![]() |
| លោក ហ៊ុន ម៉ាណែត កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។ RFA/Phann Yasy |
មេធាវី លោក ហ៊ុន ម៉ាណែត ស្នើសុំ ពន្យារពេល ឆ្លើយតប បណ្ដឹង នៅតុលាការ អាមេរិក
RFA / វិទ្យុ អាស៊ី សេរី | ៤ វិច្ឆិកា ២០១៦
មេធាវី លោក ហ៊ុន ម៉ាណែត លោក ចន ផូសែល (John Purcell) បានសូម ពន្យារពេល ឆ្លើយតប ទៅនឹង ដីកា តុលាការ ដែលបង្គាប់ ឲ្យបង្ហាញ ឯកសារ ពាក់ព័ន្ធ នឹងបណ្តឹង របស់លោក មាជ សុវណ្ណារ៉ា ដែលបានប្ដឹង លោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាល កម្ពុជា ពីបទ ធ្វើ ទារុណកម្ម, អំពើភេរវកម្ម, និងការឃុំខ្លួន ស្រេចតែ អំពើចិត្ត។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីមេធាវី លោក ហ៊ុន ម៉ាណែត ជុំវិញមូលហេតុនៃការសុំពន្យារពេលនេះបាននៅឡើយទេ។ ប៉ុន្តែលោក អ៊ុច សុខខាំបូ ជំនួយការមេធាវីឲ្យលោក មូរតុន ក្លារ (Morton Sklar) ដែលជាមេធាវីរបស់លោក មាជ សុវណ្ណារ៉ា បានប្រាប់អាស៊ីសេរី ឲ្យដឹងថា តាមការព្រមព្រៀងគ្នា តុលាការបានយល់ស្របតាមសំណើសុំពន្យារពេលនេះ។
ថ្មីៗនេះ លោក ញ៉យ ចំរើន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលត្រូវបានក្រុមអង្គរក្សលោក ហ៊ុន សែន វាយដំឲ្យរងរបួសយ៉ាងដំណំនៅក្បែរវិមានរដ្ឋសភា ក៏បានសម្រេចប្តឹងលោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលកម្ពុជា នៅតុលាការអាមេរិក នេះដែរ ហើយបានពឹងពាក់លោក មូរតុន ក្លារ ឲ្យធ្វើជាមេធាវីការពារក្ដីគាត់៕

No comments:
Post a Comment