Paris Peace Accords 23 Oct. 1991

Saturday, October 29, 2016

[Vietnamization: Rice] ក្រសួង​ ពាណិជ្ជកម្ម​ ស្នើ​ពលរដ្ឋ​ ផ្ដល់​ភស្តុតាង​ ជាក់លាក់​ ជុំវិញ ​វត្តមាន​ អង្ករ​ប្លាស្ទិក ​នៅ​កម្ពុជា | Commerce Ministry requests people provide evidence of plastic mixed in rice

[Background / related]

Illegal Viet Rice Floods Cambodia Market

Vietnam Halts Rice Exports to US After Shipments Rejected Over Pesticide Levels

Vietnam fears US ban on rice exports: govt official

The Vietnamization of Kampuchea: A New Model of Colonialism (Indochina Report, October 1984)

Part II: Vietnamization of the Economic Framework (continued)
The Unequal Exchange
        
It is within this new institutional framework that the Vietnamese are asserting their hold over the economy and future of KampucheaFisheriesrubber and rice are the three main sectors affected by what should be termed the Unequal Exchange between Vietnam and Kampuchea.

...

 មាន​សារធាតុ​ ផ្សំ​ពី​ប្លាស្ទិក ជា​ប្រភេទ​ អង្ករ​ ដែល​គេ​ នាំ​ចូល​ ពី​ប្រទេស​ វៀតណាម និង​ចិន
ស្រូវ និង​អង្ករ​ផ្កា​រំដួល ត្រូវ​បាន​គេ​ដាក់​តាំង​បង្ហាញ​ក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៥ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៦។
ស្រូវ និង​អង្ករ​ផ្កា​រំដួល ត្រូវ​បាន​គេ​ដាក់​តាំង​បង្ហាញ​ក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៥ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៦។ 
RFA/Tha Kitya

ក្រសួង​ ពាណិជ្ជកម្ម​ ស្នើ​ពលរដ្ឋ​ ផ្ដល់​ភស្តុតាង​ ជាក់លាក់​ ជុំវិញ ​វត្តមាន​ អង្ករ​ប្លាស្ទិក ​នៅ​កម្ពុជា

RFA / វិទ្យុ អាស៊ី សេរី | ២៧ តុលា ២០១៦

 


ក្រសួង​ ពាណិជ្ជកម្ម នៅ​ថ្ងៃ​ ទី​២៧ ខែ​តុលា បាន​បដិសេធ ​ជា​ថ្មី​ទៀត​ នឹង​ព័ត៌មាន ​ដែល​ថា, មាន ​វត្តមាន​ អង្ករ​ ប្លាស្ទិក ចរាចរ​ ក្នុង​ទីផ្សារ​ កម្ពុជា។  ទន្ទឹម​គ្នា​នេះ ក្រសួង​ ពាណិជ្ជកម្ម ក៏​បាន​ អំពាវនាវ​ ដល់​ប្រជាពលរដ្ឋ​ ​ឲ្យ​ផ្ដល់​ ភស្តុតាង​ ជាក់លាក់​ ជុំវិញ ​វត្តមាន​ អង្ករ​ ប្លាស្ទិក​ នៅ​កម្ពុជា។

ក្រសួង​ ពាណិជ្ជកម្ម ស្នើ​ឲ្យ​ ប្រជាពលរដ្ឋ​ ផ្ដល់​ភស្តុតាង​ ជាក់លាក់​ ជុំវិញ​ វត្តមាន​ អង្ករ​ប្លាស្ទិក​ នៅ​កម្ពុជា មក​កាន់​ មន្ទីរ​ពាណិជ្ជកម្ម និង​សាខា​ កាំកុងត្រូល​ ដើម្បី​ ពិនិត្យ និង​ពិសោធន៍​ឲ្យ​បាន​ជាក់លាក់​ចៀស​វាង​គ្រាន់តែ​ចែកចាយ​ព័ត៌មាន​ចចាមអារ៉ាម​តៗ​គ្នា ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់។

ការ​លើក​ឡើង​របស់​ក្រសួង​ពាណិជ្ជកម្ម​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដែល​បាន​ចែក​រំលែក​តៗ​គ្នា​ពី​ការ​បារម្ភ​ថា អង្ករ​នេះ​កំពុង​ត្រូវ​គេ​ចរាចរ​ក្នុង​ទីផ្សារ និង​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម កញ្ញា សឹង សុផារី បាន​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ថា ក្រសួង​ពាណិជ្ជកម្ម និង​សាខា​កាំកុងត្រូល​ដែល​មាន​តួនាទី​ត្រួត​ពិនិត្យ​លើ​សុវត្ថិភាព​ចំណី​អាហារ បាន​សិក្សា​រក​ប្រភព​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ និង​យក​អង្ករ​ដែល​គេ​សង្ស័យ​នោះ ធ្វើ​ពិសោធន៍​ដោយ​អ្នក​ជំនាញ ហើយ​លទ្ធផល​បញ្ជាក់​ថា អង្ករ​នោះ​មិន​មែន​ជា​អង្ករ​ប្លាស្ទិក ឡើយ៖ «យោង​តាម​កាំកុងត្រូល មិន​ទាន់​រក​ឃើញ​វត្តមាន​អង្ករ​ប្លាស្ទិក​នោះ​ទេ»

​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម កញ្ញា សឹង សុផារី បញ្ជាក់​ដែរ​ថា ករណី​ប្រជាពលរដ្ឋ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​រក​ឃើញ​វត្តមាន ឬ​មាន​ការ​សង្ស័យ​ថា មាន​អង្ករ​ប្លាស្ទិក​នៅ​កម្ពុជា សូម​រាយការណ៍ ឬ​ផ្ដល់​ភស្តុតាង​ជាក់លាក់​ពី​ប្រភព​អង្ករ​មក​មន្ទីរ​ពាណិជ្ជកម្ម និង​សាខា​កាំកុងត្រូល​ដើម្បី​សិក្សា​រក​ឲ្យ​ឃើញ​ឫសគល់​បក​ស្រាយ​ជូន​សាធារណជន៖ «ខ្ញុំ​សំណូមពរ បើសិនជា​ឃើញ​មាន​អ៊ីចឹង​មែន សូម​អញ្ជើញ​យក​ភស្តុតាង​មក​ដល់​ដៃ​ក្រសួង មន្ទីរ​ពាណិជ្ជកម្ម និង​កាំកុងត្រូល​ផ្ទាល់ ហើយ​ក្រសួង​នឹង​យក​ចូល​មន្ទីរ​ពិសោធន៍ (LAB) ពិនិត្យ ហើយ​រក​ប្រភព​ឲ្យ​ច្បាស់លាស់​ថា ចេញ​ពី​អ្នក​ណា? ជួយ​ផ្ដល់​ជា​ភស្តុតាង​តាម​លទ្ធភាព​ដែល​ខ្លួន​អាច​ធ្វើ​បាន តែ​ជា​ភស្តុតាង​ពិត មិន​មែន​ក្លែងបន្លំ​នោះ​ទេ ព្រោះ​ក្រសួង​មិន​មែន​ចេះ តែ​ធ្វើ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នោះ​ទេ មិន​មែន​មូលដ្ឋាន​ដោយ​គ្រាន់តែ​ឮ​តាម​ខ្យល់​តៗ​គ្នា​នោះ​ទេ»

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​រូប​នេះ អះអាង​ថា ករណី​រក​ឃើញ​មាន​បន្លំ និង​នាំ​ចូល​អង្ករ​ប្លាស្ទិក​មែន ក្រសួង​នឹង​សហការ​ជាមួយ​អាជ្ញាធរ​សាខា​កាំកុងត្រូល និង​ការិយាល័យ​ច្រក​ចេញ​ចូល​តែមួយ​ដើម្បី​ដាក់ទោស​ជន​នោះ​ទៅ​តាម​ច្បាប់ ព្រោះ​នេះ​ជា​បទឧក្រិដ្ឋ​ពាណិជ្ជកម្ម ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​អង្ករ​កម្ពុជា។

​ទាក់ទិន​នឹង​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​បាន​ចែក​រំលែក​តៗ​គ្នា​ពី​ការ​បារម្ភ​ថា អង្ករ​ប្លាស្ទិក​នេះ​ដែរ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឲ្យ​ដឹង​ដែរ​ថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​តាមដាន​នូវ​សកម្មភាព​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដោយ​មាន​ការ​សហការ​ពី​សំណាក់​អគ្គនាយកដ្ឋាន​កម្ពុជា ត្រួតពិនិត្យ​ទំនិញ​អាហរ័ណ-​នីហរ័ណ និង​បង្ក្រាប​ការ​ក្លែងបន្លំ (កាំកុងត្រូល) ដោយ​ធ្វើ​តេស្ត​បញ្ជាក់​តាម​បច្ចេកទេស​ច្បាស់លាស់។

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏​អំពាវនាវ​ ឲ្យ​សាធារណជន និង​បណ្ដា​ក្រុមហ៊ុន​នានា ចូល​រួម​សហការ​ដោះស្រាយ​បញ្ហា​នេះ​ ជាមួយ​ អាជ្ញាធរ​ ប្រកប ​ដោយ​ស្មារតី​ ទទួល​ខុស​ត្រូវ​ ខ្ពស់។  បន្ថែម​ពី​នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នឹង​ធ្វើ​ការ​រៀបចំ​ប្រព័ន្ធ​ការពារ​គុណភាព​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​ដើម្បី​ពង្រឹង និង​ការពារ​គុណភាព​អង្ករ​កម្ពុជា។

​កន្លងមក​ នៅ​លើ​បណ្ដាញ​ សង្គម​ ហ្វេសប៊ុក បាន​ផ្សព្វផ្សាយ​ នូវ​ការ​ ផលិត​ អង្ករ​ តាម​រយៈ ​សកម្មភាព​ ពិសោធន៍​ ជា​លក្ខណៈ​ ផ្ទាល់​ខ្លួន ដូចជា លីង, ដុត​ ជាដើម, ព្រមទាំង ​បាន​បង្ហាញ​ នូវ​ឈ្មោះ​ រោង​ម៉ាស៊ីន និង​ក្រុមហ៊ុន ​ផ្គត់ផ្គង់​ អង្ករ​ នោះ​ ផង​ដែរ ដែល​គេ​ អះអាង​ថា, មាន​សារធាតុ​ ផ្សំ​ពី​ប្លាស្ទិក ជា​ប្រភេទ​ អង្ករ​ ដែល​គេ​ នាំ​ចូល​ ពី​ប្រទេស​ វៀតណាម និង​ចិន, ហើយ​មើល​ទៅ​ដូចជា​អង្ករ​ធម្មជាតិ។ ការ​បង្ហាញ​ផលិតផល​នូវ​អង្ករ​ប្លាស្ទិក​តាម​បណ្ដាញ​សង្គម​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ព្រួយ​បារម្ភ និង​ភ័យ​ខ្លាច​ថា​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ចំពោះ​អ្នក​ប្រើប្រាស់៕





No comments:

Post a Comment