ផែនទីខេត្តព្រៃវែង។ RFA |
សមត្ថកិច្ច ចាប់ខ្លួន អ្នក ជេរប្រមាថ នាយករដ្ឋមន្ត្រី តាមហ្វេសប៊ុក
ស្នងការ ខេត្តព្រៃវែង បញ្ជាក់ ថា, ពលរដ្ឋម្នាក់ នៅខេត្តព្រៃវែង ដែលទៅ ធ្វើការ នៅប្រទេស ថៃ ឈ្មោះ សម ភាព ត្រូវ អាជ្ញាធរ ចាប់ខ្លួន បញ្ជូន ទៅស្នងការ នគរបាល ជាតិ ក្រោយ ពីជេរប្រមាថ នាយករដ្ឋមន្ត្រី តាមហ្វេសប៊ុក (Facebook)។
ការចាប់ខ្លួននេះ ធ្វើឡើង នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា នៅឃុំ ព្រៃទឹង ស្រុក ស៊ីធរកណ្ដាល ខណៈ លោក សម ភាព មកលេងស្រុក កំណើត។
ស្នងការ ខេត្តព្រៃវែង លោក ស្រេង ជា បញ្ជាក់ ថា, អាជ្ញាធរ ចាប់ខ្លួន បុរសម្នាក់នេះ ធ្វើតាម ដីកា របស់ តុលាការ ក្រុងភ្នំពេញ។ ដីកា ដែលចេញថ្ងៃ ទី១៨ ខែតុលា នោះ សរសេរ ថា, លោក សម ភាព បានជេរប្រមាថ នាយករដ្ឋមន្ត្រី នៅក្នុង វីដេអូមួយ ដែលបានបង្ហោះ លើទំព័រ ហ្វេសប៊ុក របស់លោក។ ក៏ប៉ុន្តែ លោក មិនបាន បញ្ជាក់ថា, វីដេអូនោះ ត្រូវ បានបង្ហោះ នៅពេលណាទេ៖ «ខ្ញុំ ធ្វើតាម ដីកា។ ខ្ញុំ បញ្ជូនទៅ ឲ្យក្រសួង។ បានដីកាភ្លាម, អនុវត្តភ្លាម។»
អ្នកនាំពាក្យ អគ្គស្នងការ នគរបាល ជាតិ លោក គៀត ច័ន្ទថារិទ្ធិ មិនអាច ទាក់ទង បានទេ ដោយទូរស័ព្ទ មិនមាន អ្នកលើក៕
No comments:
Post a Comment