីដូចឆ្កែឆ្កួតទៅហើយ ប៉ះអីខាំហ្នឹងៗ
អត់រើសមុខទេ។»
ប្រតិកម្មរបស់មន្ត្រីរដ្ឋាភិបាលនៅពេលនេះ
ធ្វើឡើងក្រោយពីប្រធានគណបក្សប្រឆាំង
រិះគន់តាមរយៈការផ្សាយរបស់ទូរទស្សន៍អាស៊ីសេរី ជុំវិញបំណុលចិន
កាលពីយប់ថ្ងៃទី១៣ ខែតុលា។
លោក សម រង្ស៊ី និយាយថា
ការវិវត្តន៍ថ្មីនេះ
គឺបានបង្ហាញពីកង្វល់កាន់តែខ្លាំងចំពោះវាសនាកម្ពុជា ទៅថ្ងៃមុខ
ចំពោះបំណុលចិននេះ។ លោកសង្កត់ធ្ងន់ថា ដោយសារប្រទេសកម្ពុជា
មានអំពើពុករលួយខ្ពស់ ចាយលុយមិនមានតម្លាភាព
ទើបធ្វើតម្រូវការថវិកានៅតែមានការខ្វះខាតបែបនេះ។ មិនតែប៉ុណ្ណោះ លោក សម
រង្សី ប្រៀបធៀបថា ការប្រើប្រាស់ដោយពុំមានការត្រួតពិនិត្យត្រឹមត្រូវនេះ
មិនខុសពីមនុស្សកញ្ជើធ្លុះឡើយ។
ម្យ៉ាងទៀតលោក សម រង្ស៊ី
យល់ឃើញថា អ្នកដែលត្រូវរែកពុនបន្ទុកដ៏ធ្ងន់នេះ
គឺពុំមែនជារដ្ឋាភិបាលរបស់លោក ហ៊ុន សែន ទេ
ប៉ុន្តែបញ្ហានេះជាការទទួលខុសត្រូវរបស់ពលរដ្ឋទៅវិញ៖ «លោក ហ៊ុន សែន
រដ្ឋាភិបាលរបស់គាត់បានទៅខ្ចីលុយប្រទេសចិន យ៉ាងសន្ធឹកសន្ធាប់។
អាកម្ចីលុយពីប្រទេសចិននេះ ធ្វើឲ្យខ្ញុំព្រួយបារម្ភ
ពីព្រោះលុយដែលខ្ចីពីប្រទេសចិន នេះបូកសរុបទៅរាប់ពាន់លានដុល្លារ។
ខ្ចីមកមិនដឹងយកមកធ្វើអី អត់មានការតាមដានត្រួតពិនិត្យឃ្លាំមើល...។»
នៅក្នុងពិធីចុះកិច្ចព្រមព្រៀងនៃការចុះហត្ថលេខាលើពិធីសារចំនួន
៣១បន្ថែមទៀត កាលពីថ្ងៃទី១៣ ខែតុលា មហាអំណាចចិន
សម្រេចលុបបំណុលដែលកម្ពុជា ជំពាក់ចិន កាលពីឆ្នាំ២០១៥ ចំនួន
៩០លានដុល្លារសហរដ្ឋអាមេរិក។ ក្រៅពីនេះ មហាអំណាចផ្នែកសេដ្ឋកិច្ចនេះ
ក៏ព្រមឲ្យកម្ពុជា បន្តខ្ចីលុយបន្ថែមចំនួន ៦០លានដុល្លារអាមេរិកទៀតដែរ។
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមយល់ឃើញថា
ការបើកផ្លូវជាថ្មីរបស់ប្រទេសចិន សម្រាប់កម្ពុជានេះ
វាពុំមែនជាសញ្ញាល្អប៉ុន្មាននោះឡើយ។
បណ្ឌិត មាស នី
អ្នកស្រាវជ្រាវការអភិវឌ្ឍឲ្យដឹងថា កម្ពុជាឆ្លងកាត់ប្រវត្តិដ៏ជូរចត់
និងឈឺចាប់រួចមកហើយ តាមរយៈគម្រោងអភិវឌ្ឍន៍នានារបស់ចិន នៅកម្ពុជានេះ។
លោកបន្តថា ការកែប្រែសេដ្ឋកិច្ចថ្មីនៅកម្ពុជា តាមរយៈគម្រោងអភិវឌ្ឍន៍នេះ
ឃើញតែបញ្ហាមិនចេះចប់ឡើយ
ជាពិសេសវិបត្តិកើតពីដីធ្លីដែលមានគម្រោងរបស់ចិន ចូលទៅដល់៖ «យើង ធ្វើដំណើរ ទៅតាម តំបន់ ដែលមានបញ្ហា
ជាពិសេស តំបន់ ដែលមាន ការវិនិយោគទុន របស់ ក្រុមហ៊ុន ចិន។ ខ្ញុំ គិត ថា, មួយផ្នែក នៃការបាត់បង់ ប្រជាប្រិយភាព ឬសន្លឹកឆ្នោត កាលពីឆ្នាំ ២០១៣
ដោយសារតែ កង្វះ សមត្ថភាព របស់ រដ្ឋាភិបាល គ្រប់គ្រង ការវិនិយោគ របស់ ក្រុមហ៊ុន ចិន។»
មានការរិះគន់ថា រាល់គម្រោងអភិវឌ្ឍន៍របស់ចិន
ដូចជាស្ពាន និងសាលារៀន ជាពិសេសផ្លូវថ្នល់ជាដើម កម្រឃើញមានគុណភាពណាស់។
ធ្វើទៅមុខមិនទាន់ហើយផង ខាងក្រោយខូច និងបន្តជួសជុលទៀតទៅហើយ៕
No comments:
Post a Comment