Paris Peace Accords 23 Oct. 1991

Sunday, October 30, 2016

[Vietnamization: Ratanakiri, Border] វៀតណាម ​បន្ត​ សង់​ប៉ុស្តិ៍​ នៅ​តំបន់ ​ព្រំដែន​ ហាមឃាត់​ ក្នុង​ខេត្ត​ រតនគិរី | Vietnam continues to build station in prohibited border area in Ratanakiri

១១-សីហា-២០១៦៖ ប៉ុស្តិ៍​ថ្មី​ដែល​ទាហាន​វៀតណាម រំលោភ​សង់​នៅ​តំបន់​ស ជិត​បង្គោល​ព្រំដែន​លេខ​៣០ ចំណុច​អូរ​កុមារ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ Photo ADHOC
១១-សីហា-២០១៦៖ ប៉ុស្តិ៍​ថ្មី​ដែល​ទាហាន​វៀតណាម រំលោភ​សង់​នៅ​តំបន់​ស ជិត​បង្គោល​ព្រំដែន​លេខ​៣០ ចំណុច​អូរ​កុមារ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ Photo ADHOC

វៀតណាម ​បន្ត​ សង់​ប៉ុស្តិ៍​ នៅ​តំបន់ ​ព្រំដែន​ ហាមឃាត់​ ក្នុង​ខេត្ត​ រតនគិរី

RFA / វិទ្យុ អាស៊ី សេរី | ២៩ តុលា ២០១៦

 

ទាហាន​ វៀតណាម ​​នៅ​តែ​ បន្ត​ សង់​ប៉ុស្តិ៍​ នៅ​តំបន់​ ស ចំណុច​ អូរកុមារ ក្នុង​ឃុំ​ ប៉ក់ញ៉ៃ ស្រុក​ អូរយ៉ាដាវ ខេត្ត ​រតនគិរី ជិត​រួចរាល់​ហើយ គ្រា​ ដែល​កំណត់​ ទូត​ក្រសួង​ ការបរទេស ​កម្ពុជា បាន​ផ្ញើ​ ទៅ​ឲ្យ​ រដ្ឋាភិបាល ​វៀតណាម បញ្ឈប់​ ការ​សង់​ ប៉ុស្តិ៍​ ខុស​ច្បាប់​នេះ។  រហូត​បច្ចុប្បន្ន មិន​ ទាន់​មាន​ ប្រភព ​ផ្លូវការ​ណា​ បញ្ជាក់​ ថា, វៀតណាម ​បាន​ឆ្លើយ​តប​ កំណត់​ ទូត​កម្ពុជា ស្ដីពី​ ការ​រំលោភ ​សង់​ប៉ុស្តិ៍​នេះ ​យ៉ាង​ណា​ នៅ​ឡើយ។ [Vietnamese military continues to build stations at the White Area at O Koma...Ratanakiri Province, despite the diplomatic letters of the Cambodian foreign ministry sent to the Vietnamese government telling it to halt the illegal construction.  Up until now, no source has been able to say whether Vietnam has responded to the diplomatic notes re the violation of building these stations.]

មន្ត្រី​ ឃ្លាំ​មើល​ សិទ្ធិមនុស្ស​ ចាត់​ទុក​ ការ​បន្ត​ សង់​ប៉ុស្តិ៍​ នៅ​តំបន់​ ស ហាម​ឃាត់​ ជិត​បង្គោល​ ព្រំដែន ​លេខ​៣០ ក្នុង​ស្រុក​ អូរយ៉ាដាវ ខេត្ត​ រតនគិរី របស់​ ភាគី​ វៀតណាម ថា, ជា​ចេតនា​ បំពាន​ ទៅ​លើ​ កំណត់​ទូត ​របស់​ រាជរដ្ឋាភិបាល ​កម្ពុជា ដែល​បាន​ស្នើ​ ឲ្យ​ភាគី​ វៀតណាម បញ្ឈប់​ ការ​សង់​ប៉ុស្តិ៍​ ខុស​ច្បាប់ ​នោះ។


មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី បញ្ជាក់​នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា ថា ប្រជាពលរដ្ឋ និង​តម្រួត​ព្រំដែន​ខ្មែរ​ឲ្យ​ដឹង​ថា ប៉ុស្តិ៍​ដែល​វៀតណាម សង់​នៅ​លើ​តំបន់​ស​ហាម​ឃាត់​រួច​រាល់​បាន​ប្រមាណ ៨០​ភាគរយ​ហើយ បើ​ទោះ​បី​តម្រួត​ព្រំដែន​ខ្មែរ​ស្នើ​សុំ​ឲ្យ​ភាគី​វៀតណាម ផ្អាក​ការ​សាងសង់​ក្តី។ លោក​ថា ជញ្ជាំង​និង​ដំបូល​ស័ង្កសី​បាន​ប្រក់​រួចរាល់​ក្រោយ​ពេល​ប៉ុស្តិ៍​នេះ​បាន​​ចាក់​សសរ និង​រៀប​ជញ្ជាំង​កាល​ពី​ខែ​កក្កដា៖ «យើង ​នៅ​តែ​ តាមដាន​ មើល ​ស្ថានភាព ​សង់​ប៉ុស្តិ៍​ហ្នឹង, នៅ​តែ​ សាងសង់ ​រហូត​ ឈាន​ដល់​ ប្រក់​ដំបូល។  តាម​ព័ត៌មាន​ យើង ​ទទួល​បាន។  យើង ​កត់សំគាល់​ ថា, ខាង​ភាគី ​វៀតណាម មិន​ ដែល​យក​ ដំណោះស្រាយ​ ផ្លូវ​ច្បាប់ ​ដោះស្រាយ​ នៅ​ឡើយ​ទេ»

រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្ញើ​កំណត់​ទូត​ទៅ​ភាគី​វៀតណាម ភ្លាមៗ​បន្ទាប់ពី​អាជ្ញាធរ​ខេត្ត​រតនគិរី ផ្តល់​របាយការណ៍​អំពី​វៀតណាម រំលោភ​សង់​ប៉ុស្តិ៍​នេះ។ រ្ហូត​មក​ទល់នឹង​បច្ចុប្បន្ន​មិន​ទាន់​​មាន​ប្រភព​ផ្លូវការ​ណា​បញ្ជាក់​ថា វៀតណាម​ ឆ្លើយ​តប​ កំណត់​ទូត​កម្ពុជា យ៉ាង​ណា​នោះ​ទេ។

អ្នកនាំពាក្យ និង​ជា​អភិបាល​រង​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន បញ្ជាក់​ថា លោក​មិន​មាន​ព័ត៌មាន​ទាក់ទិន​ការ​ឆ្លើយ​តប​ណា​មួយ​ពី​អាជ្ញាធរ​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម ទាក់ទិន​ការ​តវ៉ា​របស់​អាជ្ញាធរ​ខេត្ត​រតនគិរី នោះ​ទេ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក ជុំ សុន្ទរី បញ្ជាក់​ដែរ​ថា លោក​ក៏​គ្មាន​ព័ត៌មាន​ទាក់ទិន​កំណត់​ទូត​ឆ្លើយ​តប​របស់​ភាគី​វៀតណាម នោះ​ដែរ៖ «ខ្ញុំ​ អត់​មាន ​ព័ត៌មាន ​រឿង​ហ្នឹង​ ទេ, ហើយ​ ថ្ងៃ​ហ្នឹង​ ថ្ងៃ​ឈប់​ មិន​ដឹង​សួរ​ អ្នក​ណា»

ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​រវាង​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា-​វៀតណាម ស្ដីពី​ការ​ដោះស្រាយ​វិវាទ​តាម​ព្រំដែន​ប្រទេស​ទាំង​ពីរ​នា​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា វៀតណាម​យល់ព្រម​ទទួល​យក​ការ​តវ៉ា​របស់​កម្ពុជា ទាក់ទិន​នឹង​ការ​រំលោភ​ចូល​អធិបតេយ្យភាព​ទឹកដី​កម្ពុជា ទៅ​ជជែក​ពិភាក្សា​ជាមួយ​អន្តរក្រសួង​ពាក់ព័ន្ធ​របស់​វៀតណាម។ ប្រធាន​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ទទួល​ស្គាល់​ថា វៀតណាម​មិន​ទាន់​​ឆ្លើយតប​កំណត់​ទូត​កម្ពុជា ស្ដីពី​ការ​រំលោភ​លើ​អធិបតេយ្យភាព​ទឹកដី​កម្ពុជា នៅ​ឡើយ ក៏​ប៉ុន្តែ​បាន​ទទួល​យក​ការ​តវ៉ា​របស់​ភាគី​កម្ពុជា ទៅ​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ដែនដី​របស់​វៀតណាម។

យ៉ាង​ណា​ក៏ដោយ លោក​ថា ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ពីរ​បាន​សម្រេច និង​កំពុង​ធ្វើ​​លិខិត​រួម​គ្នា​មួយ​សុំ​ទៅ​រដ្ឋាភិបាល​ប្រទេស​បារាំង​រៀបចំ​ចម្លង​ផែនទី​នៅ​តំបន់​មាន​ជម្លោះ​​​ដើម្បី​ឈាន​ទៅ​រក​ការ​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​នៅ​សេសសល់៖ «សព្វ​ថ្ងៃ​ នេះ​ យើង​ កំពុង​ ធ្វើ​លិខិត ​រួមគ្នា​ មួយ​ ឲ្យ​នាយករដ្ឋមន្ត្រី​ ទាំង​ពីរ​ ចុះ​ហត្ថលេខា​ ដើម្បី​ ផ្ញើ​ទៅ​​ ប្រធានាធិបតី​ បារាំង។  យើង​ មិន​ទាន់​ ធ្វើ​ចប់​ នៅ​ឡើយ​ទេ។  យើង​កំពុង​ធ្វើ​លិខិត​រួម​ហ្នឹង​ជាមួយ​គ្នា»

នៅ​តំបន់​ភាគ​ឦសាន​ចាប់​ពី​បង្គោល​ព្រំដែន​លេខ​៣០ ទៅ​ទល់​នឹង​បង្គោល​ព្រំដែន​លេខ​៣៩ ពី​ច្រក​ទ្វារ​ព្រំដែន​ស្រុក​អូរយ៉ាដាវ ទៅ​ទល់​នឹង​ខេត្ត​មណ្ឌលគិរី ភាគី​ទាំង​ពីរ​មិន​ទាន់​ឯកភាព​គ្នា​បោះ​បង្គោល​កំណត់​ខ្សែបន្ទាត់​ខណ្ឌសីមា​នៅ​ឡើយ៕

1 comment:

  1. Anonymous11:53 AM

    Traitor Hun Sen,

    The Khmer people dare you to
    take your Hanoi boss to the ICJ !!!

    ReplyDelete