សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ពេលបណ្ដើរចេញពីតុលាការកំពូលដើម្បីនាំខ្លួនទៅឃុំនៅពន្ធនាគារព្រៃសវិញ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦។ RFA/Rann Samnang |
តុលាការ ក្រុងភ្នំពេញ ពន្យារពេល ប្រកាស សាលក្រម ករណី លោក ហុង សុខហួរ ទៅខែក្រោយ
RFA / វិទ្យុ អាស៊ី សេរី | ២៦ តុលា ២០១៦
សាលាដំបូង រាជធានី ភ្នំពេញ ពន្យារពេល ប្រកាស សាលក្រម ករណី សមាជិក ព្រឹទ្ធសភា គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ទៅថ្ងៃ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ខណៈ តំណាង ព្រះរាជអាជ្ញា នៅរក្សា ការចោទប្រកាន់ ចំនួន ៣ បទល្មើស ដដែល។ក្នុងសវនាការ មួយថ្ងៃពេញ នៅថ្ងៃ ទី២៦ តុលា លើសំណុំរឿង ក្លែងឯកសារ ព្រំដែន កម្ពុជា-វៀតណាមនេះ, តុលាការ ហាក់ មិនចង់ ទទួលយក ការទាមទារ របស់ ក្រុមមេធាវី របស់លោក ហុង សុខហួរ ជុំវិញ ការបកស្រាយ របស់ អ្នកជំនាញ សន្ធិសញ្ញា ព្រំដែន និងអ្នកជំនាញ ខាងអ៊ីនធឺណេត ទេ។
ចំណែក នៅខាងក្រៅ របង តុលាការវិញ, សមាជិក គណបក្ស សង្គ្រោះជាតិ ប្រមាណ ២០០នាក់ នាំគ្នា លើកបដា សុំឲ្យ តុលាការ ដោះលែង ហុង សុខហួរ និងហៅ រឿងក្ដីនេះ ថា អយុត្តិធម៌ ជាដើម។
លោក ហុង សុខហួរ ត្រូវ បានតុលាការ ក្រុងភ្នំពេញ ចេញដីកា ឲ្យឃុំខ្លួន បន្ទាប់ ពីលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា ឲ្យចាប់ខ្លួន កាលពីថ្ងៃ ទី១៤ ខែសីហា ឆ្នាំ២០១៥ ក្រោមបទចោទ ចំនួន ៣ បទល្មើស, រួមមាន៖ បទបន្លំ ឯកសារ សាធារណៈ, បទប្រើប្រាស់ ឯកសារ សាធារណៈ ក្លែងក្លាយ, និងបទញុះញង់ ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋ ជាអាទិ៍។
Delay tactics after delay tactics, among other things, devised to inflict the maximum sufferings to the opposition, if not an outright killing. This is how the bloody HUN SEN/CPP Viet-controlled regime operates to liquidate Khmer. Any questions?
ReplyDelete